នយោបាយ
សម្តេច ហ៊ុន សែន ៖ ការឈ្លានពានរុស្ស៊ីលើអ៊ុយក្រែន គឺបង្កើតទម្លាប់អាក្រក់ «អ្នកខ្លាំង គឺវាយអ្នកខ្សោយ»
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមីនានេះ បានប្រកាសចេញនូវគោលជំហរបស់កម្ពុជាមិនគាំទ្រចំពោះការលើកទ័ពរបស់រុស្ស៊ីទៅឈ្លានពានប្រទេសអ៊ុយក្រែន។ សម្តេចតេជោ បានហៅសកម្មភាពរបស់រុស្ស៊ី ថាជាការបង្កើតនូវទម្លាប់អាក្រក់នៅលើពិភពលោក គឺប្រទេសខ្លាំងវាយលើប្រទេសទន់ខ្សោយ។ ដូចនេះហើយ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ទោះនៅទីណាក៏ដោយ ក៏កម្ពុជានៅតែបោះឆ្នោតប្រឆាំងនឹងសកម្មភាពនេះជានិច្ច។

«អ្នកខ្លាំង គឺវាយអ្នកខ្សោយ» នេះ គឺជាទម្លាប់អាក្រក់លើពិភពលោកដែលប្រមុខដឹកនាំកម្ពុជាមិនចង់ឃើញទាល់តែសោះ។ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានប្រកាសជាសាធារណៈ និងបាញ់ឆ្ពោះទៅកាន់រុស្ស៊ីថា កម្ពុជា ប្រឆាំងនឹងការឈ្លានពាន ហើយប្រឆាំងនឹងការប្រើប្រាស់កម្លាំងយោធាទៅលើប្រទេសអ៊ុយក្រែន។ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា នេះ គឺជាបន្ទាត់នយោបាយការបរទេសេរបស់កម្ពុជាដែលត្រូវតែប្រកាន់ និងអនុវត្តតាមជាដាច់ខាត។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ២១ពីក្រុងតាខ្មៅទៅដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម ខេត្តកណ្តាល សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា៖ «រឿងនេះ មិនមែនជារឿងតូចតាចទេ រឿងបង្កើតឡើងនូវទម្លាប់អាក្រក់លើពិភពលោក អ្នកខ្លាំង គឺវាយអ្នកខ្សោយ។ អ៊ីចឹង បើថ្ងៃក្រោយ អ្នកខ្លាំងវាយអ្នកខ្សោយ វាយមកលើយើង អ្នកណាជួយយើងទៀត បើយើងមិននៅ…អាហ្នឹង និយាយគ្នាឲ្យច្បាស់ អ៊ីចឹង បានយើងប្រកាន់គោលការណ៍មួយជាក់លាក់…»។ ជាមួយនឹងការលើកឡើងបែបនេះ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ក៏បានបញ្ជាទៅកាន់រដ្ឋមន្រ្តីការបរទេសកម្ពុជា ឲ្យបន្តបោះឆ្នោតជាលលក្ខណៈអន្តរជាតិប្រឆាំងទៅនឹងការឈ្លានពានរបស់រុស្ស៊ីទៅក្នុងប្រទេសអ៊ុយក្រែន ពោល គឺរក្សាគោលជំហរដូចនៅក្នុងការបោះឆ្នោតនៅអង្គការសហប្រជាជាតិអ៊ីចឹងដែរ។

ត្បិតថា ប្រឆាំងនឹងការលើកទ័ពឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ច្បាស់ៗម្តងជា២ដងរួចមកហើយដែរថា កម្ពុជា មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋណាម្នាក់ទៅចូលរួមធ្វើជាទាហានជួយដល់លកងទ័ពអ៊ុយក្រែនទប់ទល់នឹងកងទ័ពរុស្ស៊ី បើទោះបីជាមានការស្នើសុំដោយការស្ម័គ្រចិត្តយ៉ាងណាក៏ដោយ។ សម្រាប់សម្តេចតេជោ កម្ពុជា មិនអាចឲ្យប្រជាពលរដ្ឋរបស់ខ្លួនទៅស្លាប់នៅក្នុងប្រទេសអ៊ុយក្រែនឡើយ៕
ដោយ ៖ វណ្ណ សុគន្ធា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


