ព័ត៌មានជាតិ
បណ្ឌិត យង់ ពៅ ប្រាប់ទៅថៃថា ចង់សង់របងពីបេតុង ពីដែក ឬពីមាស ក៏សង់ទៅ តែត្រូវសង់ក្នុងដីថៃផ្អែកលើផែនទីបារាំង-សៀម
អ្នកជំនាញភូមិសាស្រ្តនយោបាយ លោកបណ្ឌិត យង់ ពៅ ដែលបានតាមដានយ៉ាងចិត្តទុកដាក់ចំពោះការវិវត្តថ្មីៗនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានចេញមកប្រតិកម្មទៅនឹងការចង់សង់របងតាមបណ្តោយព្រំដែនពីសំណាក់កងទ័ពថៃ។ នៅព្រឹកថ្ងៃទី០២ ខែកញ្ញានេះ លោកបណ្ឌិត យង់ ពៅ បានប្រាប់ទៅភាគីថៃថា ថៃចង់សង់របងអីក៏សង់ទៅ ចង់សង់ពីបេតុង ពីដែក ពីមាស ក៏សង់ទៅ ប៉ុន្តែ ត្រូវសង់ក្នុងទឹកដី ដោយផ្អែកលើផែនទីនៃសន្ធិសញ្ញាបារាំង-សៀម។

តាមរយៈគណនីហ្វេសប៊ុកផ្លាល់ខ្លួន លោកបណ្ឌិត យង់ ពៅ បានអះអាងថា៖«កម្ពុជា មិនជំទាស់នឹងបំណងថៃសង់របងនោះទេចង់សង់ពីបេតុង ឬដែក ឬមាសក៏ដោយ ប៉ុន្តែត្រូវសង់ក្នុងដីថៃ ផ្អែកលើផែនទីនៃសន្ធិសញ្ញាបារាំង-សៀម ។ រីឯការសាងសង់សំណង់ក្ដី ឬជីកប្រឡាយក្ដីនៅលើបន្ទាត់ព្រំដែនទ្វេភាគីត្រូវតែឯកភាពគ្នាជាដាច់ខាត ថៃ មិនមែនមេកន្ទ្រាញសកលលោកទេ»។
ប្រតិកម្មពីបញ្ញវន្តខ្មែរនេះ បន្ទាប់ពីកងទ័ពថៃកាលពីពេលថ្មីៗនេះ បានបង្ហាញពីគម្រោងចង់សាងសង់របងតាមព្រំដែនជាមួយកម្ពុជា ប្រវែង១០គីឡូម៉ែត្រជាជំហានដំបូង នៅក្នុងឆ្នាំ២០២៥ នេះ។ តាមកងទ័ពថៃ ជំហានដំបូងនេះ នឹងត្រូវសាងសង់ចាប់ពីបង្គោលព្រំដែនលេខ៥០ ដល់លេខ៥១ នៅក្នុងស្រុក Aranyaprathet ខេត្តស្រះកែវ។ សារព័ត៌មាន Khaosod របស់ថៃ បានចុះផ្សាយថា ក្រុមការងារជំនាញរបស់កងទ័ពថៃ បានចុះទៅត្រួតពិនិត្យរួចរាល់ហើយ ដោយបញ្ជាក់ថា តំបន់ក្នុងចន្លោះបង្គោលព្រំដែនលេខ៥០ និង៥១ គឺអាចសាងសង់របងព្រំដែនអចិន្ត្រៃយ៍បាន ដោយសារភាគីថៃអះអាងថា ប្រទេសថៃ និងកម្ពុជា បានឯកភាពគ្នាលើខ្សែបន្ទាត់ព្រំដែនត្រង់ចំណុចនេះរួចរាល់ហើយ។ ដូច្នេះហើយ ដំណាក់កាលទី១ នឹងសាងសង់១០គីឡូម៉ែត្រ។

ចំណែក តំបន់នៅតាមបណ្តោយព្រំដែនថៃ-កម្ពុជាដទៃទៀត ដែលនៅមានបញ្ហាមិនទាន់ដាច់ស្រេច និងមិនទាន់មានការកំណត់ព្រំដែនច្បាស់លាស់ កងទ័ពថៃ នឹងធ្វើរបងបណ្ដោះអាសន្ននៅតំបន់ទាំងនោះ។ របងបណ្ដោះអាសន្នទាំងនេះ គឺកងទ័ពថៃចង់សំដៅទៅលើការសាងសង់ផ្លូវតាមបណ្ដោយព្រំដែន ការដំឡើងរបងលួសបន្លា និងការបំពាក់កាមេរ៉ាសុវត្ថិភាព(CCTV) ជាដើម។ វិធានការទាំងអស់នេះ គឺជាការសម្រេចដោយឯកតោភាគីពីសំណាក់កងទ័ពថៃតែប៉ុណ្ណោះ ចំណែកឯភាគីកម្ពុជាវិញ មិនទាន់មានការឯកភាពណាមួយជាមួយភាគីថៃនៅក្នុងគម្រោងការសាងសង់របងទាំងអចិន្ត្រៃយ៍ និងបណ្តោះអាសន្ននេះនោះទេ។

កុំថាឡើយកម្ពុជាមិនមានការឯកភាព សូម្បីតែរដ្ឋាភិបាលថៃខ្លួនឯង ក៏មិនឯកភាពទៅនឹងការសម្រេចជាឯកតោភាគីរបស់កងទ័ពថៃនេះដែរ។ នាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham Wechayachai បានបញ្ជាក់យ៉ាងច្បាស់ថា ការសង់របងព្រំដែនអចិន្ត្រៃយ៍ គឺអាចធ្វើទៅបានលុះត្រាកម្ពុជា-ថៃ កំណត់ព្រំដែនប្រទេសទាំងពីរឱ្យបានដាច់ស្រេចជាមុនសិន។ លោក Phumtham Wechayachai បានប្រាប់ទៅក្រុមអ្នកកាសែតថៃនៅថ្ងៃទី២៩ ខែសីហាថា ការសង់របងព្រំដែន ពិតជានឹងធ្វើឲ្យស្ថានការណ៍នៅតាមព្រំដែនកាន់តែតានតឹងឡើង ដូច្នេះហើយ ថៃត្រូវមានការពិភាក្សា និងបញ្ជាក់ឱ្យច្បាស់សិនជាមួយកម្ពុជា ទើបអាចសង់របងបាន៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


