នយោបាយ
លោក យឹម ស៊ីណន ៖ លោកសម រង្ស៊ី វាយប្រហារសម្តេច ហ៊ុន សែន រឿងពានរង្វាន់សន្តិភាព គឺជាការជាន់ឈ្លីជាតិសាសន៍ខ្លួនឯង
លោក យឹម ស៊ីណន អតីតប្រធានចលនាយុវជនអតីតបក្សប្រឆាំងប្រចាំនៅប្រទេសកូរ៉េខាងត្បូងនៅរសៀលថ្ងៃសុក្រនេះ បានអះអាងថា ការដែលមេដឹកនាំនយោបាយជើងចាស់លោក សម រង្សី ប្រើប្រាស់សារវាយប្រហារខ្លាំងៗជាចំហ និងខ្វះសីលធម៌ដល់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលតំណាងឲ្យប្រទេសកម្ពុជា និងជាពិសេស ចោទប្រកាន់ស្ថាប័នស៊ុនហាក់ថា ជាស្ថាប័នឆ្គួតជាដើមនោះ គឺស្មើនឹងការជាន់កម្ទេចនូវតម្លៃជាតិសាសន៍ និងកិត្យានុភាពជាតិខ្លួនឯងលើឆាកអន្តរជាតិ។

ការអះអាងរបស់លោក យឹម ស៊ីណន នេះ គឺបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានអតីតបក្សសង្រ្គោះជាតិ បានវាយប្រហារមកលើសម្តេចតេជោ ហ៊ុន សែន និងស្ថាប័ន ស៊ុកហាក់ ដោយហៅអ្នកផ្តល់ពានរង្វាន់ស៊ុនហាក់ដល់សម្តេចតេជោ ហ៊ុន សែនថា ជាមនុស្សមិនគ្រប់ទឹក។ មិនតែប៉ុណ្ណោះ លោកថែមទាំងចាត់ទុកពានរង្វាន់សន្តិភាពនេះថា ជាពានរង្វាន់សន្តិភាពឆ្កួតថែមទៀតផង។
លោក យឹម ស៊ីណន បង្ហាញការយល់ឃើញថា ខ្មែរគួរលើកតម្កើងកិត្យានុភាពជាតិខ្លួនឯងចំពោះជាតិសាសន៍ដទៃ។ លោកបានរំលឹករឿងលោកជួយសម្របសម្រួលផ្តល់ពានរង្វាន់ដល់លោក កឹម សុខា និងលោក សម រង្ស៊ី បែបនេះថា៖ «ខ្ញុំ ក៏ដូចជាយុវជននៅកូរ៉េ ពិតជាមានមោទភាពដែលធ្លាប់បានជួយសម្របសម្រួលរឿងពីរកាលដែលខ្ញុំនៅជាប្រធានចលនាយុវជននៅកូរ៉េ ដែលរួមមាន ទី១. ខ្ញុំបានសម្របសម្រួលអង្គការក្រៅរដ្ឋាភិបាលកូរ៉េឲ្យផ្តល់ពានកិត្តិយស(ជើងឯកការពារសន្តិភាពសិទ្ធិមនុស្សអាស៊ី) ជូនលោក កឹម សុខា កាលពីពាក់កណ្តាលឆ្នាំ២០១៨។ ទី២. ខ្ញុំបានសម្របសម្រួលឲ្យអង្គការកូរ៉េមួយទៀតផងដែរឲ្យផ្តល់ពានកិត្តិយស(ជើងឯកប្រជាធិបតេយ្យអាស៊ី) ជូនលោក សម រង្ស៊ី កាលពីដើមឆ្នាំ២០១៩»។

សម្រាប់លោក យឹម ស៊ីណន គឺគ្រប់ស្ថាប័ន ឬអង្គការទាំងនោះ សុទ្ធសឹងបានចុះបញ្ជីជាអង្គការស្របច្បាប់ដែលទទួលស្គាល់ដោយរដ្ឋមួយ។ បើទោះស្ថាប័នតូច ឬធំ វាមិនសំខាន់ទេ អ្វីដែលសំខាន់ និងមានតម្លៃនោះ គឺពានដែលគេបានផ្តល់ឲ្យ វាបានឆ្លុះបញ្ចាំងពិតៗ ពីគុណតម្លៃម្ចាស់ពានដែលបានកសាង។ ដូច្នេះ លោកយល់ឃើញថា បើទោះគ្រប់គ្នាជាពលរដ្ឋខ្មែរ មានជម្លោះស៊ីសាច់ហុតឈាមគ្នា មើលមុខគ្នាលែងចំយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះមុខជាតិសាសន៍ដទៃ ដាច់ខាតមិនត្រូវជាន់ឈ្លីកិត្យានុភាពជាតិ ឬធ្វើឲ្យជាតិសាសន៍គេមើលងាយឡើយ។ លោក យឹម ស៊ីណន ថា លោក ពិតជាមានកិត្តិយសដែលបានឃើញជាតិសាសន៍ដទៃ បានផ្តល់ពានដល់ឥស្សរជនដឹកនាំនយោបាយកំពូលៗនៃកម្ពុជា៕
ដោយ ៖ វណ្ណ សុគន្ធា
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


