នយោបាយ
បេក្ខភាពមេឃុំ-ចៅសង្កាត់ វ័យក្មេងជាងគេបំផុតទាំង ១០រូប
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅយ៉ាងរលូនកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ។ កម្ពុជាថ្មី សូមលើកយកបង្ហាញប្រិយមិត្តពីបេក្ខភាពមេឃុំ-ចៅសង្កាត់ (បេក្ខជនលេខរៀងទី១ នៃគណបក្សឈ្នះឆ្នោតតាមឃុំ-សង្កាត់នីមួយៗ) ដែលមានអាយុក្មេងជាងគេបំផុតទាំង ១០រូប ដែលមានដូចខាងក្រោម៖
១. យុន ប្រុស (ភេទប្រុស) អាយុ ២៧ឆ្នាំ (កើតខែតុលា ឆ្នាំ១៩៩៥) ជាបេក្ខជនឈរឈ្មោះលេខរៀងទី១ របស់គណបក្សប្រជាជនកម្ពុជា នៅឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។ លទ្ធផលបឋមដែលចេញដោយគ.ជ.ប បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានទទួលជ័យជម្នះក្នុងឃុំនេះ ដោយទទួលបានសំឡេងឆ្នោត ៣១៨៣ លើសគណបក្ស២ទៀត គឺគណបក្សភ្លើងទៀន (១៥៩៩ សំឡេង) និងគណបក្សខ្មែររួបរួមជាតិ (២៦៩ សំឡេង)។
២. ជៃ សុខា (ភេទប្រុស) អាយុ ២៧ឆ្នាំ (កើតខែសីហា ឆ្នាំ១៩៩៥) ជាបេក្ខជនឈរឈ្មោះលេខរៀងទី១ របស់គណបក្សប្រជាជនកម្ពុជា នៅឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច កំពង់ស្ពឺ។ លទ្ធផលបឋមដែលចេញដោយគ.ជ.ប បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានទទួលជ័យជម្នះក្នុងឃុំនេះ ដោយទទួលបានសំឡេងឆ្នោត ៣១៥៨ ខណៈគណបក្សភ្លើងទៀន ទទួលបាន ១០៧២ សំឡេង។
៣. ហ៊ឹម សុខវណ្ណារ័ត្ន (ភេទប្រុស) អាយុ ២៩ឆ្នាំ (កើតខែមេសា ឆ្នាំ១៩៩៣) ជាបេក្ខជនឈរឈ្មោះលេខរៀងទី១ របស់គណបក្សប្រជាជនកម្ពុជា នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ លទ្ធផលបឋមដែលចេញដោយគ.ជ.ប បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានទទួលជ័យជម្នះក្នុងសង្កាត់នេះ ដោយទទួលបានសំឡេងឆ្នោត ៥៥២៦ ខណៈគណបក្ស២ទៀត គឺ គណបក្សភ្លើងទៀន ទទួលបាន ១៤៤៨ សំឡេង និងគណបក្សខ្មែរស្រលាញ់ជាតិ ទទួលបាន ៧៧ សំឡេង។
៤. ពិច តូច (ភេទប្រុស) អាយុ ២៩ឆ្នាំ (កើតខែមករា ឆ្នាំ១៩៩៣) ជាបេក្ខជនឈរឈ្មោះលេខរៀងទី១ របស់គណបក្សប្រជាជនកម្ពុជា នៅឃុំស្រែជិះ ស្រុកសំបូរ ខេត្តក្រចេះ។ លទ្ធផលបឋមរបស់គ.ជ.ប បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានទទួលជ័យជម្នះក្នុងឃុំនេះ ដោយមានសំឡេងឆ្នោត ១៣៣២ តាមពីក្រោយដោយគណបក្សភ្លើងទៀន (៣៥១ សំឡេង), គណបក្សហ៊្វុនស៊ិនប៉ិច (១៤២ សំឡេង) និងគណបក្សខ្មែររួបរួមជាតិ (៦៣ សំឡេង)។
៥. ឡែម ណាត (ភេទប្រុស) អាយុ ៣១ឆ្នាំ (កើតខែវិច្ឆិកា ឆ្នាំ១៩៩១) ជាបេក្ខជនឈរឈ្មោះលេខរៀងទី១ មកពីគណបក្សប្រជាជនកម្ពុជា ប្រចាំឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ នៅក្នុងឃុំបល្ល័ង្កនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតច្រើនដាច់គេ ចំនួន ២៤៧៧ សំឡេង ខណៈគណបក្ស ៣ទៀត គឺគណបក្សភ្លើងទៀន ទទួលបាន ១៤១៤ សំឡេង, គណបក្សឆន្ទៈខ្មែរ ទទួលបាន ១៥៩ សំឡេង និងគណបក្សខ្មែររួបរួមជាតិ ទទួលបាន ៥៥ សំឡេង។ នេះបើយោងតាមលទ្ធផលបឋមដែលចេញដោយគ.ជ.ប។
៦. ង៉ោ ពង្សទិត្យសុវណ្ណៈ (ភេទប្រុស) អាយុ ៣១ឆ្នាំ (កើតខែតុលា ឆ្នាំ១៩៩១) ជាបេក្ខជនឈរឈ្មោះលេខរៀងទី១ របស់គណបក្សប្រជាជនកម្ពុជា នៅឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។ លទ្ធផលបឋមដែលចេញដោយគ.ជ.ប បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះក្នុងឃុំនេះ ដោយទទួលបានសំឡេងឆ្នោត ២៨៩៤ តាមពីក្រោយដោយគណបក្សភ្លើងទៀន (៨៨៨ សំឡេង), គណបក្សខ្មែររួបរួមជាតិ (១៧៥ សំឡេង) និងគណបក្សហ៊្វុនស៊ិនប៉ិច (៥៧ សំឡេង)។
៧. ចាន់ សុខទៀង (ភេទស្រី) អាយុ ៣១ឆ្នាំ (កើតខែសីហា ឆ្នាំ១៩៩១) ជាបេក្ខជនលេខរៀងទី១ គណបក្សប្រជាជនកម្ពុជា ប្រចាំឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ នៅក្នុងឃុំនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះ ដោយសំឡេងឆ្នោត ២៥០៨ លើសគណបក្សភ្លើងទៀន ដែលទទួលបាន ១១២១ សំឡេង។
៨. ធិន ភី (ភេទប្រុស) អាយុ ៣១ឆ្នាំ (កើតខែកក្កដា ឆ្នាំ១៩៩១) ជាបេក្ខជនលេខរៀងទី១ គណបក្សប្រជាជនកម្ពុជា នៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ លទ្ធផលបឋម បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានទទួលជ័យជម្នះក្នុងឃុំនេះ ដោយទទួលសំឡេងឆ្នោត ២៩៨៣ តាមពីក្រោយដោយគណបក្សភ្លើងទៀន (១៧៦១សំឡេង), គណបក្សហ៊្វុនស៊ិនប៉ិច (៣៣៤សំឡេង), គណបក្សឆន្ទៈខ្មែរ (១៣១សំឡេង), គណបក្សខ្មែររួបរួមជាតិ (១០៦សំឡេង), គណបក្សយុវជនកម្ពុជា (៨៦សំឡេង) និងគណបក្សខ្មែរស្រលាញ់ជាតិ (៨៦សំឡេង)។
៩. គឿន ឈឹង (ភេទប្រុស) អាយុ ៣១ឆ្នាំ (កើតខែកុម្ភៈ ឆ្នាំ១៩៩១) ជាបេក្ខជនលេខរៀងទី១ គណបក្សប្រជាជនកម្ពុជា នៅឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ លទ្ធផលបឋមនៅក្នុងឃុំនេះ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតច្រើនជាងគេ គឺចំនួន ២១៩៨សំឡេង ខណៈគណបក្សភ្លើងទៀន ទទួលបាន ៧៩៤សំឡេង, គណបក្សហ៊្វុនស៊ិនប៉ិច ៣៩សំឡេង, គណបក្សខ្មែររួបរួមជាតិ ៣០សំឡេង និងគណបក្សកែទម្រង់កម្ពុជា ១៦សំឡេង។
១០. ឆេន កែន (ភេទប្រុស) អាយុ ៣២ឆ្នាំ (កើតខែកញ្ញា ឆ្នាំ១៩៩០) ជាបេក្ខជនលេខរៀងទី១ មកពីគណបក្សប្រជាជនកម្ពុជា ប្រចាំឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ លទ្ធផលបឋមដែលចេញដោយគ.ជ.ប បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានទទួលជ័យជម្នះលើសលប់ក្នុងឃុំនេះ ដោយទទួលបានសំឡេងឆ្នោត ១៦៥០ សំឡេង ខណៈគណបក្សភ្លើងទៀន ទទួលបាន ១០០ សំឡេង។
គួរបញ្ជាក់ផងដែរថា យោងតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ បានចែងថា ប្រជាពលរដ្ឋដែលមានបំណងឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវមានអាយុយ៉ាងតិច ២៥ឆ្នាំ គិតមកទល់ថ្ងៃបោះឆ្នោត។ លក្ខខណ្ឌ៣ទៀត គឺត្រូវមានសញ្ជាតិខ្មែរពីកំណើត, ចេះអាន និងសរសេរអក្សរខ្មែរ និងបានចុះឈ្មោះក្នុងបញ្ជបោះឆ្នោតក្នុងឃុំសង្កាត់ដែលខ្លួនមានបំណងឈរឈ្មោះបោះឆ្នោត៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ