Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​សុខាភិបាល​តម្រូវ​ឱ្យ​គ្រប់​មន្ទីរពេទ្យ​ត្រូវ​តាម​ដាន និង​ទប់​ស្កាត់​ការ​ចម្លង​រោគ​នៅ​តាម​មូលដ្ឋាន​សុខាភិបាល

បានផុស

នៅ

លោក សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ណែនាំ​ឱ្យ​គ្រប់​មន្ទីរពេទ្យ​ត្រូវតាមដាន និងទប់ស្កាត់ការចម្លងរោគនៅតាមមូលដ្ឋានសុខាភិបាល ដែលជាធាតុសំខាន់នៃសុវត្ថិភាពអ្នកជំងឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធីអបអរសាទរ និងបើកទិវាសុវត្ថិភាពអ្នកជំងឺពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ ការ​ថែទាំ​ប្រកប​ដោយ​សុវត្ថិភាព​សម្រាប់​ទារក​ទើប​នឹង​កើត និង​កុមារ​គ្រប់​រូប​ដោយ​មាន​ការ​ចូលរួម​ពីលោក Atsushi Ueno ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា លោក រដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការ​ពង្រឹង​សុវត្ថិភាព​កុមារ ទារកទើបនឹងកើត និងមាតា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​សម្រេច​បាន​នូវ​ការ​គ្រប​ដណ្តប់​សុខភាព​ជាសកល ដែលជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅ​អភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងនោះសុខភាពល្អ និង​សុខុមាល​ភាព ដោយ​កំណត់​គោល​បំណង “នៅឆ្នាំ២០៣០ បញ្ចប់ការស្លាប់ ដែលអាចបង្ការបាននៃទារកទើបនឹងកើត និងកុមារអាយុក្រោម ៥ឆ្នាំ។ ព្រោះថា សុវត្ថិភាពគឺជាអ្វីដែលអាច ជៀស​វាង​បាន ការពារបាន សម្រួល​បាន​ពុំ​ឱ្យកើតមានជាញឹកញាប់ និង​កាត់​បន្ថយ​ដំណើរការ​មិនចាំ​បាច់ដែលបង្កឱ្យមានភាពខុសឆ្គង។

លោករដ្ឋមន្ត្រីបាន​បន្ត​ថា ការលើកកម្ពស់វប្បធម៌សុវត្ថិភាព និងការកែលម្អគុណភាពជាបន្តបន្ទាប់ គឺជាចំណុចសំខាន់ក្នុងការសម្រេចបាននូវលទ្ធផលសុខភាពប្រកបដោយសមធម៌។ ផែនការសកម្មភាពសុវត្ថិភាពអ្នកជំងឺជាសកល២០២១-២០៣០ គឺជាយុទ្ធសាស្រ្ត ក្នុងការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការថែទាំប្រកបដោយសុវត្ថិភាព។

លោករដ្ឋមន្ត្រីបានណែនាំដល់គ្រប់មន្ទីរពេទ្យត្រូវពង្រឹងឱ្យមានវប្បធម៌សុវត្ថិភាពអ្នកជំងឺនៅគ្រប់ទីកន្លែងនៃការផ្តល់សេវាទាំង មុនពេល ក្នុងអំឡុងពេល និងក្រោយការថែទាំព្យាបាល។

រៀបចំផែនការសកម្មភាពតាមមន្ទីរពេទ្យ ដោយផ្តោតលើបញ្ហាអាទិភាព អនុវត្ត​តាមរយៈក្រុមការងារពិសេស Tiger team និងធ្វើការវាយតម្លៃប្រសិទ្ធភាពជាប្រចាំលើសូចនាករ និងផ្តល់ព័ត៌មានត្រឡប់និងបន្តចែករំលែកការសិក្សា និងការអនុវត្តល្អជាមួយមន្ទីរពេទ្យផ្សេងទៀត ដើម្បីធានាថា សុវត្ថិភាពអ្នកជំងឺត្រូវបានពង្រឹងគ្រប់ផ្នែក តាមរយៈការ ប្រាស្រ័យទាក់ទងដោយមានប្រសិទ្ធភាពជាមួយអ្នកជំងឺ និងរវាងក្រុមការងារមន្ទីរពេទ្យ ពង្រឹងប្រព័ន្ធរបាយការណ៍ ប្រព័ន្ធឌីជីថល បង្កើនការវាយតម្លៃតាមប្រព័ន្ធទទួលស្គាលគុណភាព និងធ្វើការស្វែងយល់បន្ថែមអំពីប្រភេទជំងឺ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម