ព័ត៌មានជាតិ
៣ ឆ្នាំចុងក្រោយ សាលាសិលាវេទី គាត ឈន់ លើកទឹកចិត្តសិស្សជាប់និទ្ទេស A ម៉ូតូម្នាក់មួយគ្រឿង
លោក ជុត ចាន់ណាក់ នាយកវិទ្យាល័យសិលាវេទី គាត ឈន់ បានប្រាប់ឲ្យកម្ពុជាថ្មីនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នេះថា ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ មូលនិធិវិទ្យាល័យសិលាវេទី គាត ឈន់ បានផ្ដល់រង្វាន់ម៉ូតូសង់ឌ្រីម ជាការលើកទឹកចិត្តដល់បេក្ខជនប្រឡងជាប់និទ្ទេស A និងជាថវិកាចំនួនលើកទឹកចិត្តដល់បេក្ខជនប្រឡងជាប់ទូទៅនៃវិទ្យាល័យសិលាវេទី គាតឈន់ជារៀងរាល់ឆ្នាំ។

ចាប់តាំងពីឆ្នាំ២០១៥ វិទ្យាល័យសិលាវេទី គាត ឈន់ បានបង្កើតមូលនិធិវិទ្យាល័យសិលាវេទី គាត ឈន់ ក្រោមគំនិតផ្តួចផ្តើមពីឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ច។
នាយកវិទ្យាល័យសិលាវេទី គាត ឈន់ បានបន្តថា ឆ្នាំនេះគណៈគ្រប់គ្រងសាលាមិនទាន់មានគោលការណ៍នឹងលើកទឹកចិត្តដល់សិស្សនិទ្ទេស A ដូចប៉ុន្មានឆ្នាំចុងក្រោយនេះទេ ដោយរង់ចាំការពិនិត្យសម្រេចតាមលទ្ធភាពពីគណៈគ្រប់គ្រងសាលា។


ពាក់ព័ន្ធការប្រឡងបាក់ឌុបឆ្នាំនេះ នាយកវិទ្យាល័យសិលាវេទី គាត ឈន់ បានឲ្យដឹងថា គណៈគ្រប់គ្រងសាលាបានដាក់ផែនការជំរុញអត្រាជាប់របស់សិស្សឲ្យបានប្រមាណជា ៨០ ភាគរយជាមធ្យម ដើម្បីប្រកួតប្រជែងនៅក្នុងការផ្ដល់សេវាសាធារណៈគំរូនៅឆ្នាំ២០២៦ ខាងមុខនេះ ប៉ុន្តែលទ្ធផលនិទ្ទេស A មិនទាន់អាចសង្ឃឹមថាបានច្រើនដូចឆ្នាំមុនឬយ៉ាងណា។
ឆ្នាំនេះ វិទ្យាល័យសិលាវេទី គាតឈន់ មានបេក្ខជនប្រឡងសរុបចំនួន ៣២១នាក់ ស្រី ១៧០នាក់ ធៀបឆ្នាំមុន មានការកើនឡើង។ ខណៈសម័យប្រឡងឆ្នាំ២០២៤ វិទ្យាល័យសិលាវេទី គាតឈន់ មានបេក្ខជនមកប្រឡងសរុបចំនួន ២៨៤ នាក់ ស្រី ១៥៤នាក់។ បេក្ខជនប្រឡងជាប់សរុបមានចំនួន ២១៨នាក់ ក្នុងនោះស្រី ១១៩នាក់។
ដោយឡែកបេក្ខជនប្រឡងជាប់និទ្ទេស A មានចំនួនសរុប ១៦ នាក់ ស្រី ៩ នាក់, និទ្ទេស B សរុបចំនួន ២៦នាក់ ស្រី ១៨នាក់, និទ្ទេស C ចំនួន ៥២នាក់ ស្រី ៣០នាក់, និទ្ទេស D ចំនួន ៧០នាក់ ស្រី ៣៧នាក់ និងនិទ្ទេស E សរុបចំនួន ៥៤នាក់ ស្រី ២៥នាក់៕
អត្ថបទ ប្រុញ វិធិន
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


