Connect with us

ព័ត៌មានជាតិ

កាន់បិណ្ឌទី ១ សម្តេច ម៉ែន សំអន ឧទ្ទិសកុសលផលបុណ្យដល់វិញ្ញាណក្ខន្ធវីរកងទ័ព និងអ្នកស្នេហាជាតិដែលបានពលីអាយុជីវិត ដើម្បីបូរណភាពទឹកដី

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ក្នុង​ឱកាស​បុណ្យ​កាន់បិណ្ឌ​ទី ១ នៃ​រដូវ​កាល​បុណ្យ​ភ្ជុំបិណ្ឌ បាន​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​ដល់​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព និង​អ្នក​ស្នេហា​ជាតិ​ដែល​បាន​ពលី អាយុជីវិត ដើម្បី​បូរណភាព​ទឹកដី​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧទ្ទិស​បួងសួង​បែបនេះ​ក្នុង​ពេល​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី ១ នៅ​វត្ត​មុនី​សុវណ្ណ ហៅ​វត្ត​ចំពុះក្អែក នា​ព្រឹក​ថ្ងៃ​ចន្ទ ១១​រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​.២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២៥។

ពិធីបុណ្យ​នេះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​អញ្ជើញ​ចូលរួម​ក្នុង​វេន​កាន់បិណ្ឌ​ទី​១ ដែលជា​វេន​កាន់​បិណ្ឌ​របស់ ឧកញ៉ា តាំង គឹមថុង ព្រមទាំង​ក្រុម​គ្រួសារ រួម​ជាមួយ​ពុទ្ធបរិស័ទ បាន​អញ្ជើញ​បដិបត្តិ​ព្រះធម៌ សូត្រមន្ដ នមស្សការ ​ចម្រើន​ព្រះ​បរិត្ត រាប់បាត្រ ប្រគេន​ព្រះសង្ឃ បង្សុកូល ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​ដល់​វិញ្ញាណក្ខន្ធ​បុព្វការី​ជន មាន​មាតាបិតា ជីដូន​ជីតា ញាតិកា​ទាំង​៧​សន្ដាន និង​ជូន ចំពោះ​វិញ្ញាណក្ខន្ធ​បុព្វបុរស​អ្នកស្នេហាជាតិ ដែល​បាន​ពលី អាយុជីវិត ដើម្បី​ភាព​គង់វង្ស​នៃ​បូរណភាព​ទឹកដី ជាតិ​មាតុភូមិ​ ឱ្យទទួលបាន​សុខសន្ដិភាព ភាព​រីកចម្រើន​សម្បូរ​រុងរឿង។

ពិធីបុណ្យ​កាន់បិណ្ឌ គឺជា​ពិធីបុណ្យ​សាសនា​ដ៏​ធំ​មួយ​ក្នុងចំណោម​ពិធីបុណ្យ​ផ្សេងៗ​ទៀត ដែល​ប្រជាពលរដ្ឋ​ខ្មែរ តែង​គោរព ប្រណិប័តន៍​ ដើម្បី​រំលឹក និង​ឧទ្ទិស​កុសល​ដល់​សាច់ញាតិ មាតាបិតា បុព្វការី​ជន​ដែល​បាន​លាចាក​ទៅ​លោក​ខាងមុខ។ ប្រជាពលរដ្ឋ​ភាគច្រើន បាន​យក​ម្ហូបអាហារ និង​ផ្លែឈើ នំចំណី ទៅ​ប្រគេន​ដល់​ព្រះសង្ឃ​នៅ​តាម​វត្ត​អារាម​ចាប់ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ​១៥ ខែភទ្របទ ដែល​ជា​ថ្ងៃ​ឆ្លង​បញ្ចប់ ឬ​គេ​ហៅថា ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម