ព័ត៌មានជាតិ
នៅលើទីផ្សារទំនិញខ្មែរបច្ចុប្បន្នកំពុងវាយលុកខ្លាំង ខណៈទទួលបានការគាំទ្រផុលផុសពីអ្នកប្រើប្រាស់
ស្របពេលកំណើន នៃការគាំទ្រផលិតផលទំនិញខ្មែរ កាន់តែទទួលបានការគាំទ្រច្រើនពីគ្រប់មជ្ឈដ្ឋានផងនោះ បណ្ដាអាជីវករតាមទីផ្សាររដ្ឋ និងឯកជន ក៏ដូចជានៅតាមសិប្បកម្ម ឬ ម៉ាតមួយចំនួន បាននិងកំពុងមមាញឹកខ្លាំងក្នុងការបន្តដាក់លក់ទំនិញខ្មែរដែលផលិតដោយកូនខ្មែរក្នុងស្រុក ហើយសុទ្ធតែជាទំនិញមានគុណភាព ទាំងតម្លៃ ស្តង់ដារបច្ចេកទេសក្នុងការវេចខ្ចប់ និងការទទួលស្គាល់ត្រឹមត្រូវតាមច្បាប់ផងដែរ។



អ្នកស្រី គឹម ស្រីរ័ត្ន ម្ចាស់ម៉ាត «ខេមបូម៉ាត» មានទីតាំងស្ថិតនៅលើបណ្ដោយផ្លូវលេខ ២៥៧ ក្នុងសង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក បានឲ្យដឹងថា ក្នុងម៉ាតរបស់អ្នកស្រី មានទំនិញ ៩០ ភាគរយ ជាទំនិញខ្មែរ ដែលមានប្រមាណជាង ១ ពាន់មុខទំនិញ។ បច្ចុប្បន្ននេះ មានទំនិញខ្លះទទួលបានការគាំទ្រខ្ពស់ រហូតដាច់ស្តុកក៏មានដែរ ព្រោះតែពលរដ្ឋខ្មែរមានការរួបរួមងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក។

អ្នកស្រី បានបន្តថា ក្នុងនាមជាម្ចាស់ដែលប្រកបអាជីវកម្មលក់ផលិតផលខ្មែរ មានអារម្មណ៍សប្បាយចិត្ត ពេលឃើញសកម្មភាពខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមសាមគ្គីគ្នា ធ្វើឲ្យខ្មែរខ្លាំង ជាពិសេសនោះ ពេលនាំគ្នាគាំទ្រផលិតផលទំនិញសុទ្ធរបស់ខ្មែរ ធ្វើឲ្យសេដ្ឋកិច្ចខ្មែរកាន់តែខ្លាំង។

ជាមួយនេះ ពលរដ្ឋអ្នកប្រើប្រាស់ ក៏បានសម្តែងក្តីរីករាយដែលបានចូលរួមទិញទំនិញខ្មែរ ដោយពួកគាត់ម្នាក់ៗ សុទ្ធតែយល់ឃើញដូចគ្នាថា ទំនិញខ្មែរ ក៏ជាទំនិញដែលមានគុណភាព មិនចាញ់ទំនិញបរទេសឡើយ ហើយកូនខ្មែរក៏អាចផលិតទំនិញប្រើប្រាស់ និងអាហារហូបចុកបានគ្រប់មុខផងដែរ។


គួរជម្រាបថា ក្នុងមួយរយៈកាលក្រោយមកនេះ ប្រជាពលរដ្ឋកម្ពុជា ស្ទើរពាសពេញប្រទេស រួមទាំងថ្នាក់ដឹកនាំប្រទេស បានរួបរួមគ្នាជាធ្លុងមួយបង្ហាញពីស្មារតីជាតិនិយម តាមរយៈការចូលរួមជាមួយសកម្មភាពនានាជាច្រើន សំដៅធ្វើយ៉ាងណាដើម្បីរក្សាស្ថិរភាព សន្តិភាព និងជួយលើកស្ទួយដល់សេដ្ឋកិច្ចប្រទេសជាតិ៕
អត្ថបទ ៖ សុភា





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម២៣ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


