ព័ត៌មានជាតិ
ឈ្មួញ អំពាវនាវពលរដ្ឋគាំទ្រទុរេនមណ្ឌលគិរី ខណៈចាប់ផ្ដើមសម្បូរខ្លាំងពីខែកញ្ញានេះតទៅ
ស្របពេលរដូវប្រមូលទិន្នផលទុរេនដែលបានដាំដុះក្នុងទឹកដីខេត្តមណ្ឌលគិរី កសិករ និងឈ្មួញ អំពាវនាវដល់ប្រជាពលរដ្ឋជួយគាំទ្រផលិតផលក្នុងស្រុកជាមួយនឹងតម្លៃសមរម្យ និងមានរសជាតិឈ្ងុយឆ្ងាញ់មិនចាញ់រសជាតិទុរេនដែលដាំដុះនៅខេត្តផ្សេងឡើយ។ ក្រោយពីទុរេនតាមបណ្ដាខេត្តផ្សេងៗប្រមូលផលអស់ពីចម្ការ ដោយឡែកសម្រាប់ទុរេននៅឯខេត្តមណ្ឌលគិរីវិញ នឹងចាប់ផ្ដើមប្រមូលទិន្នផល និងសម្បូរខ្លាំងចាប់ពីពាក់កណ្តាលខែកញ្ញានេះតទៅ។

លោក ម៉ាប់ អាយុ៤២ឆ្នាំ ដែលជាឈ្មួញមកពីខេត្តត្បូងឃ្មុំ បានមកម៉ៅចម្ការ នៅខេត្តមណ្ឌលគិរីបានប្រាប់«កម្ពុជាថ្មី» ថា ជាទម្លាប់ឱ្យតែដល់ខែកញ្ញា កសិករនៅខេត្តនេះ ចាប់ផ្តើមប្រមូលផល ខណៈរូបលោក និងក្រុមឈ្មួញផ្សេងទៀត បាននាំគ្នាមកម៉ៅចម្ការទុរេនជាច្រើនហិកតាដើម្បីយកទៅលក់បន្តនៅតាមទីផ្សារ។ លោកបន្ថែមថា៖« ទុរេនដែលបានម៉ៅនេះនៅផ្ទៃដី១០ហិកតា ហើយជាប្រភេទពូជម៉ាន់ថង ទឹកដោះគោស្ងួត មានរសជាតិផ្អែមឆ្ងាញ់សំបកស្តើងមិនប្រើប្រាស់សារជាតិគីមី ដាំដោយកសិករនៅក្នុងចម្ការផ្ទាល់ខ្លួនដែលស្ថិតក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ»។
លោក ម៉ាប់ ដែលប្រកបររបរនេះជាច្រើនឆ្នាំមកហើយ បាននិយាយថា ជារៀងរាល់ឆ្នាំនៅពេលដែលរដូវប្រមូលផលទុរេន លោកសម្រេចចិត្តមកម៉ៅចម្ការនៅខេត្តមណ្ឌលគិរី ដោយសារកសិករដាំទុរេននៅឯខេត្តត្បូងឃ្មុំបានប្រមូលទិន្ទផលអស់ពីចម្ការរៀងៗខ្លួនទៅហើយ។

ប៉ុន្តែក្រឡេកមកមើលឯខេត្តមណ្ឌលគិរីនេះវិញ បន្ទាប់ពីចូលខែកញ្ញានេះ គឺកសិករទើបតែចាប់ផ្តើមប្រមូលផលបណ្ដើរៗហើយចាប់ផ្ដើមសម្បូរខ្លាំងចាប់ពីពាក់កណ្តាលខែកញ្ញានេះតទៅ។ បើតាមឈ្មួញដដែលរូបនេះ នារដូវប្រមូល ក៏មានអតិថិជនមកដែលរស់នៅខេត្តកំពង់ចាម បាត់ដំបង កំពត ខេត្តកណ្តាល ជាពិសេសនៅឯរាជធានីភ្នំពេញ បានបញ្ជារទិញជាបណ្តើរៗ។
បើទោះជាមានការបញ្ជារទិញច្រើន ប៉ុន្តែក្នុងនាមជាឈ្មួញកណ្តាល នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋងាកមកគាំទ្រ ឬសាករសជាតិ ទុរេនដែលដាំដុះក្នុងទឹកដីខេត្តមណ្ឌលគិរី ដែលជាផ្នែកមួយជួយលើកកម្ពស់ជីវភាពកសិករនៅភូមិភាគឦសាននៃប្រទេសកម្ពុជា។

លោកថា៖«ក្នុងនាមជាឈ្មួញ និងជាអ្នកប្រមូលទិញដំណាំកសិកម្មរបស់កសិករក្នុងស្រុកផ្ទាល់ ខ្ញុំអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរដែលមកកម្សាន្តនាឱកាសបុណ្យបិណ្ឌភ្ជុំ មេត្តាជួយគាំទ្រផលិតផលក្នុងស្រុក ជាពិសេសទុរេននៅឯខេត្តមណ្ឌលគិរីដែលមានរសជាតិទឹកដោះគោ ឈ្ងុយឆ្ងាញ់ផ្អែមស្ងួតមិនប្រើប្រាស់សារជាតិគីមី តម្លៃធូថ្លៃ ដែលមានទីតាំងជាប់នឹងផ្លូវជាតិឆ្ពោះទៅរមណីដ្ឋានទឹកជ្រោះប៊ូស្រា ចេញពីថ្នល់បំបែកផ្លូវជាតិលេខ៧៦ប្រហែល៣០០ម៉ែត្រប៉ុណ្ណោះ»។
ជាការកត់សម្គាល់ ក្នុងរដូវប្រមូលផលនេះ ទុរេនខេត្តមណ្ឌលគិរី ត្រូវបានឃើញមានដាក់លក់នៅផ្សារទំនើបមួយចំនួននៅរាជធានីភ្នំពេញ ក្នុងមួយគីឡូប្រមាណ១៤ ០០០ រៀល។ ជារៀងរាល់ឆ្នាំ ម្ចាស់ចម្ការរទុរេននៅកម្ពុជា ភាគច្រើនចាប់ផ្តើមប្រមូលផលទុរេន នៅចន្លោះពីខែឧសភា ដល់ ខែកក្កដា។ ប៉ុន្តែសម្រាប់ទុរេនពូជម៉ាន់ថង ដាំដុះក្នុងខេត្តមណ្ឌលគិរី ហាក់មានការឱ្យផលយឺតជាងតំបន់ផ្សេង ចន្លោះ៣០ថ្ងៃទៅ៤៥ថ្ងៃដោយសារអាកាសធាតុត្រជាក់ ភ្លៀងធ្លាក់ញឹកញាប់ ទើបធ្វើឱ្យដំណាំមួយប្រភេទនេះប្រមូលផល ក្រោយគេបង្អស់ បើធៀបដំណាំធូរេនទូទាំងប្រទេស។

សម្រាប់ដំណាំទុរេនក្នុងខេត្តមណ្ឌលគិរីឆ្នាំ២០២៤ កសិករអនុវត្តបានសរុបចំនួន ២១៤ហិតា ស្មើ(១២%)នឹងបរិមាណទទួលផលបានចំនួន ៣ ៧០២ តោន។ នេះបើតាមន្ទីរ កសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគិរី៕
អត្ថបទ៖ រៀម សុខហេង
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


