នយោបាយ
សម្តេច ហ៊ុន សែន ថា ការចងសម្ព័ន្ធភាពគ្នា គឺបក្សទាំង២៧ មិនមែនជាអាយ៉ងរបស់បក្សប្រជាជនទេ
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ច្បាស់ថា គណបក្សទាំង២៧ ដែលបានឯកភាពគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងការចងសម្ព័នភាពជាមួយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃនេះ មិនមែនមានន័យថា គណបក្សទាំងនោះ ស្ថិតនៅក្រោមការគ្រប់គ្រង ឬជាអាយ៉ងរបស់គណបក្សប្រជាជននោះទេ។

សម្តេចតេជោ ហ៊ុន សែន លើកឡើងបែបនេះនៅក្នុងពិធីចុះកិច្ចព្រមព្រៀងសម្ព័ន្ធភាពគណបក្សនយោបាយទាំង ២៨ ដើម្បីរួបរួមគ្នាកសាងប្រទេស និងសហការគ្នាអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចម្រើន នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ នៅវិមាន៧មករា។ សម្តេចតេជោ ជឿជាក់ថា បន្ទាប់ពីគណបក្សទាំង២៨ បានចុះកិច្ចព្រមព្រៀងជាមួយគ្នារួចហើយ នឹងមានការវាយប្រហារថា គណបក្សដែលបានចុះហត្ថលេខានេះ ស្ថិតក្រោមការគ្រប់គ្រងរបស់បក្សកាន់អំណាច ឬ ជាអាយ៉ងរបស់បក្សប្រជាជនកម្ពុជាជាដើម។ សម្តេចថា គណបក្សទាំងអស់នៅតែមានស្វ័យភាព ហើយមានសិទ្ធិគ្រប់គ្រាន់ក្នុងការដាក់ចេញនូវទិសដៅនយោបាយ ដែលស្របជាមួយនឹងគោលការណ៍ទាំងឡាយដែលបានឯកភាពគ្នានៅពេលនេះ។ គណបក្សទាំងអស់ មានសិទ្ធិស្មើគ្នា និងមិនស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជននោះទេ។
សម្តេចបានសង្កត់ធ្ងន់ថា៖ “នេះជាការបញ្ជាក់ ព្រោះអ្នកទាំងអស់គ្នានឹងទទួលនូវការវាយប្រហារភ្លាមៗចាប់ពីពេលនេះទៅ ថាជាអាយ៉ងរបស់គណបក្សប្រជាជន ឬ ក៏និយាយរួម ឥឡូវនេះ គឺពាក្យថាអាយ៉ង ឬ ថាពាក្យតាមរបៀបគេហៅថាអាយ៉ងបរទេស ឬក៏ពាក្យអាយ៉ងគណបក្សប្រជាជនវាក្លាយទៅជាទម្លាប់របស់ក្រុមប្រឆាំង”។ ត្រង់ចំណុចនេះ សម្តេចចង់សំដៅថា ពាក្យអាយ៉ងដែលខាងប្រឆាំងហៅ គឺនៅពេលមាននរណាម្នាក់នៅខាងខ្លួន ហើយបន្ទាប់មកបែរជាមិនឈរនៅខាងខ្លួនវិញ នោះពួកគេនឹងប្រែទៅជាមនុស្សផ្សេងទៀត។

ទោះបីជាគណបក្សប្រជាជនមានធនធានមនុស្ស និងហិរញ្ញវត្ថុច្រើនជាងគណបក្សដទៃ ក៏គណបក្សកាន់អំណាចមួយនេះ មិនបានមើលទៅគណបក្សដទៃក្នុងនាមមិនស្មើភាពជាដៃគូរបស់ខ្លួនឡើយ បើទោះបីគណបក្សផ្សេងមានទម្រង់បែបណា មានធនធានបែបណាក៏ដោយ។ នេះ ជាការបន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។
ស្របពេលជាមួយគ្នានេះ សម្តេចបានបញ្ជាក់នៅក្នុងពិធីចុះកិច្ចព្រមព្រៀងនេះដែរថា ក្នុងនាមគណបក្សប្រជាជនធ្វើជាម្ចាស់ផ្ទះក្នុងពិធីនេះ ក៏បានអញ្ជើញអនុប្រធានគណបក្សកាន់អំណាចទាំង៤រូបចូលរួម មិនមែនមានន័យថា អ្នកចូលរួមរបស់សមាជិកគណបក្សប្រជាជនច្រើនជាងគណបក្សផ្សេងទៀតក្នុងគោលបំណងអ្វីនោះទេ ប៉ុន្តែ ក្នុងនាមជាម្ចាស់ផ្ទះ គឺត្រូវមានការទទួលស្វាគមន៍ត្រឹមត្រូវ។ ដូច្នេះ សម្តេចសង្ឃឹមថា គណបក្សនយោបាយទាំង២៧ ដែលបានចូលរួម មានការយោគយល់នៅត្រង់ចំណុចនេះ។

សូមជម្រាបថា គណបក្សទាំង ២៧ ដែលចុះកិច្ចព្រមព្រៀងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ មានដូចជា គណបក្សខ្មែររួបរួមជាតិ គណបក្សពន្លឺថ្មី គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរក្រោក គណបក្សសំបុកឃ្មុំសង្គមប្រជាធិតេយ្យ គណបក្សរស្មីខេមរា គណបក្សខ្មែរសាធារណរដ្ឋ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សយុវជនកម្ពុជា គណបក្សធម្មាធិបតេយ្យ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សខ្មែរតែមួយ គណបក្សឯកភាពជាតិខ្មែរ គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សកសិករ គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សបំណងពលរដ្ឋ គណបក្សខ្មែរអភិរក្ស គណបក្សមហាសាមគ្គីជាតិខ្មែរ គណបក្សនគរប្រជាធិបតេយ្យ គណបក្សអំណាចប្រជាពលរដ្ឋ គណបក្សខ្មែរអង្គរ គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ គណបក្សម៉ូលីណាកា គណបក្សចលនាប្រជាធិបតេយ្យ គណបក្សអភិវឌ្ឍន៍កម្ពុជា និងគណបក្សមហានគរ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ