ព័ត៌មានជាតិ
បាក់ស្រុតខឿនច្រាំងមាត់ទន្លេក្រុងក្រចេះ ពលរដ្ឋស្នើសុំឱ្យអាជ្ញាធរពន្លឿនការជួសជុល
ខឿនច្រាំងមាត់ទន្លេមេគង្គនៅក្នុងក្រុងក្រចេះនៅចំពីមុខសណ្ឋាគារ MEKONG DOLPHIN HOTEL ក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះបានរងការបាក់ស្រុត ខណៈពលរដ្ឋស្នើសុំឱ្យអាជ្ញាធរពន្លឿនការជួសជុលឡើងវិញ។
ហេតុការបាក់ស្រុតខឿនច្រាំងមាត់ទន្លេមេគង្គខេត្តក្រចេះ បានកើតឡើងនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ គិតរហូតថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ គឺមានរយៈពេល ៦ថ្ងៃ មកហើយ។

តាមការឱ្យដឹងពីលោក ឈិន លាងយី ចៅសង្កាត់ក្រចេះ បានឱ្យដឹងនារសៀលនេះថា ចំពោះបញ្ហាបាក់ស្រុតខឿនច្រាំងមាត់ទន្លេនេះ គឺក្រុមការងារបច្ចេកទេស បានចុះទៅសិក្សារួចហើយ។ ប៉ុន្តែភ្លាមៗនេះ ផ្អែកលើស្ថានភាពទឹកទន្លេមេគង្គ មិនអាចជួសជុលនាពេលឥឡូវបានទេ ដោយសារមានរន្ធច្រោះនៅខាងក្រោម លុះត្រាតែចាំទឹកស្រកចុះអស់ទើបបានរៀបចំជួសជុលឡើងវិញ។
ក្នុងនាមអាជ្ញាធរសង្កាត់ គឺគ្រាន់តែសហការជួយសម្របសម្រួលរៀបចំខ្សែសុវត្ថិភាព ដាក់ស្លាកសញ្ញា ដើម្បីជូនដំណឹងព័ត៌មាន ឬកុំឱ្យបងប្អូនប្រជាពលរដ្ឋមានចម្ងល់ថា ហេតុអ្វីមិនជួសជុលមិនធ្វើអីចឹង ហើយក្រោយពេលក្រុមការងារបច្ចេកទេសបានប្រជុំពិភាក្សាគ្នារួចមក ទាល់តែទឹកស្រកទើបចាប់ផ្តើមធ្វើឡើងវិញ។


ចៅសង្កាត់រូបនោះបន្តថា ចំនុចខឿនច្រាំងទន្លេដែលស្រុតនេះ គឺមានរូងស្រុតទៅខាងក្រោមជ្រៅ ប៉ុន្តែប្រឡោះធ្លាយថ្មម៉ាត់នោះ មានទំហំប្រហែលជា ១ ម៉ែត្របួនជ្រុង ប៉ុន្តែកំរិតនៃការស្រុតចុះក្រោម គឺមិនអាចធ្វើការសន្និដ្ឋានបានទេ។ ជាក់ស្ដែង អាជ្ញាធរសង្កាត់ក្រចេះ បានឃ្លុំទីតាំងនោះដើម្បីកុំឱ្យបងប្អូនទៅជិតកន្លែងនោះ ព្រោះខ្លាចបាក់ថ្មម៉ាត់បន្តបង្កជាគ្រោះថ្នាក់។
ពាក់ព័ន្ធជុំវិញបញ្ហាបាក់ស្រុតថ្មម៉ាត់នៅខឿនមាត់ទន្លេខាងលើនេះ លោក សេក ប៊ុនហេង អភិបាលក្រុងក្រចេះ បានឱ្យដឹងថា ការជួសជុលឥឡូវនេះអត់ទាន់កើតទេ ដោយសារដីបាក់ ហើយមានរន្ធផុសចេញពីបាតខាងក្រោមជ្រៅ ដល់ចឹងត្រូវរង់ចាំដល់ពេលទឹកស្រកផុតខឿនដែលបាំងទឹកទន្លេ។
លោកបន្តថា ខាងមន្ត្រីជំនាញរួមមាន មន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក៏បានសិក្សាហើយដែរ ថាត្រូវបិតរន្ធនោះដោយវិធីណា ដែលរន្ធនោះគេហៅថា រន្ធនាគ ដែលច្រោះទៅធ្លាយឯបាត។ អីចឹងបើមិនបិទរូងនឹងទេនឹងអាចបែកទៀត ខណៈកាលពីឆ្នាំទៅ រន្ធនេះគឺធ្លាប់បែកម្តងហើយ។
ក្រោយពេលខឿនបាក់ស្រុតភ្លាមៗ លោកអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរក្រុងដែរ ហើយលោកក៏បានឱ្យមន្ត្រីចុះទៅពិនិត្យមើល ប្រុងចាក់បេតុង ចាក់សាប ប៉ុន្តែតាមមន្ត្រីបច្ចេកទេសថាមិនជាប់ទេ នៅតែរាលដដែលទេ ចឹងតាមវិធីសាស្ត្រមានតែពន្យាពេលសិន ចាំរហូតដល់ពេលទឹកស្រកផុតជើងច្រាំងទន្លេ ទើបអាចបិតបាននិងរៀបចំឡើងវិញ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


