Connect with us

នយោបាយ

លោក ជិន ម៉ាលីន បកស្រាយទិដ្ឋភាពច្បាប់នៃការព្យួរសិទ្ធិឈរឈ្មោះបោះឆ្នោតរបស់បុគ្គល សម រង្ស៊ី និងបក្ខពួក

បានផុស

នៅ

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានបកស្រាយ និងពន្យល់នូវទិដ្ឋភាពច្បាប់មួយចំនួនទាក់ទងនឹងការព្យួរសិទ្ធិឈរឈ្មោះបោះឆ្នោតរបស់បុគ្គល សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំង ក្រោយបុគ្គលរូបនេះញុះញង់ឱ្យពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី១៨ ខែកក្កដានេះ លោក ជិន ម៉ាលីន លើកឡើងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាព្រឹត្តិការណ៍ជាតិដ៏ធំ និងដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេសរៀងរាល់ ៥ឆ្នាំម្តង ដើម្បីប្រើសិទ្ធិជាម្ចាស់អំណាចតាមបែបប្រជាធិបតេយ្យចេញទៅបោះឆ្នោតជ្រើសរើសអ្នកដឹកនាំរបស់ខ្លួនក្នុងការបន្តដឹកនាំប្រទេសជាតិ។

បន្ទាប់ពីបានតាមដោយយកចិត្តទុកដាក់នូវសភាពការណ៍នយោបាយមួយរយៈចុងក្រោយនេះ លោក ជិន ម៉ាលីន បានបង្ហាញនូវទិដ្ឋភាពច្បាប់មួយចំនួនទាក់ទងនឹងករណីញុះញង់ឱ្យប្រជាពលរដ្ឋមិនទៅបោះឆ្នោត ឬគូសបំផ្លាញសន្លឹកឆ្នោត។

អ្នកនាំពាក្យរូបនេះ បានរៀបរាប់ថា៖ «ទី១-អំពីទណ្ឌកម្មទាក់ទងនឹងការញុះញង់ឱ្យប្រជាពលរដ្ឋមិនទៅបោះឆ្នោត ឬគូសបំផ្លាញសន្លឹកឆ្នោត៖ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ទណ្ឌិត សម រង្ស៉ី ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ សម្រេចពិន័យជាប្រាក់ចំនួន២០លានរៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះបោះឆ្នោតសម្រាប់រយៈពេល២៥ឆ្នាំ។

ជាមួយគ្នានេះ ជនល្មើសចំនួន១៦រូបផ្សេងទៀត ក៏ត្រូវបានផាកពិន័យជាប្រាក់ពី១០ ទៅ ២០លានរៀល និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតពី២០ ទៅ២៥ឆ្នាំ។ ការសម្រេចផ្ទន្តាទោសនេះ កើតឡើងបន្ទាប់ពីជនល្មើសទាំង១៧រូបនេះ បានធ្វើការណែនាំ និងញុះញង់ឱ្យអ្នកបោះឆ្នោតគូសបំផ្លាញសន្លឹកឆ្នោត ដែលនេះជាអំពើល្មើសទៅនឹងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត និងបញ្ញត្តិនៃច្បាប់ព្រហ្មទណ្ឌផ្សេងៗទៀត។

លោក ថា ផ្អែកតាមមាត្រា១៤២ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលចូលជាធរមាន នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ អ្នកញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆ្នោត និងអ្នកដែលបានណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត ត្រូវចាត់ទុកជាបទល្មើស ដែលត្រូវរងទោសផាកពិន័យជាប្រាក់ពី៥លានរៀល ទៅ ២០លានរៀល លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកហូតជាបណ្តោះអាសន្ននូវសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតរយៈពេលយ៉ាងតិច៥ ឆ្នាំ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

បន្ថែមពីលើនេះ អ្នកដែលប្រព្រឹត្តអំពើល្មើសនេះ ក៏អាចនឹងទទួលខុសត្រូវព្រហ្មទណ្ឌផ្សេងៗទៀតផងដែរ ទៅតាមបញ្ញត្តិនៃច្បាប់ព្រហ្មទណ្ឌដែលមានជាធរមាន។

ជាទិដ្ឋភាពច្បាប់, ការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពិសេស ការសម្រេចដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត គឺ មានអានុភាពជាស្ថាពរ ហើយពុំមានយន្តកាច្បាប់ណាមួយដែលអនុញ្ញាតឱ្យមានការលើកលែងទោសបាននោះឡើយ ដែលខុសពីការផ្តន្ទាទោសដោយសេចក្តីសម្រេចរបស់តុលាការ ដែលអាចស្នើសុំឱ្យមានការលើកលែងទោសបាន តាមរយៈព្រះរាជក្រឹត្យលើកលែងទោស ឬដោយយន្តការផ្សេង។

ចំណុចទី២ លោក ជិន ម៉ាលីន បានបកស្រាយ អំពីចំណងផ្លូវច្បាប់ទាក់ទងនឹងគណបក្សភ្លើងទៀនដែលមានការពាក់ព័ន្ធនឹងទណ្ឌិត ៖ យោងតាមចម្លើយសារភាព របស់មេដឹកនាំសកម្មជនគណបក្សភ្លើងទៀន ដែលសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ បានបញ្ជាក់ថា ការញុះញង់ឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គូសបំផ្លាញសន្លឹកឆ្នោតនោះ គឺធ្វើតាមការបង្គាប់បញ្ជារបស់ ទណ្ឌិត សម រង្ស៉ី និងបក្សពួក នៅក្រៅប្រទេស។

នេះបញ្ជាក់ឱ្យឃើញថា គណបក្សភ្លើងទៀន អាចមានជាប់ទាក់ទង និងធ្វើតាមការបង្គាប់បញ្ជារបស់ទណ្ឌិត សម រង្ស៉ី ដែលនេះ ជាអំពើល្មើសទៅនឹងច្បាប់ស្តីពីគណបក្សនយោបាយ មាត្រា ៦ ថ្មី (ពីរ) ហើយដែលអាចនាំឱ្យគណបក្សភ្លើងទៀននេះ ប្រឈមមុខនឹងទោសទណ្ឌតាមបញ្ញត្តិច្បាប់ស្តីពីគណបក្សនយោបាយ មាត្រា៤៤ ថ្មី (ពីរ) រួមទាំងទោសព្រហ្មទណ្ឌផ្សេងទៀតផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៧ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម