នយោបាយ
មានគណបក្សនយោបាយចំនួន៤៥ ត្រូវបានចុះបញ្ជីផ្លូវការនៅក្រសួងមហាផ្ទៃ
គិតត្រឹមតែដំណាច់ខែមករា ឆ្នាំ២០២២នេះ មានគណបក្សនយោបាយចំនួន៤៥ ហើយ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីជាផ្លូវការនៅក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ នេះបើយោងតាមលិខិត សជណ របស់ក្រសួងចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែគណបក្សនយោបាយ ដែលមានលទ្ធភាពចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ខែមិថុនា ខាងមុខ នៅមិនទាន់ដឹងនៅឡើយទេ។
ក្នុងចំណោមគណបក្សនយោបាយទាំង៤៥នោះ មានគណបក្សមិនច្រើនទេ ដែលជាគណបក្សលេចមុខលេខមាត់នៅក្នុងសង្គម និងធ្វើសកម្មភាព ក្នុងនោះមាន៖ គណបក្សប្រជាជនកម្ពុជា (កំពុងដឹកនាំប្រទេស), គណបក្សគណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ, គណបក្សយុវជនកម្ពុជា, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សភ្លើងទៀន, គណបក្សខ្មែរស្រឡាញ់ជាតិ, គណបក្សកម្ពុជានិយម និងគណបក្សសញ្ជាតិកម្ពុជា ជាដើម។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ហើយគណបក្សដែលបានប្រកាសចូលរួមប្រគួតប្រជែងមានគណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សយុវជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សខ្មែរស្រឡាញ់ជាតិ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យជាដើម។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិចបានប្រាប់កម្ពុជាថ្មីនៅថ្ងៃនេះថា គណបក្សបានត្រៀមខ្លួនរួចហើយ ដើម្បីចូលរួមការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនាខែមិថុនាខាងមុខ។ លោកថា មកដល់ពេលនេះ គណបក្សហ្វ៊ុនស៊ិនប៉ិច ត្រៀមបេក្ខជនបានចំនួន៧០ ភាគរយហើយក្នុងចំណោម ឃុំ សង្កាត់ ទាំងអស់នៅទូទាំងប្រទេសចំនួន១៦៥២ ឃុំសង្កាត់ ហើយគណបក្សនឹងបន្តខិតខំធ្វើឲ្យបានច្រើនជាងនេះ។
ដោយឡែកលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ក៏បានប្រកាសរួចហើយ ដើម្បីចូលរួមការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ហើយមកដល់ពេលនេះ គណបក្សរៀបចំបញ្ជីបានជាង៥០ ភាគរយហើយ។

សូមបញ្ជាក់ថា ដើម្បីមានសិទ្ធិចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ កាលពីថ្ងៃទី០៣ ខែកុម្ភៈ គ.ជ.ប បានជូនដំណឹងដល់គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ឲ្យត្រៀមខ្លួនដើម្បីចុះបញ្ជីបេក្ខជនសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ រយៈពេល៣ ថ្ងៃ ដោយចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២៕
ដោយ ៖ កោះកែវ








-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ