ព័ត៌មានជាតិ
កាកសំណល់ថង់ប្លាស្ទិក បន្សល់លើច្រាំងដងស្ទឹងសង្កែរាប់សិបតោន ក្រោយទឹកស្ទឹងស្រកប៉ុន្មានថ្ងៃមកនេះ
ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរខេត្តបាត់ដំបងទប់ស្កាត់ ដល់ពលរដ្ឋរស់នៅតាមដងស្ទឹងសង្កែ ដែលចោលកាកសំណល់ទៅក្នុងដងស្ទឹងសង្កែ ខណះកាកសំណល់រាប់សិបតោនបានអណ្តែតមកពីផ្នែកខាងលើដងស្ទឹងសង្កែក្រោយទឹកបានស្រកចុះ ហើយដែលអាចបង្កផលប៉ះពាល់ដល់គុណភាពទឹកនិងជីវៈចំរុះផ្នែកខាងក្រោមនៃបឹងទន្លេសាប។
កាកសំណល់រាប់តោននេះ ភាគច្រើនជាផ្លាស្ទិក និងកាកសំណល់ផ្សេងៗទៀត បានអណ្តែតពីប៉ែកខាងលើ មកទើរលើអមសងខាងច្រាំងស្ទឹងសង្កែ ចាប់ពីផ្នែកខាងលើស្ពានថ្មចាស់ក្រុ ងបាត់ដំបង រហូតដល់ទំនប់សាលាតាអន ក្នុងស្រុកឯកភ្នំ។

លោក លាង វាសនា អភិបាលក្រុងបាត់ដំបងបានឲ្យដឹងថា ក្រោយជំនន់ទឹកស្ទឹងសង្កែដែលហូរមកពីស្រុកសំឡូត បាននាំមកកម្ទេចកម្ទីមែកឈើ និងសំរាមផ្សេងៗហូរមកតាមទឹកមកទើរតាមច្រាំងស្ទឹងសង្កែ លោកបានឲ្យភ្នាក់ងារប្រមូលសំរាម ចុះប្រមូលតាមច្រាំង និងសំរាមទើរលើមែកឈើប៉ុន្មានថ្ងៃនេះមកហើយ និងកំពុងបន្តប្រមូលបន្ថែមទៀតនៅឡើយ ដោយសាមាន ចំនួនច្រើន។
លោក រ៉េត សារិន អ្នកសម្របសម្រួលគម្រោងប្រមូលនិងសំអាតសំណល់ និងសំរាមថង់ផ្លាស្ទិក តាមដងស្ទឹងសង្កែ និងជាតំណាងអង្គការ comped ប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា ជំនន់ស្ទឹងសង្កែប៉ុន្មានថ្ងៃមកនេះ បាននាំមកសំណល់ជាផ្លាស្ទិក រាប់សិនតោន បានទើរតាមច្រាំងស្ទឹងសង្កែ។
លោកបន្តថា ក្រុមការងារលោកចំនួនតែ ៥ នាក់ បានចុះប្រមូលសំរាម ក្រោយពី ឮទឹកស្ទឹងសង្កែបានស្រកចុះ ចាប់ពីចំណុចព្រំប្រទល់វត្តខ្វែង រហូតដល់ទំនប់សាលាតាអន។
បើតាមលោក សារិន ដោយសារតែកម្លាំងលោកមានតិច មានលទ្ធភាពប្រមូលកាកសំណល់ បានចាប់ពី ៣០០ ទៅ ៦០០ គីឡូប៉ុណ្ណោះក្នុងមួយថ្ងៃ និងប្រើប្រាស់ទូកមួយគ្រឿង។ ចំណែកទូកមួយគ្រឿងទៀតគ្រាន់តែទៅបញ្ឈរក្បែរគ្នា ដើម្បីត្រៀមបម្រុង បើសិនមានសិស្សនិស្សិត ឬមានអ្នកស្ម័គ្រចិត្តជួយអាចប្រមូលបានច្រើនជាងនេះ។
សម្រាប់លោក លាង វាសនា បញ្ហាសំរាមជាងពីរឆ្នាំចុងក្រោយនេះ ឃើញថាប្រជាពលរដ្ឋរស់នៅក្រុងបាត់ដំបង ប្រមាណជាង ៨០ភាគរយ បានយល់ដឹងពីការវិចខ្ចប់សំរាមបានល្អប្រសើរ ហើយនៅមានភាគរយតិចតួច នៅតែបន្តបោះចោលនៅតាមមាត់ ស្ទឹងធ្វើឲ្យប៉ះពាល់បរិស្ថាននិងសោភ័ណ្ឌភាពក្រុង៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


