Connect with us

ព័ត៌មានជាតិ

វិទ្យាល័យ​ជាស៊ីម​សាមគ្គី ក្លាយជា​កន្លែង​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​កូ​វីដ​-១៩ ដែល​មាន​​២០០​គ្រែ ​

បានផុស

នៅ

​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​និងកំពុង​រៀបចំ វិទ្យាល័យ​ជាស៊ីម​សាមគ្គី ជា​កន្លែង​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​កូ​វីដ​-១៩ ហើយ​មួយ​ផ្នែក​ខ្វះ​ធ្វើជា​កន្លែង​សម្រាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ ខណៈ​ដែរ​ជំងឺ​នេះ​មិនបាន​ធូរស្រាល​នៅឡើយ​ទេ តែ​បាន​បន្ថែម​អ្នកជំងឺ​កាន់តែច្រើន ដែល​នៅតាម​មន្ទីរពេទ្យ​នានា​របស់​រដ្ឋ​មិនអាច​ទទួល​អ្នកជំងឺ​អស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​វិទ្យាល័យ​ជាស៊ីម​សាមគ្គី ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែមេសា​នេះ លោក​ ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ បាន​ដឹកនាំ​អាជ្ញាធរ​និង​មន្ទីរ​សុខាភិបាល ចុះ​ពិនិត្យ​ទីតាំង​វិទ្យាល័យ​ជាស៊ីម​សាមគ្គី​ខាងលើ ដើម្បី​ទុកជា​កន្លែង​សម្រាប់​ព្យាបាល​អ្នកជំងឺ​-១៩ ឲ្យបាន​សមរម្យ ហើយ​មួយផ្នែក​ខ្វះ​អគារ​នៃ​វិទ្យាល័យ​នេះ ក៏ត្រូវ​រៀបចំ​ជា​កន្លែង​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ។

​ក្នុងឱកាស​នៃ​ការចុះពិនិត្យ​ស្ថានភាព​នៃ​ការរៀបចំ​ទីតាំង​ខាងលើនេះ លោក ​ឃួ​ង ស្រេង បាន​បញ្ជាក់​ឲ្យ​ដឹងថា ទីតាំង​ខាងលើនេះ ត្រូវ​រៀបចំ​គ្រែ​ចំនួន​២០០​គ្រែ សម្រាប់​អ្នក​ជំងឺ និង​១០​គ្រែ​ទៀត​សម្រាប់​ក្រុម​គ្រូពេទ្យ ​ដែល​ត្រូវ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩។ វិទ្យាល័យ​ជាស៊ីម សាមគ្គី ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក​ ឃួ​ង ស្រេង ក្រុមការងារ​ជម្រុះ ដែល​មាន​ទាំង​អាជ្ញាធរ​ខណ្ឌទួលគោក ប៉ូលិស​មូលដ្ឋាន មន្ត្រី​អគ្គិសនី មន្ទីរ​សុខាភិបាល​បាន​ដុតដៃដុតជើង​យ៉ាង​ខ្លាំង ​ក្នុង​ការ​រៀបចំ​ទៅតាម​តួនាទី​របស់ខ្លួន ដើម្បី​ធ្វើយ៉ាងណា​អោយ​ទីតាំង​មួយ​នេះ​ក្លាយជា​កន្លែង ​ដែល​មាន​ភាពសមរម្យ​និង​មាន​អនាម័យ បរិស្ថាន​ល្អ​ប្រសើរ ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ​កូ​វីដ​-១៩ ខណៈ​ដែរ​ជំងឺ​នេះ មិន​ត្រឹមតែ​មិនបាន​ធូរស្រាល​នោះ​ទេ តែ​បាន​បន្ថែម​អ្នកជំងឺ​កាន់តែ​ច្រើន​ឡើង ដែល​បានធ្វើ​ឲ្យ​មន្ទីរពេទ្យ​នានា​របស់​រដ្ឋ​មិន​អាច​ទទួល​អ្នកជំងឺ​អស់​៕​

អត្ថបទ៖ ស្រីរ័ត្ន

សូមចុចអាន៖ ​សាឡាងកោះនរាកោះពេជ្រ បើកដំណើរការរំដោះការស្ទះចរាចរណ៍នៅច្បារអំពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

UN៖ ក្រោយអាមេរិកបន្ថយជំនួយ មនុស្សជាង ៤ លាននាក់អាចស្លាប់ដោយសារអេដស៍នៅឆ្នាំ ២០២៩

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

សេដ្ឋកិច្ច១៦ នាទីutes មុន

អាមេរិកជាទីផ្សារនាំចេញធំបំផុត របស់កម្ពុជា ដោយមានទំហំទឹកប្រាក់ជាង ៥,៥ ពាន់លានដុល្លារ នៅឆមាសទី១

ព័ត៌មានជាតិ៣៤ នាទីutes មុន

គម្រោងអភិវឌ្ឍន៍ដីលំនៅឋាន «មរតកឆ្មាបាត់» ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ប្រកាសសម្ពោធបើកលក់ជាផ្លូវការ

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

បុរសចិន ​វ័យ​២៧​ឆ្នាំ​ម្នាក់ ​ដាច់​សរសៃ​ឈាម​ខួរក្បាល​ ក្រោយម៉ាស្សា​​ ក និង​ស្មា​

កងការពារអាកាស
ព័ត៌មានជាតិ១៨ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

សន្តិសុខសង្គម២៤ ម៉ោង មុន

ព័ត៌មានបឋម ៖ ប្រទះឃើញសពបុរសម្នាក់ រួមជាមួយដំបងឈើប្រឡាក់ឈាម ក្នុងចំណុចដីឡូត៍ ១ កន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ១៧ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម