ព័ត៌មានជាតិ
បាត់ខ្លួនមួយយប់ ស្អែកឡើងឃើញអណ្តែតក្នុងទន្លេបាសាក់
អ្នករស់នៅច្រាំងបាក់ដែលមានលំនៅដ្ឋាននៅតាមជួរដងទន្លេបាសាក់បាននាំគ្នាភ្ញាក់ផ្អើលបន្ទាប់ពីប្រទះឃើញសព អណ្តែតទឹកក្នុងទន្លេ។
តាមប្រភពពីលោក យុិន វុធ ចៅសង្កាត់ច្បារអំពៅទី២បានឲ្យដឹងថានៅវេលាម៉ោង១៧និង៤៥នាទីរសៀលថ្ងៃទី៧ខែមេសានេះប្រជាពលរដ្ឋរស់នៅតាមដងទន្លេបាសាក់បានប្រទះឃើញសពបុរសម្នាក់អណ្តែតទឹកហើយមកទើនៅម្តុំច្រាំងបាក់ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

លោកចៅសង្កាត់បានបន្តថាបន្ទាប់ពីប្រទះឃើញសពខាងលើរួចមក អាជ្ញាធរបានធ្វើការផ្សព្វផ្សាយទៅទើបដឹងថាសពបុរសខាងលើជាប្រជាពលរដ្ឋរស់នៅផ្ទះលេខ១៤៤ផ្លូវ៣៥៧ភូមិកណ្តាលសង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។សពត្រូវបានគេស្គាល់ឈ្មោះ ស្រឿន ពៅ អាយុ៣៦ឆ្នាំ។

តាមគ្រួសារសពបាននិយាយថាជនរងគ្រោះបានបាត់ខ្លួនតាំងពីយប់ថ្ងៃទី៦ខែមេសាមកម្ល៉េះ។ សមត្ថកិច្ចបាននិយាយថាតាមប្រភពពីអ្នកដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់បានប្រាប់ថាក្នុងចន្លោះម៉ោង១១និង៣០នាទីយប់ថ្ងៃទី៦ខែមេសាគេបានឃើញបុរសភិនភាគដូចខាងលើបានមកលោតទឹកសម្លាប់ខ្លួនដោយពុំមានអ្នកណាម្នាក់ផ្អើលមើលនោះទេ។ដូច្នេះមានតែជនរងគ្រោះបានធ្វើអត្តឃាតដោយលោតទឹកសម្លាប់ខ្លួន។សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍៕
អត្ថបទ៖ នរា
-
សន្តិសុខសង្គម២២ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


