Connect with us

នយោបាយ

សម្តេចតេជោ ហ៊ុន សែន ៖ គណបក្សប្រជាជន និងប្រជាជនកម្ពុជា មិនដែលភ្លេចឡើយថ្ងៃ ៧ មករា

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងនៅព្រឹកថ្ងៃចន្ទនេះថា គណបក្សប្រជាជន និងប្រជាជនកម្ពុជា មិនដែលភ្លេចឡើយថ្ងៃជ័យជម្នះ ៧ មករា ទោះបី២ឆ្នាំនេះ គណបក្សប្រជាជនកម្ពុជាមិនបានរៀបចំពិធីរំឮកខួបទ្រង់ទ្រាយធំក៏ដោយ។ ការអះអាងរបស់សម្តេចតេជោនេះ គឺជាការឆ្លើយតបទៅនឹងការវិភាគរិះគន់របស់អ្នកវិភាគមួយចំនួនដែលថា ការមិនប្រារព្ធខួបថ្ងៃជ័យជម្នះ ៧ មករា គឺហាក់ដូចគណបក្សប្រជាជនកម្ពុជាកំពុងដកថយចេញពីឥទ្ធិពលវៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចប្រសព្វស្ពានឬស្សីកែវឆ្លងកាត់ទន្លេសាប នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ សម្តេចប្រដឹកនាំកម្ពុជា បានគូសបញ្ជាក់ដូច្នេះថា ៖ «គ្មានពេលណាដែលគណបក្សប្រជាជន និងប្រជាជនកម្ពុជាដែលបានរស់រានមានជីវិតដោយសារថ្ងៃ០៧ មករា បំភ្លេចថ្ងៃ ០៧ មករានោះទេ អ្នកត្រូវចាំអាកន្លែងនេះ !»។

សម្តេចតេជោ បានគូសបញ្ជាក់ទៀតថា បើទោះបីត្រូវធ្វើសង្រ្គាម ដើម្បីការពារថ្ងៃ០៧ មករា ក៏ហ៊ានធ្វើដែរ។ ប៉ុន្តែ មូលហេតុដែលគណបក្សប្រជាជនកម្ពុជា មិនបានប្រារព្ធរំឮកខួបថ្ងៃទី០៧ មករានេះ គឺជាការផ្ញើសារមួយទៅប្រជាជនកម្ពុជាឲ្យមានការប្រុងប្រយ័ត្ននៅក្នុងសម័យនៃការវាយលុកដោយសារតែជំងឺកូវីដ១៩នេះ។ សម្រាប់សម្តេចតេជោ ហ៊ុន សែន គឺគណបក្សប្រជាជនកម្ពុជា​ មានការប្រុងប្រយ័ត្នណាស់ចំពោះបញ្ហានេះ ហើយគណបក្សប្រជាជនកម្ពុជា មិនចង់ក្លាយជាអ្នកធ្វើឲ្យមានការផ្ទុះការឆ្លងជំងឺកូវីដ១៩នោះឡើយ៕

អត្ថបទ ​៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម