Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ចំនួន ៧ ភូមិ នៅ​ឃុំសំបូរ ទទួលបាន​វិញ្ញាបណ្ណ័បត្រ​សម្គាល់ម្ចាស់អចលនវត្ថុ​ស្របច្បាប់

បានផុស

នៅ

ប្រជាពលរដ្ឋរស់នៅក្នុងឃុំសំបូរ ស្រុកសំបូរ ចំនួន ៧ ភូមិ ទទួលបានវិញ្ញាបណ្ណ័បត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៣៣៤៥ប័ណ្ណ ស្របច្បាប់ ។

ការផ្ដល់ជូនប័ណ្ណកម្មសិទ្ធិដីឌ្លីនេះ ធ្វើឡើងក្រោមវត្តមានលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ ។

លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានមានប្រសាសន៍គូសបញ្ជាក់ថា ការគ្រប់គ្រងដីធ្លី គឺពិតជាមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ក្នុងការស្នាក់នៅ និងប្រើប្រាស់តាមតម្រូវការផង និងកាត់បន្ថយទំនាស់ដីធ្លីនៅក្នុងមូលដ្ឋាន ព្រោះថាការចុះបញ្ជីដីធ្លី ដែលជាការផ្តល់បណ្ណកម្មសិទ្ធិ ដល់ប្រជាពលរដ្ឋអោយបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ស្របតាមគោលនយោបាយគន្លឹះចំនួន ៣គឺ (ការចុះបញ្ជីដីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ) ដូច្នេះទើបរាជរដ្ឋាភិបាលជំរុញក្នុងការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់ ។

លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ នៅពេលទទួលបានបណ្ណកម្មសិទ្ធិ ត្រូវគិតគូរទុកដាក់ថែរក្សាឱ្យបានល្អ។ បណ្ណដីនេះ គឺពិតជាមានតម្លៃជាងដីដែលគ្មានបណ្ណកម្មសិទ្ធិ ពីព្រោះដីដែលមានកម្មសិទ្ធិគឺបញ្ជាក់ថា ដីដែលមានសុវត្ថិភាព ទទួលស្គាល់ដោយអាជ្ញាធរ ជៀសផុតពីការរំលោភបំពាន និងកាត់បន្ថយជម្លោះ និងមានសុវត្ថិភាពក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំ ដីធ្លីរបស់ខ្លួនស្របតាមច្បាប់ជាដើម៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម