ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌ បង្កើតក្រុមស្រាវជ្រាវ និងវិភាគផ្នែកយុទ្ធសាស្រ្ដ ក្នុងវិស័យយុត្តិធម៌
ក្រសួងយុត្តិធម៌ បានសម្រេចបង្កើតក្រុមស្រាវជ្រាវ និងវិភាគផ្នែកយុទ្ធសាស្រ្ដ និងគោលនយោបាយ ក្នុងវិស័យយុត្តិធម៌ ដែលក្រុមការងារនេះដឹកនាំដោយប្រធាន ១រូប, អនុប្រធាន ១រូប និងសមាជិកចំនួន ១០រូបផ្សេងទៀត។

សេចក្ដីសម្រេចចុះហត្ថលេខាដោយលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៤ បានឲ្យដឹងថា ក្រុមការងារខាងលើនេះ មានលោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាប្រធាន និងលោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាអនុប្រធាន ព្រមទាំងមានសមាជិកចំនួន ១០រូបន្ថែមទៀត។
ក្រុមការងារពិសេសនេះ មាតតួនាទី ភារកិច្ច ដូចជា៖ សិក្សាស្រាវជ្រាវ វិភាគ និងផ្ដល់យោបល់ផ្នែកយុទ្ធសាស្រ្ដ និង គោលនយោបាយ សម្រាប់ការងារពាក់ព័ន្ធការកែទម្រង់ក្នុងវិស័យយុត្តិធម៌ និងពិនិត្យ វិភាគ និងផ្ដល់យោបល់លើការរៀបចំ ឬការធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ ក្នុងវិស័យយុត្តិធម៌។
ម្យ៉ាងទៀត ក្រុមការងារនេះ ក៏មានតួនាទី ភារកិច្ច តាមដាន វិភាគព័ត៌មានពាក់ព័ន្ធនឹងវិស័យច្បាប់ និងយុត្តិធម៌ ហើយរៀបចំសុន្ទរកថា បទអន្តរាគមន៍ និងឯកសារជំនួយស្មារតីនានា របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងអនុវត្តភារកិច្ចផ្សេងទៀត តាមការប្រគល់របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


