នយោបាយ
ព្រឹកនេះ តុលាការបើកសវនាការក្នុងសំណុំរឿងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលតាមរយៈផែនការ ៩ វិច្ឆិកា
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ នេះ បានបើកសវនាការជំនុំជម្រះកាត់ទោសលោក សម រង្ស៊ី និងអតីតថ្នាក់ដឹកនាំ រួមទាំងសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ សរុបចំនួន៤២ នាក់ ពាក់ព័ន្ធនឹងការប៉ុនប៉ងផ្តួលធ្វើរដ្ឋប្រហាររំលំរាជរដ្ឋាភិបាលតាមរយៈផែនការវិលចូលស្រុក ៩ វិច្ឆិកា ។

នាព្រឹកនេះដែរ គេមិនសូវឃើញមានសកម្មជន និងអ្នកគាំទ្រជនជាប់ចោទមកឈរនៅមុខតុលាការប៉ុន្មានទេ។ ចំណែក កញ្ញា សេង ធារី ដែលមានឈ្មោះនៅក្នុងសំណុំរឿងនេះដែរ បានមកតុលាការក្នុងសម្លៀកបំពាក់ជាអប្សរា ដោយដើរក្នុងជំហានមួយៗ នៅខាងមុខតុលាការ ហើយបានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានប្រមាណ១៥ នាទី រួចទើបចូលនៅក្នុងតុលាការ។

កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារ២៥ ឆ្នាំ ព្រមទាំង ដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោតផងដែរ។ លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង គឺជាប់ពន្ធនាគារចំនួន២២ឆ្នាំ និងកាត់ទោសលោកស្រី ជូឡុង សូមួរ៉ា លោក ម៉ែន សុថាវរិន្ទ្រ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូរ វ៉ាន់ លោក ឡុង រី និងលោក នុត រំដួល ឱ្យជាប់ពន្ធនាគារម្នាក់ៗ ២០ឆ្នាំផងដែរ។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌ ធ្លាប់បានពន្យល់ថា ផែនការវិលត្រឡប់របស់លោក សម រង្សី នៅថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ អាចហៅថា “ព្រឹត្តិការណ៍ ៩/១១ ” ដែលទណ្ឌិត សម រង្ស៊ី និងបក្ខពួក បានធ្វើសកម្មភាពជាច្រើន ដែលអាចប្រមូលផ្តុំជា៣ សកម្មភាពធំៗ ដូចជាការធ្វើសកម្មភាពញុះញង់ផង និងអំពាវនាវផង ដល់កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការឱ្យធ្វើការបះបោរប្រឆាំងរាជរដ្ឋាភិបាលជាដើម។

លោក ជិន ម៉ាលីន បានអះអាងថា សកម្មភាពធំៗទាំងនេះ គឺរៀបចំឡើងក្នុងគោលដៅចំនួន ២ គឺទី១ ចូលមកក្នុងស្រុក ដើម្បីចាប់នាយករដ្ឋមន្រ្តីក្នុងតំណែង និងទី២ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ ដូច្នេះ ធាតុពិតនៃផែនការនេះ គឺជា “ការប៉ុនប៉ងធ្វើរដ្ឋប្រហារ” តាមមធ្យោបាយហិង្សា យ៉ាងពិតប្រាកដ។
លោកបញ្ជាក់ថា “ផែនការវិលត្រឡប់” គឺជាលេស និងជាកលល្បិចនយោបាយ ដើម្បីបោកបញ្ឆោត និងអូសទាញប្រជាជនស្លូតត្រង់ឱ្យចូលរួមក្នុងផែនការខាងលើនេះតែប៉ុណ្ណោះ។ ដូច្នេះ អំពើ និងសកម្មភាពខាងលើទាំងនេះ មានភស្តុតាងច្បាស់លាស់ និងរឹងមាំ៕
អត្ថបទ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


