Connect with us

ព័ត៌មានជាតិ

គ្រូបង្រៀននៅវិទ្យាល័យវីរៈជ័យ ដាក់ក្តីរំពឹងខ្ពស់ថាសិស្សរបស់ខ្លួននឹងប្រឡងជាប់បាក់ឌុប ៩០%

បានផុស

នៅ

គ្រូបង្រៀននៅវិទ្យាល័យវីរៈជ័យ ក្នុងខេត្តរតនគិរី ដាក់ក្តីរំពោះខ្ពស់ចំពោះសិស្សានុសិស្សរបស់ខ្លួន ថានឹងប្រឡងជាប់​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរហូត ៩០ភាគរយ។ ការរំពឹងខ្ពស់នេះ​ បន្ទាប់ពីបានកត់សម្គាល់សិស្សានុសិស្សខំប្រឹងប្រែងរៀនសូត្ររយៈពេលពេញមួយឆ្នាំ និងបានធ្វើតេស្តសមត្ថភាពមុនការប្រឡងដោយទទួលបានល្អផលល្អប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គោគ សុផាន់ណា ជានាយកវិទ្យាល័យ វីរៈជ័យ បានប្រាប់កម្ពុជាថ្មីថា វិទ្យាល័យនេះ សិស្សធ្លាប់ បានប្រឡងជាប់ស្ទើរ ១០០ ភាគ នៅរយៈពេល ៣ ឆ្នាំជាប់ៗគ្នាកាលពីពេលកន្លងទៅ។ ប៉ុន្តែលោកថា៖« នៅក្នុងពេលកំណែទម្រង់រដ្ឋមន្ត្រីថ្មី បន្ទាប់ពីឆ្នាំ២០២៣ ទៅ ឆ្នាំ ២០២៤ សិស្សដែលបានទៅប្រឡងមិនគ្រប់គ្នា ជាហេតុជាប់បាន ៨៧ ភាគរយធ្លាក់ខ្ទង់១០ ភាគរយជាង។

បើតាមលោកនាយកសាលា នៅក្នុងសម័យប្រឡងថ្ងៃទី ២៨-២៩ ខែសីហា ឆ្នាំ ២០២៥ នេះ លោកបានរៀបចំផែនការប្រឡងតេស្តកម្រិតវិញ្ញាសាថ្នាក់ទី ១២  កម្រិតថ្នាក់ជាតិ និងធ្វើវិញ្ញាសាជាច្រើន ដើម្បីជួយពង្រឹងសមត្ថភាពកូនសិស្ស។ លោកបង្ហាញក្តីសង្ឃឹមថា៖«ហេតុដូច្នេះខ្ញុំមានការរំពឹងទុកថា សិស្សដែលប្រឡងជាប់សញ្ញាបត្រកើនឡើង បើទោះបីជាមិនដល់១០០ ភាគរយ ក៏ក្នុងរង្វង់ ៩០ ភាគរយដែរ»។

លោកថ្លែងឱ្យដឹងថា​ វិទ្យាល័យនេះមានបេក្ខជនប្រឡងចំនួន ៨០ នាក់ ស្រី ៤០នាក់ ក្នុងនោះមានជនជាតិដើមភាគតិច ដូចជា កាវ៉ែត ទំពួន គ្រឹង លុន មានចំនួន ៥៥ ភាគរយ ទៅ ៦០ ភាគរយ បន្ទាប់មកជនជាតិដើមភាគតិចឡាវ មានចំនួន ៣០ ភាគរយ ទៅ ៣៥ ភាគរយ និងខ្មែរ ១០ ភាគរយ ទៅ ១៥ ភាគរយ។

ចំណែកលោកស្រី ម៉ូញ៉ៃ ចន្ថា ជនជាតិដើមភាគតិចឡាវ ជាគ្រូបង្រៀនផែនដីវិទ្យាថ្នាក់ទី ១២ នៃវិទ្យាល័យវីរៈជ័យ ស្រុកវើនសៃ រំពឹងដែលថាសិស្សានុសិស្សនឹងធ្វើបានល្អក្នុងឆ្នាំនេះ។ លោកស្រីថា៖«ព្រោះអំឡុងពេលបង្រៀននោះ បានដាក់​ការងារផ្ទះទៅសិស្សធ្វើ ការងារក្រុម ស្វ័យសិក្សាជាមួយមិត្តភ័ក្តិជារៀងរាល់សប្តាហ៍ ហើយក៏បានដាក់កិច្ចផ្ទះទៅឱ្យធ្វើតាមរយៈTelegram»។ លោកស្រីបញ្ជាក់ទៀតថា សកម្មភាពទាំងអស់នៅក្នុងថ្នាក់រៀន និងក្រៅថ្នាក់រៀន ក្នុងគោល​បំណង ជំរុញឱ្យសិស្សមានទំលាប់រៀនសូត្រ ធ្វើលំហាត់ នៅមុនការប្រឡងមកដល់។

តាមរបាយការណ៍របស់មន្ទីរអប់រំ យុវជននិងកីឡា ខេត្តរតនគិរី សិស្សដែលចូលរួមប្រឡងឆ្នាំ២០២៥ ថ្នាក់វិទ្យាសាស្ត្រ ចំនួន ២៩៥ នាក់ និងវិទ្យាសាស្រ្តសង្គម ចំនួន ១ ៦១៥ នាក់ បេក្ខជនសរុប ១ ៩១០ នាក់ ក្នុងនោះ សិស្សស្រី ១០១៥ ដែលមកពីបណ្តាស្រុកចំនួន ៨ និង ក្រុងបានលុង ១៕

អត្ថបទ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម