ព័ត៌មានជាតិ
រដ្ឋបាលខេត្តបាត់ដំបង រៀបចំកែលម្អសោភ័ណភាពក្នុងក្រុង ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរ
រដ្ឋបាលខេត្តបាត់ដំបងកំពុងរៀបចំកែលម្អសោភ័ណភាពក្នុងក្រុងបាត់ដំបង ផ្តោតទៅលើការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ ការរៀបចំតុបតែងលម្អតំបន់គោលដៅទេសចរណ៍សំខាន់ៗ ដើម្បីទាក់ទាញទេសចរមកកម្សាន្ត។
លោក ហម អរុណ អនុប្រធាន និងជាអ្នកពាក្យនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា ការរៀបចំតុបតែងលម្អទីក្រុងបាត់ដំបង និងទីតាំងសំខាន់ៗមួយចំនួនទៀតក្នុងខេត្ត ក្នុងគោលបំណងបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងខេត្តតាមរយៈការបង្កើនចំនួនភ្ញៀវមកដើរកម្សាន្តក្នុងក្រុង ក៏ដូចជាគោលដៅទេសចរណ៍សំខាន់ៗផ្សេងទៀតក្នុងខេត្ត។
លោកបន្តថា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ផ្តោតទៅលើការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ ការរៀបចំតុបតែងលម្អតំបន់គោលដៅទេសចរណ៍សំខាន់ៗដូចជានៅរមណីយដ្ឋានភ្នំសំពៅ ស្រុកបាណន់ និងបន្ថែមលើគម្រោងស្ថាបនា សួនតេជោសន្តិភាព ក្នុងក្រុងបាត់ដំបង និងរៀបចំសួនសិល្បៈឲ្យមានផ្លូវថ្មើរជើង ផ្លូវជិះកង់ ចំណតយានយន្តជាដើម នឹងមានរៀបចំគម្រោងផ្សេងៗទៀតក្នុងខេត្តឲ្យកាន់តែទាក់ទាញភ្ញៀវទេសចរ លើកស្ទួយជីវភាពប្រជាជនក្នុងខេត្តបាត់ដំបង៕



អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


