នយោបាយ
សម្តេចតេជោ ហ៊ុន សែន៖ «ពេលមានសង្គ្រាម ទើបមើលឃើញសន្តិភាពមានតម្លៃ»
ដោយលើកឡើងពីបញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលកំពុងតែឆាបឆេះបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រួមទាំងសាលារៀនរបស់កុមារផងនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកច្រកម្ពុជា បានអះអាងថា ពេលមានសង្គ្រាម ទើបមើលឃើញសន្តិភាពមានតម្លៃ តែកម្ពុជាបានមើលឃើញតម្លៃសន្តិភាពតាំងពីសង្គ្រាមចាប់ផ្ដើមឡើងនៅឆ្នាំ១៩៧០មកម្ល៉េះ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាស ផ្លូវលើដី និងផ្លូវក្រោមដី នៅចោមចៅ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២ នេះ។ បើតាមសម្តេចតេជោ ហ៊ុន សែន កាលពី៥២ឆ្នាំមុន ពេលនេះ ម៉ោងនេះ គឺជាការចាប់បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលកាលនោះ ស្ពានជ្រីវត្រូវបានដាក់មីនផ្តាច់នៅថ្ងៃទី២៩ ខែមីនា។ ដូច្នេះ ពេលនោះ គឺជាការចាប់ផ្ដើមបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ។ សម្តេចថា ប្រទេសកម្ពុជាមានស្ពានច្រើនណាស់ត្រូវបានបំភ្លេចបំផ្លាញដោយសារគ្រាប់ពីលើផង ពីក្រោមផង ដើម្បីកាត់ផ្ដាច់ការដឹកជញ្ជូន។
ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា ៖«រយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ យើងបានប្រឹងប្រែងណាស់ ដើម្បីរកសន្តិភាពសម្រាប់ប្រទេសរបស់យើង»។ សម្តេចថា នោះហើយដែលផ្ដល់លទ្ធភាពឲ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចជាង៧ភាគរយ ជាងពីរទសវត្សជាប់ៗគ្នា ដែលបញ្ហានេះ បើទោះបីជាប្រជាពលរដ្ឋមានកំណើន៣ដងក៏ដោយ ក៏កម្ពុជានសមត្ថភាព ដើម្បីដោះស្រាយបញ្ហា ទាំងបញ្ហាលំនៅដ្ឋាន សំលៀកបំពាក់ ស្បៀងអាហារ សុខាភិបាល តម្រូវការនៃការធ្វើដំណើររបស់ប្រជាជន នៅតែអាចដោះស្រាយបានផងដែរ។

ស្ថាបនិកសន្តិភាពរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពេលមានសង្គ្រាម ទើបមើលឃើញសន្តិភាពមានតម្លៃ ឯកម្ពុជាបានមើលឃើញតម្លៃសន្តិភាពតាំងពីសង្គ្រាមចាប់ផ្ដើមឡើងនៅឆ្នាំ១៩៧០មកម្ល៉េះ គឺ៥២ឆ្នាំមុន ប៉ុន្តែនៅពេលនោះ កម្ពុជាគ្មានជម្រើសទេ ពីព្រោះកម្ពុជាជាចំណាប់ខ្មាំងនៃសង្រ្គាម ហើយរបស់ឥតវិញ្ញាណ គ្រាន់តែជាហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើឱ្យការសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដូចជាសាលារៀន វត្តអារាម ក៏ត្រូវបំផ្លិចបំផ្លាញចោលទាំងអស់។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ចុងក្រោយថា ចាប់ផ្ដើមពីកត្តាសន្តិភាពនេះ ហើយដែលធ្វើឲ្យរដ្ឋាភិបាលកម្ពុជា មានលទ្ធភាព ដើម្បីនឹងអភិវឌ្ឍ បើគ្មានសន្តិភាពទេ កុំនិយាយដល់ការអភិវឌ្ឍន៍ កុំនិយាយដល់លទ្ធិប្រជាធិបតេយ្យ ឬសិទ្ធិមនុស្ស ហើយឥឡូវនេះ សូមទៅសួរនៅអ៊ុយក្រែន តើសិទ្ធិមនុស្សនៅឯណា ?៕
ដោយ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


