នយោបាយ
រាជធានីភ្នំពេញ ជាមណ្ឌលដែលមានគណបក្សនយោបាយឈរឈ្មោះច្រើនជាងគេ
រាជធានីភ្នំពេញ មានគណបក្សនយោបាយឈរឈ្មោះ និងដាក់បេក្ខជនឈរឈ្មោះច្រើនជាងគេ នៅក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ។

របាយការណ៍របស់ គ.ជ.ប បានបង្ហាញថា មណ្ឌលរាជធានីភ្នំពេញ មានគណបក្សនយោបាយចំនួន ១៨ លើ ១៨គណបក្ស បានឈរឈ្មោះ និងបានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត។ នៅមណ្ឌលរាជធានីភ្នំពេញ មានអាសនៈតំណាងរាស្រ្ដចំនួន ១២អាសនៈ។

បន្ទាប់ពីរាជធានីភ្នំពេញ គឺមណ្ឌលខេត្តកំពង់ស្ពឺ និងមណ្ឌលខេត្តកំពង់ធំ មានគណបក្សនយោបាយចំនួន ១៥ លើ ១៨គណបក្ស បានឈរឈ្មោះ និងបានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត។ នៅមណ្ឌលខេត្តកំពង់ស្ពឺ មានអាសនៈតំណាងរាស្រ្ដចំនួន ៦អាសនៈ និងនៅមណ្ឌលខេត្តកំពង់ធំ មានអាសនៈតំណាងរាស្រ្ដចំនួន ៦អាសនៈ។

ចំណែកឯមណ្ឌលខេត្តត្បូងឃ្មុំ មានគណបក្សនយោបាយឈរឈ្មោះ និងដាក់បេក្ខជនឈរឈ្មោះតិចជាងគេ ពោលគឺមានតែគណបក្សនយោបាយចំនួន ៩ លើ ១៨គណបក្សប៉ុណ្ណោះ បានឈរឈ្មោះ និងបានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត។ នៅមណ្ឌលខេត្តត្បូងឃ្មុំ មានអាសនៈតំណាងរាស្រ្ដចំនួន ៨អាសនៈ។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ គណបក្សនយោបាយចំនួន ១៨ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការ នៅក្នុងការចូលរួមប្រកួតប្រជែង ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧នេះ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
សន្តិសុខសង្គម២២ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


