ព័ត៌មានជាតិ
លោក យក់ ប៊ុនណា ថា សាលារៀនជាទីតាំងនៃវិជ្ជា រីឯ មន្ទីរពេទ្យ ជាទីតាំងសង្ឃឹមនៃជីវិត
“សាលារៀន ជាទីតាំងនៃវិជ្ជា ដែលជាទ្រព្យប្រើបានគ្រប់សព្វ លើសទ្រព្យនានា មន្ទីរពេទ្យ ជាទីតាំងសង្ឃឹមនៃជីវិត មានសង្ឃឹម ទើបមានអ្វីៗផ្សេងទៀត” នេះគឺជាការលើកឡើងរបស់លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.ជ. ។

ការលើកឡើងនេះ ធ្វើនៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាស លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.ជ. អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. ក្នុងកម្មវិធីបើកសិក្ខាសាលា «ចែករំលែកបទពិសោធនៃការគ្រប់គ្រងនិងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤»។

រដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ថា “សាលារៀន ជាទីតាំងនៃវិជ្ជា ដែលជាទ្រព្យប្រើបានគ្រប់សព្វ លើសទ្រព្យនានា មន្ទីរពេទ្យ ជាទីតាំងសង្ឃឹមនៃជីវិត មានសង្ឃឹម ទើបមានអ្វីៗផ្សេងទៀត។” […] “សូមកសាងសន្សំបុណ្យកុសលដល់ខ្លួនឯង និងអ្នកជាទីស្រលាញ់របស់ខ្លួនសម្រាប់បច្ចុប្បន្ននិងអនាគត តាមរយៈការគាំទ្រសាលារៀននិងមន្ទីរពេទ្យរបស់យើង”។
ការអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល គឺជាការបន្តអនុវត្តស្មារតីរួមចំណែកដល់ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាអប់រំ និងសុខាភិបាលរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាផង និងជាការរួមសហការគ្នាក្នុងស្មារតីនៃ «ជវភាពក្នុងប្រព័ន្ធតួអង្គតែមួយ» ផង ក្នុងការអនុវត្តវិធានការគន្លឹះទាំង៣ដែលក្រសួង ស្ថាប័ន រាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ សហគមន៍ គណៈគ្រប់គ្រង និងបុគ្គលិកនៃគ្រឹះស្ថានអប់រំ និងអង្គភាពសុខាភិបាលមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ចូលរួមអនុវត្ត។

លោក យក់ ប៊ុនណា បានបញ្ជាក់ទៀតថា “ការយល់ដឹងដ៏ត្រឹមត្រូវ និងច្បាស់លាស់ ព្រមជាមួយនឹងឆន្ទៈ នៃការអនុវត្តរបស់គ្រប់អង្គភាព គឺជាការចូលរួមចំណែកដ៏ថ្លៃថ្លា ក្នុងចលនាប្រឡងប្រណាំងការផ្តល់សេវាសាធារណៈគំរូ និងក៏ជាការរួមចំណែក ក្នុងការអនុវត្តវិធានការគន្លឹះទាំងបីរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចឱ្យបាន នូវគោលបំណងជាយុទ្ធសាស្ត្រដែលកំណត់ដោយបញ្ចកោណទី១ “ការអភិវឌ្ឍមូលធនមនុស្ស” នៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ សម្រាប់ជាមូលដ្ឋានគ្រឹះ ដ៏រឹងមាំឈានទៅសម្រេច ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា”។
សូមជម្រាបថា គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈ ថ្នាក់ជាតិ បានរៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណង ដើម្បីចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ របស់អង្គភាពនីមួយៗ ដែលទទួលបានចំណាត់ថ្នាក់ល្អ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ជូនដល់បណ្តាអង្គភាពផ្សេងទៀត ដែលបានចូលរួមក្នុងអង្គសិក្ខាសាលានាថ្ងៃនេះ ហើយតាមរយៈនៃការចែករំលែកបទពិសោធន៍លើការងារគ្រប់គ្រង និងការផ្តល់សេវាសាធារណៈគំរូនេះ៕


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


