នយោបាយ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើឲ្យព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ សម្របសម្រួលផ្ទៃក្នុង ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំឲ្យបានត្រឹមត្រូវ
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានស្នើឲ្យព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ធ្វើការសម្របសម្រួលផ្ទៃក្នុង ដើម្បីធ្វើសមាជជ្រើសរើសក្បាលម៉ាស៊ីន ដឹកនាំគណបក្សឲ្យបានត្រឹមត្រូវ តាមលក្ខន្តិកៈដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ នេះបើយោងតាមលិខិតទូលថ្វាយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ។

លិខិតរបស់សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា “ក្រសួងមហាផ្ទៃបានទទួលរួចហើយនូវសេចក្ដីសម្រេចលេខ០៤៥ ហសប ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ របស់គណបក្សហ៊្វុនស៊ិនប៉ិច តែងតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ស្របតាមប្រការ៥៩ ថ្មី នៃលក្ខន្តិកៈ គណបក្ស។ ដូច្នេះក្រសួងមហាផ្ទៃស្នើឱ្យព្រះអង្គម្ចាស់ ត្រូវធ្វើការសម្របសម្រួលផ្ទៃក្នុងគណបក្ស ដើម្បីរៀបចំសមាជជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្សឱ្យស្របតាមខ្លឹមសារប្រការ១៦ ប្រការ១៧ថ្មី ប្រការ១៩ ប្រការ២០ ប្រការ២៤ និងប្រការ៣៥ នៃលក្ខន្តិកៈគណបក្សតម្កល់ទុកនៅក្រសួងមហាផ្ទៃ ព្រមទាំងបញ្ញត្តិមាត្រា១៨ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយផងដែរ”។
ក្រុមលោកសាយ ហាក់ លោក ហេង ចន្ថា និងលោកផាន់ សិទ្ធី គឺបានប្រជុំវិសាមញ្ញគណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិចកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានសម្រេចជាឯកច្ឆន្ទយាងសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី អនុប្រធានទី១ គណបក្សជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។ ចំណែកក្រុមលោក ឆឹង ចំរើន និងលោកអាំង សំបូរ គ្រោងនឹងរៀបចំធ្វើសមាជនៅចុង ខែមករា ខាងមុខនេះ ដើម្បីជ្រើសតាំងព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ បុត្រាច្បងសម្តេចក្រុមពព្រះ នរោត្តម រណឫទ្ធិ ជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច៕
ដោយ ៖ កោះកែវ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


