ព័ត៌មានជាតិ
ក្រសួងសុខាភិបាល និងKOICA រួមគ្នាពង្រឹងសមត្ថភាពបុគ្គលិកដើម្បីប្រសិទ្ធិភាពសេវាសុខាភិបាលនាពេលអនាគត
ក្រសួងសុខាភិបាល បានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)កម្ពុជារៀបចំវេទិកាចែករំលែកចំណេះដឹងស្តីពីការបង្ការ និងត្រួតពិនិត្យការចម្លងរោគកម្រិតខ្ពស់ (IPC) នៅមន្ទីរពេទ្យព្រះអង្គឌួងក្រោមអធិបតីភាពលោកសាស្រ្តាចារ្យ លឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី CHOI Moon Jung ប្រធានតំណាងប្រទេសនៃការិយាល័យ KOICA ប្រចាំកម្ពុជា លោកសាស្ត្រចារ្យ លូ លីឃាង ប្រធានមន្ទីពេទ្យព្រះអង្គឌួង និងមានអ្នកចូលរួមប្រមាណ១០០នាក់មកពីក្រសួងសុខាភិបាល និងមន្ទីរពេទ្យបង្អែកខេត្ត។

វេទិកានេះជាថ្ងៃបើកនៃកម្មវិធី “វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការបង្ការ និងត្រួតពិនិត្យការចម្លងរោគកម្រិតខ្ពស់” រយៈពេលប្រាំថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ដែលជាគោលការណ៍ដ៏សំខាន់មួយរបស់រដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ រយៈពេលយូរដើម្បីពង្រឹងសេវាសុខាភិបាលជាតិតាមរយៈ KOICA។ កម្មវិធីបណ្តុះបណ្តាលឆ្នាំនេះមានគោលបំណងពង្រឹងសម្ថភាពអ្នកជំនាញផ្នែក IPC ចំនួន៣០នាក់កម្រិតខ្ពស់ ថែមទាំងមានសមត្ថភាពជាគ្រូបង្គោលសម្រាប់ផ្តល់ការបណ្តុះបណ្តាលនៅក្នុងស្ថាប័នរបស់ពួកគេផងដែរ។ កម្មវិធីនេះត្រូវបានរំពឹងថា នឹងពង្រឹងសមត្ថភាពផ្នែកថែទាំសុខភាពរបស់ប្រទេសកម្ពុជា និងរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលអោយកាន់តែប្រសើរឡើង។

ថ្លែងក្នុងពិធីបើកវគ្គនាឱកាសនោះ លោកស្រី CHOI Moon Jung បានលើកឡើងពីសារៈសំខាន់នៃកម្មវិធី ដោយបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះលើសពីវគ្គបណ្តុះបណ្តាលទូទៅ ដែលជាបេសកកម្មដ៏សំខាន់មួយក្នុងការពង្រឹងស្តង់ដារថែទាំសុខភាព។ តាមរយៈការបណ្តុះបណ្តាល និងគោលនយោបាយស្របតាមបរិបទរបស់កម្ពុជា KOICA ប្តេជ្ញាក្នុងការរួមចំណែកអភិវឌ្ឍន៍សុខុមាលភាពរបស់ប្រជាជនកម្ពុជា។

លោកស្រីបានបន្តថា ចំនុចសំខាន់នៃកម្មវិធីនេះ គឺការចែករំលែកបទពិសោធន៍របស់សិក្ខាកាមសុខាភិបាលដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល IPC កាលពីឆ្នាំមុននៅប្រទេសកូរ៉េតាមរយការិយាល័យ KOICA។ វេទិការការពិភាក្សា និងបទបង្ហាញរបស់ពួកគាត់បានផ្តល់ការយល់ដឹង និងមេរៀនជាក់ស្តែងសម្រាប់អ្នកចូលរួមវគ្គបណ្តុះបណ្តាលនៅឆ្នាំនេះ។
កម្មវិធីប្រជុំបានបង្ហាញប្រធានបទជាច្រើន រួមទាំងសមិទ្ធិផល IPC ថ្មីៗនេះ និងផែនការសកម្ម ភាពនាពេលអនាគត ការអនុវត្តជាក់ស្តែងនៃការបង្ការការឆ្លងមេរោគនៅកម្រិតមន្ទីរពេទ្យ និងការអនុវត្តវិធានការណ៍ IPC កម្រិតខ្ពស់នៅមន្ទីរពេទ្យខេត្ត។ វេទិកានេះក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងធំធេងរបស់ KOICA ក្នុងការពង្រឹងធនធាន មនុស្សនៅក្នុងប្រទេសកម្ពុជា តាមរយៈ កម្មវិធីលើកកម្ពស់សមត្ថភាព និងការអផិវឌ្ឍន៍សម្រាប់អនាគត់ (CIAT) ។

លោកសាស្ត្រាចារ្យ លឹម ដារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងអំណគុណដល់អង្គការKOICA និងសាកលវិទ្យាល័យកូរ៉េដែលបានជួយឧបត្ថម្ភគាំទ្រដល់ការរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នេះដែលនឹងជួយពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលកាន់តែប្រសើរឡើងបន្ថែមទៀតសំដៅចូលរួមលើកកម្ពស់ការផ្តល់សេវាសុខាភិបាលនៅកម្ពុជាកាន់តែមានគុណភាពនិងប្រសិទ្ធភាពបន្ថែមទៀតព្រោះថាវិស័យសុខាភិបាលអាចរីកចម្រើនទៅបានគឺត្រូវមានធនធានមនុស្សសម្បូរបែបនិងប្រកបដោយគុណភាពផងដែរ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


