នយោបាយ
កូនស្រីលោក កឹម សុខា ៖ ក្រុមលោក សម រង្ស៊ី ខ្វះសច្ចភាព ខ្វះការទទួលខុសត្រូវ ទើបឈានដល់ការចែកផ្លូវគ្នាជាស្ថាពរ
សម្ព័ន្ធភាពរវាងអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលគេតែងនិយាយ “សម រង្ស៊ី កឹមសុខា ជាមនុស្សតែមួយ” នោះ បានឈានដល់ផ្លូវបំបែកហើយ។ នេះបើយោងតាមការអះអាង របស់លោក កឹម សុខា នៅក្នុងសវនាការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែមិថុនាកន្លងទៅថ្មីៗនេះ។ ប៉ុន្តែបើផ្អែកទៅតាមទស្សនៈ ក៏ដូចជាការលើកឡើង របស់កូនស្រីលោក កឹម សុខា ថា សម្ព័ន្ធភាពនេះបែកបាក់ជាស្ថាពរ ដោយសារតែក្រុមលោក សម រង្ស៊ី ខ្វះសច្ចភាព ខ្វះការទទួលខុសត្រូវ និងមើលងាយអ្នកគាំទ្រ។

កញ្ញា កឹម មនោវិទ្យា ដែលគេស្គាល់ថា ជាកូនស្រីរបស់លោក កឹម សុខា បានលើកឡើងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា «ក្រុមសម រង្សី៖ លោកអ្នកខ្វះសច្ចភាព ខ្វះការទទួលខុសត្រូវ មើលងាយអ្នកគាំទ្រខ្លួន ដោយមិនទទួលថា ខ្លួនជាអ្នកបោះបង់ វាយប្រហា ព្យាយាមកំចាត់ និងដើរចេញពីលោក កឹម សុខា ដោយភាពឈ្នានិសគិតខ្លី។ យើងហ៊ានរិះគន់លោកអ្នកជាចំហរ យើងហ៊ានបង្ហាញកំហុសលោកអ្នក យើងមានសច្ចភាព យើងហ៊ាននិយាយ និងទទួលការពិត។ ការដែលលោកអ្នកគ្មានសច្ចភាពនេះហើយ ដែលធ្វើអោយយើងចែកផ្លូវគ្នាជាស្ថាពរ»។
បើតាមលោក មុត ចន្ថា ដែលជាមនុស្សជំនិតរបស់លោក កឹម សុខា អះអាងថា លោក សម រង្ស៉ី ក្បត់សម្ព័ន្ធភាពនយោបាយ និងដៃគូនយោបាយជាមួយលោក កឹម សុខា តាំងតែមួយថ្ងៃបន្ទាប់ពីការចាប់ខ្លួនលោក កឹម សុខា នាយប់ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៧មកម្លេះ ដែលទង្វើនេះ មាន ១៥ចំណុចរួមមាន៖
ទី១, លោក សម រង្ស៉ី បានប្រមាថលោក កឹម សុខា ថា ជាប់គុកសប្បនិម្មិត្ត ជាប់គុកក្លែងក្លាយ ជាប់គុកឥតប្រយោជន៍។ ទី២, ជាន់ឈ្លីប្រមាថលោក កឹម សុខា ដោយយកសេរីភាពទៅធ្វើជាល្បែងភ្នាល់លេងសើច។ ទី៣, បង្កើតចលនាសង្រ្គោះជាតិ ដែលត្រូវបានរាជរដ្ឋាភិបាល ប្រកាសចាត់ទុកជា “ចលនាឧទ្ទាមក្រៅច្បាប់” ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល។ ទី៤, ដណ្តើមអំណាចចូលកាន់កាប់គណៈកម្មការចំពោះកិច្ច របស់អតតីគណបក្សសង្រ្គោះជាតិ នៅក្រៅប្រទេស។ ទី៥, លោក សម រង្ស៉ី បង្កើតក្រុមឆ្កែញីកាច និងក្រុមលាបពណ៌ ឬហៅថា “ក្រុមថ្នាំលាប U90” ដើម្បីវាយប្រហារ ប្រមាថ ចោទ និងលាបពណ៌លោក កឹម សុខា។
ទី៦, បានដឹកនាំធ្វើបក្សប្រហារ ដោយរំលោភលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង និងច្បាប់ ស្តីពី គណបក្សនយោបាយ។ ទី៧, រៀបចំផែនការ ៩ វិច្ឆិកា ២០១៩ ដោយមានចេតនាភ្ជាប់ផែនការខុសច្បាប់នេះ ជាមួយលោក កឹម សុខា។ ទី៨, ប្រកាសផែនការវិលត្រឡប់លើកទី ២ និងរៀបចំផែនការស៊ីនំបញ្ចុកនៅមូលដ្ឋាន ហើយនៅពេលជាមួយគ្នា បានប្រកាសអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ បង្វែរកាណុងកាំភ្លើងប្រឆាំងផ្តួលរំលំរាជរដ្ឋាភិបាល នៅខែសីហា ឆ្នាំ ២០២០។ ទី៩, បង្កើតពាក្យស្លោក “សម រង្ស៉ី-កឹម សុខា គឺជាមនុស្សតែមួយ” ដោយអត្តនោមតិ ក្នុងចេតនាភ្ជាប់លោក កឹម សុខា ជាមួយសកម្មភាពខុសច្បាប់របស់ខ្លួន។
ទី១០, ប្រមាថអង្គព្រះមហាក្សត្រ។ ទី១១, បន្តលាបពណ៌ និងប្រមាថសម្តេច ហ៊ុន សែន និងក្រុមគ្រួសារ ដើម្បីអូសលោក កឹម សុខា ឲ្យធ្លាក់ចូលក្នុងជម្លោះដោយអសីលធម៌ និងអគុណធម៌របស់ខ្លួន។ ទី១២, ដឹកនាំបញ្ជាបក្សភ្លើងទៀនដោយផ្ទាល់ និងប្រយោល រួមទាំងឃោសនា និងកៀរគរថវិកាជួយទ្រទ្រង់ដល់ប្រតិបត្តិការ។ ទី១៣, ក្រោយការបោះឆ្នោតឃុំ-សង្កាត់រួច មើលឃើញលទ្ធផល បានវាយប្រហារលោក កឹម សុខា។ ទី១៤, ប្រព្រឹត្តិទង្វើអសីលធម៌ និងអំពើក្បត់ទាំងភ្នែកស្រស់ ខណដែលលោក កឹម សុខា មិនទៅបោះឆ្នោតឲ្យបក្សភ្លើងទៀន ដើម្បីបញ្ចៀសការចោទប្រកាន់៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


