នយោបាយ
ថ្ងៃនេះ គណបក្សប្រជាជនកម្ពុជា និងបក្ស២៧ទៀតចងសម្ព័ន្ធភាពជាមួយគ្នាជាផ្លូវការ
គណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយចំនួន២៧ទៀតនៅក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងការចងសម្ព័នភាពជាមួយគ្នាជាផ្លូវការហើយនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ នៅវិមាន៧មករា។ នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដែលមិនធ្លាប់មានពីមុនមកទេ ដើម្បីរួមគ្នាបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ការចងសម្ព័ន្ធភាពនេះ មិនមែនមានន័យថាគណបក្សទាំង ២៧ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនដែលកំពុងកាន់អំណាចនោះទេ ពោល គឺគណបក្សទាំងអស់ដែលបានចូលរួមមានសិទ្ធិស្មើភាពគ្នាទាំងអស់។
សម្តេច បានមានប្រសាសន៍ថា៖ “គណបក្សទាំងអស់មិនមែនចំណុះគណបក្សប្រជាជនទេ ក៏ប៉ុន្តែយើងស្ម័គ្រចិត្តនឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ទោះបីថាគណបក្សប្រជាជនកំពុងកាន់អំណាច មានធនធានមនុស្ស ធនធានហិរញ្ញវត្ថុច្រើនលើសលប់ ក៏ប៉ុន្តែ យើងមិនបានចាត់ទុកគណបក្សទាំងអស់ថាជាគណបក្សដែតូចតាចនោះទេ។ ដែលហៅថាគណបក្សនយោបាយស្របច្បាប់ គឺមានសិទ្ធិដូចគ្នា”។

គណបក្សទាំង ២៧ ដែលចុះកិច្ចព្រមព្រៀងជាមួយគណបក្សប្រជាជនកម្ពុជាក្នុងការរួមគ្នាបម្រើជាតិ រូមមាន គណបក្សខ្មែររួបរួមជាតិ គណបក្សពន្លឺថ្មី គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរក្រោក គណបក្សសំបុកឃ្មុំសង្គមប្រជាធិតេយ្យ គណបក្សរស្មីខេមរា គណបក្សខ្មែរសាធារណរដ្ឋ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សយុវជនកម្ពុជា គណបក្សធម្មាធិបតេយ្យ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សខ្មែរតែមួយ គណបក្សឯកភាពជាតិខ្មែរ គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សកសិករ គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សបំណងពលរដ្ឋ គណបក្សខ្មែរអភិរក្ស គណបក្សមហាសាមគ្គីជាតិខ្មែរ គណបក្សនគរប្រជាធិបតេយ្យ គណបក្សអំណាចប្រជាពលរដ្ឋ គណបក្សខ្មែរអង្គរ គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ គណបក្សម៉ូលីណាកា គណបក្សចលនាប្រជាធិបតេយ្យ គណបក្សអភិវឌ្ឍន៍កម្ពុជា និងគណបក្សមហានគរ។
សូមជម្រាបថា នៅក្នុងការឯកភាពគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្ព័ន្ធភាព ដើម្បីបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋឆ្ពោះទៅរកការអភិវឌ្ឍនេះ គណបក្សទាំងអស់ បានព្រមព្រៀងបង្កើតខ្លឹមសារឯកភាពនៃគណបក្សនយោបាយក្នុងការអភិវឌ្ឍប្រទេសដែលមាន ៨ចំណុចសំខាន់ៗ និងចាប់ផ្តើមអនុវត្តពីថ្ងៃចុះហត្ថលេខាតទៅ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី