ព័ត៌មានជាតិ
អភិបាលរងរាជធានី ណែនាំអាជ្ញាធរត្រៀមកម្លាំងការពារសណ្តាប់ធ្នាប់ប្រឡងបាក់ឌុប និងសម្រួលដល់បេក្ខជនពេលភ្លៀងធ្លាក់
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានណែនាំដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវត្រៀមកម្លាំងឱ្យបានគ្រប់គ្រាន់ ដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាពិសេសនោះ ត្រៀមជួយសម្រួលដល់បេក្ខជននៅពេលមានភ្លៀងធ្លាក់ចំថ្ងៃប្រឡង។ ការណែនាំនេះធ្វើឡើងបន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម ដែលបានព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយព្យុះអំឡុងពេលប្រឡងនៅថ្ងៃទី ២៨ និង ២៩ ខែសីហា ឆ្នាំ២០២៥។

នាឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី ២៥ ខែសីហានេះ លោក កើត ឆែ បានប្រសាសន៍ថា ដោយយោងតាមការព្យាករណ៍ក្រសួងធនធានទឹក ដូច្នេះអាជ្ញាធរពាក់ព័ន្ធត្រូវត្រៀមកម្លាំងបានគ្រប់គ្រាន់ ដើម្បីជួយសម្រួលដល់សិស្សានុសិស្ស ដែលដែលនឹងបង្កការរំខានដោយទឹកភ្លៀង។ ក្នុងនោះលោកក៏បានណែនាំឱ្យសមត្ថកិច្ច ពិសេសប៉ូលិសចរាចរណ៍ ជួយសម្រួលចរាចរណ៍ដល់សិក្សានុសិស្សដែលជាបេក្ខជនប្រឡង ដើម្បីធានាបានថា ពួកគាត់អាចមកប្រឡើងបានទាន់ពេលវេលា ជាមួយនឹងការលុបបំបាត់កន្លែងថតចម្លងនៅជិតមណ្ឌលប្រលងជាដើម។

សម្រាប់សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖២៨ សីហា ២០២៥នេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញមាន មណ្ឌលប្រឡងសរុបចំនួន ៣៥មណ្ឌល ត្រូវជា ១,១៣៥បន្ទប់ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌចំនួន ១២ (ឫស្សីកែវ, ជ្រោយចង្វារ, ដូនពេញ, ៧មករា, ទួលគោក, ចំការមន, បឹងកេងកង, ច្បារអំពៅ, សែនសុខ, ពោធិ៍សែនជ័យ, មានជ័យ និងដង្កោ) ដែលមានបេក្ខជនសរុបចំនួន ២៨,១៦៥នាក់ កើនលើសឆ្នាំមុនចំនួន ៣មណ្ឌល។
លោកបញ្ជាក់ថា៖« ក្នុងដំណើរការប្រឡងរយៈពេលពីរថ្ងៃ យើងនឹងប្រើប្រាស់បុគ្គលិកអប់រំសម្រាប់ចូលរួម គ្រប់សមាសភាពគណៈកម្មការសរុបចំនួន ៣,៥៨៥នាក់»។
ដោយមានការយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកបានផ្តល់ការឧបត្ថម្ភជាថវិកា សម្រាប់ចូលរួមដំណើរការប្រឡង ជាមួយការផ្តល់ជូនកន្លែងផ្ញើកង់-ម៉ូតូសម្រាប់បេក្ខជន ចំនួន៣៥ មណ្ឌល ស្មើនឹង ៣៥,០០០,០០០រៀល ដោយមិនតម្រូវឱ្យបេក្ខជនបង់ប្រាក់ថ្លៃផ្ញើកង់-ម៉ូតូឡើយ។ ផ្តល់ជូនកងកម្លាំងការពារមណ្ឌលប្រឡងទាំង៣៥មណ្ឌល ស្មើ៣៥,០០០,០០០រៀល។

ផ្តល់ជូនកងកម្លាំងការពារមណ្ឌលកំណែ១១មណ្ឌល ស្មើ ១៣,២០០,០០០រៀល និង ផ្តល់ជូនកងកម្លាំងការពារកន្លែងរក្សាទុកប្រធានវិញ្ញាសា១មណ្ឌល ស្មើ ១,២០០,០០០រៀល។ ផ្តល់ជូនមន្ត្រីសុខាភិបាលប្រចាំតាមមណ្ឌល ៣៥មណ្ឌល ស្មើ ៥,៦០០,០០០រៀល សរុបទឹកប្រាក់ចំនួនៈ ៩០,០០០,០០០រៀល។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ៕
ដោយ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៥ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


