ព័ត៌មានជាតិ
ប្រតិភូយុវជនកម្ពុជា នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ទទួលបានវគ្គបណ្តុះបណ្តាលមុនពេលចេញដំណើរ
នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានយុវជន Directorate General of Youth និងសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានរៀបចំកម្មវិធីបើកវគ្គបណ្តុះបណ្តាលមុនចេញដំណើរ (Pre-Departure Training) ជូនដល់ប្រតិភូយុវជនកម្ពុជា នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៤៩ ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន និងប្រទេសជាសមាជិកអាស៊ានចំនួន២។

កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោកស្រី ទេព ស៊ីណាត អគ្គនាយករងយុវជន តំណាងលោកស្រី ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា និងកញ្ញា អ៉ឹម រចនា ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានយុវជន ថ្នាក់ដឹកនាំសមាគម SIC អតីតប្រតិភូយុវជន និងជាពិសេស ប្រធាននិងប្រតិភូយុវជនកម្មវិធីលើកទី៤៩ ព្រមទាំងអាណាព្យាបាលជាច្រើនរូប។

កញ្ញា អ៊ឹម រចនា ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានអបអរសាទរចំពោះប្រតិភូយុវជនទាំង ១៦រូប និងលោក អ៊ួន បឋម ហៅ SAI ជាប្រធានប្រតិភូយុវជន ដែលបានឆ្លងកាត់ការជ្រើសរើស និងចាត់តាំង ប្រកបដោយតម្លាភាព សុក្រឹត្យភាព និងយុត្តិធម៌ រហូតទទួលបានសេចក្ដីសម្រេចទុកចិត្ត ជ្រើសរើសជាយុវជន «តំណាងឱ្យកម្ពុជា» ចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេហ៍លើកទី៤៩។

ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា រូបនេះ បន្តថា រយៈពេល ៣ខែ ចាប់ពីពេលនេះតទៅ ប្រតិភូយុវជនតម្រូវឱ្យចូលរួមនៅក្នុងវគ្គបណ្ដុះបណ្ដាលមុនពេលចេញដំណើរ ដើម្បីយល់ច្បាស់អំពីកម្មវិធីទាំងអស់ដែលមាននៅលើកប៉ាល់ និងអាចចូលរួមបានយ៉ាងពេញដៃពេញជើងជាមួយយុវជនមកពីប្រទេសជាសមាជិកអាស៊ានទាំង១០ និងជប៉ុន ព្រមទាំងទីម័រឡេស្ត ដោយប្រើប្រាស់ឱ្យអស់សមត្ថភាព និងសក្ដានុពលរបស់ខ្លួន ដើម្បីស័ក្តិសមជា «យុវជនតំណាងកម្ពុជា» ។
ក្នុងឱកាសនេះ កញ្ញា អ៉ឹម រចនា ក៏បានថ្លែងអំណរគុណចំពោះការដឹកនាំ និងការគាំទ្ររបស់អគ្គនាយកដ្ឋានយុវជន ដែលបានចូលរួមនៅក្នុងដំណើរការជ្រើសរើសប្រតិភូយុវជនសម្រាប់កម្មវិធី SSEAYP លើកទី៤៩ តាំងពីដើមរហូតមក។ ជាមួយគ្នានេះ ការចូលរួមរបស់អតីតប្រតិភូយុវជននៃកម្មវិធី SSEAYP ក៏ត្រូវបានកញ្ញា អ៉ឹម រចនា យល់ឃើញថា ជាការបង្ហាញនូវសាមគ្គីភាព ភារតភាព និងស្មារតីក្រុមគ្រួសារ SIC ដែលត្រូវប្រឹងប្រែងថែ និងរួមគ្នាថែឱ្យបាន ទោះក្នុងកាលៈទេសៈណាក៏ដោយ៕




-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


