Connect with us

ព័ត៌មានជាតិ

ការចាប់ផ្ដើមភាពជាដៃគូរវាង JARDINE MATHESON & WONDER CAPITAL និងពិធីចុះហត្ថលេខា​លើកិច្ចសន្យារវាង JARDINE SCHINDLER and WONDER DEVELOPMENT

បានផុស

នៅ

ភ្នំពេញ ៖ ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ ក្រុមហ៊ុនWONDER DEVELOPMENT, ដែលជា​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​អគារ​ខុន​ដូរ​ដ៏​ខ្ពស់​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា​នោះ គឺ MESONG អគារ​មេ​សុង បាន​ប្រកាស​ពី​ការ​ចាប់ផ្ដើម​នូវ​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន JARDINE MATHESON ដែល​ជា​ក្រុមហ៊ុន​មកពី​ប្រទេស​អង់គ្លេស និង​ធំជាងគេ​ប្រចាំ​តំបន់​អាស៊ី ដំណាលគ្នា​នេះ ការចុះហត្ថលេខា​លើ​កិច្ចសន្យា​សហការ​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ជណ្ដើរយន្ត​ដ៏​ល្បី​បំផុត គឺ Jardine Schindler ដែល​ពិធី នេះ​បាន​ធ្វើឡើង​នា​មជ្ឈមណ្ឌល​តាំង​បង្ហាញ និង​លក់ នៃ​គម្រោង​អគារ​មេ​សុង នា​ថ្ងៃ ១៤ ខែមករា ឆ្នាំ ២០២២។ កិច្ចសន្យា​ព្រមព្រៀង​នេះ នឹង​ផ្តល់​ឲ្យ​អគារ​មេ​សុង នូវ​បច្ចេកវិទ្យា​ជណ្ដើរយន្ត​លំដាប់​ពិភពលោក ជាមួយ​នឹង​ភាព​រឹងមាំ និង​គុណភាព​ខ្ពស់​ពី JARDINE SCHINDLER។ ជា​កិត្តិយស នៃ​កម្មវិធី​ក្រោម​វត្តមាន លោកBen Chin ប្រធាន​គម្រោង និង​ជា​ប្រធាន​ផ្នែក​សាងសង់ នៃ WONDER DEVELOPMENT ,​លោកស្រី Rachel Thu អ្នកគ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន JARDINE SCHINDLER ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​ទាំងអស់ ដៃ​គូ​អាជីវកម្ម ភ្ញៀវកិត្តិយស​ជាច្រើន​ពី​ស្ថាបន័​ក្រុមហ៊ុន​អន្តរជាតិ​នានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍​ដ៏​មាន​សារសំខាន់​នេះ​បាន​ឆ្លុះ​បង្ហាញ​នូវ​គុណ​តម្លៃ និង​ប្រណីតភាព នៃ​គម្រោង​អគារ​មេ​សុង​។ លោកស្រី Gigi Chan ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន WONDER DEVELOPMENT រួមជាមួយ​លោក Peter Beynon ប្រធាន​គ្រប់គ្រង​ប្រចាំ​ប្រទេស នៃ​ក្រុមហ៊ុន Jardine Matheson បាន​ផ្តើម​ថ្លែង​សុន្ទរកថា​ជា​វីដេអូ​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ ក្នុង​បំណង​អបអរសាទរ​លើ​កិច្ច​ផ្តើម​សហការ​លើ​គម្រោង​អគារ​ខ្ពស់​ជាងគេ​នៅ​ប្រទេស​កម្ពុជា។

“​ចក្ខុវិស័យ​របស់​យើង គឺ​ដើម្បី​ក្លាយជា​អគារ​ដ៏​ល្អ​ប្រណិត និង​ខ្ពស់​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា ហើយ​លើស​ពី​នេះ​ទៅ​ទៀត​បេសកកម្ម​របស់​យើង គឺ​ដើម្បី​នាំ​វិនិយោគិន និង​ប្រជាជន នូវ​ការរស់នៅ​លើ​ស្តង់ដារ​ខ្ពស់ ដែល​មិន​ត្រឹម​ជា​សណ្ឋាន នៃ​សមិទ្ធផល​ស្ថាបត្យកម្ម​តែប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ជា​គុណ​ភាព និង​បែបបទ នៃ​ជីវិត​នា​ពេល​អនាគតកាល​ក្នុង​ប្រទេស​កម្ពុជា​’’ នេះ​ជា​សារ​ថ្លែង​ដោយ​លោកស្រី Gigi Chan។

Jardine Schindler, ក្នុងនាម​ក្រុមហ៊ុន​ផលិត និង​ផ្គត់ផ្គង់​ជណ្ដើរយន្ត ជាមួយ​កិត្តិនាម​ល្បី​រន្ទឺ និង​បទពិសោធន៍​យូរ​ឆ្នាំ​ក្នុង​វិស័យ​ផ្គត់ផ្គង់​ចល័តភាព​ដ៏​គួរ​ជាទី​ទំនុកចិត្ត​លើ​អគារ​គ្រប់​ប្រភេទ ដែល​រាប់​ពី​អគារ​ខ្ពស់ៗ ផ្សារ​ទំនើប លំនៅដ្ឋាន អគារ​ពាណិជ្ជកម្ម រួមទាំង​គម្រោង​ល្បីៗ​ជាច្រើន​ដូចជា ICC & One Island East នៅ​ទីក្រុង​ហុងកុង​, NagaWorld, សណ្ឋាគារ Marriott នៅ​ទីក្រុង​ភ្នំពេញ។ “​គម្រោង​អគារ MESONG ដែល​នឹង​ផ្តល់​ការ​អភិវឌ្ឍ​យ៉ាង​ល្អឥតខ្ចោះ ជាមួយនឹង​បរិក្ខារ​ប្រើប្រាស់ ល្អ​លេខ មួយ​នៅ​កោះ​ពេជ្រ​។ ដែល​នេះ ពិតណាស់ថា ជាការ​រួមគ្នា​ល្អឥតខ្ចោះ​លើ​ទី​ដ៏​វិសេស ហើយ​ដែល Jardine Schindler នឹង​អាច​បម្រើប្រជាជន​ដែល​នៅក្នុង​អគារ​ទាំងពីរ និង​ផ្សារ​ទំនើប នៃ​អគារ​មេ​សុង។ ហើយ​នេះ​ជា​អនាគត ​នៃ​ការរស់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ណាស់​ដែល​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ចក្ខុវិស័យ​របស់ WONDER DEVELOPMENT’’ នេះ​ជា​ប្រសាសន៍​របស់​លោក Peter Beynon តាមរយៈ​វីដេអូ​សុន្ទរកថា​របស់​លោក​ក្នុង​ពិធី​នោះ​។ “​មិន​ត្រឹម​តែ​ប្រសិទ្ធភាព​ នៃ​ល្បឿន និង​ភាពងាយស្រួល​របស់​ជណ្ដើរយន្ត​ប៉ុណ្ណោះ​ទេ តែ​ចំណុច​មួយ​ដែល​ជា​កត្តា​សត្យានុម័ត​សំខាន់​នោះ​គឺ Wonder Development ជ្រើស​យក​ដំណោះស្រាយ​សម្រាប់​ដំណើរការ ដោយ​គិត​លើ​សុវត្ថិភាព​ជា​ចម្បង​’’ នេះ​គឺ​គូស​បញ្ជាក់​ដោយ​លោក Maverick Hui នាយក​គ្រប់គ្រង WONDER DEVELOPMENT​។​

កម្មវិធី​ដ៏​វិសេស​ថ្លៃថ្លា​នេះ បាន​បញ្ចប់​ទៅ​រលូន និង​ប្រកបដោយ​ភាពជោគជ័យ ដោយមាន​វត្តមាន​ពី​ដៃគូ​សហ​ការណ៍​ផ្សេងៗ និង​អ្នក​ប្រឹក្សា​ជំនាញ​របស់​គម្រោង​អគារ​មេ​សុង ជាច្រើន​នាក់ និង​ព្រមទាំង​មាន​វត្តមាន​ពី​ភ្នាក់ងារ​អចលនទ្រព្យ​ធំៗ​ជាច្រើន​ទៀត​។ ភ្ញៀវកិត្តិយស និង​អ្នកចូលរួម​ទាំងអស់ បាន​បង្ហាញ​ពី​ការគាំទ្រ​យ៉ាងខ្លាំង​របស់ខ្លួន​លើ​គម្រោង​អគារ​មេ​សុង ហើយនឹង​ទន្ទឹង​រង់ចាំ​នូវ​វឌ្ឍនភាព​របស់​គម្រោង​ក្នុង​ឆ្នាំ ២០២២។ នា​គ្រា នៃ​ភាពជា​ដៃគូ​ថ្មី​ត្រូវបាន​បង្កើតឡើង​នា​វេលា​នេះ បាន​ញាំង​ឲ្យ​គម្រោង​អគារ​មេ​សុង ក្លាយជា​គម្រោង​ដ៏​ទំនើប​អស្ចារ្យ និង​រឹតតែ​ពិសេស​លើ​បែបបទ​រស់នៅ ដោយ​ក្នុង​អគារ​ពេញ​ទៅដោយ​ផ្សារ​ទំនើប និង​កន្លែង​កម្សាន្ត​ផ្សេងៗ​ដែល​ជា​បទពិសោធន៍​ថ្មី ក្នុង​ការ​រស់នៅ​ដែល​មិន​ធ្លាប់​មាន​ពីមុនមក​នៅ​ក្នុង​ប្រទេស​កម្ពុជា។

“​ថ្ងៃនេះ​គឺជា​ការចាប់ផ្តើម​ នៃ​ភាពជា​ដៃគូ​របស់​យើង​ជាមួយ Jardine Group​។ ហើយ Schindler គឺជា​ក្រុមហ៊ុន​លើកដំបូង​ដែល យើង​បាន​សហកា​ជាមួយ​។ ក្រុមហ៊ុន​ជណ្ដើរយន្ត​ដ៏​ល្បី និង​ធំជាងគេ​នឹង​នាំ​យើង​ទៅកាន់​ការរស់នៅ​លើ​ស្តង់ដារ​ខ្ពស់​’’​។ នេះ​ប្រសាសន៍ លោកស្រី Gigi Chan នា​ឱកាស​នោះ​។ “​ក្នុងនោះ​ផងដែរ មាន​ក្រុមហ៊ុន​លក់រាយ និង​ក្រុមហ៊ុន​អាហារ​ និង​ភេសជ្ជៈ ដែល​ចំណុះ​ឲ្យ​ក្រុមហ៊ុន Jardine group ដូចជា Guardian, Starbucks, Lucky Supermarket, Lucky Premium និង​ជាច្រើន​ទៀត​។ Jardine និង​ក្រុមហ៊ុន​យើង​កំពុង​ស្ថិត​ក្នុងការ​ពិភាក្សា​យ៉ាងសកម្ម​ដើម្បី​រៀបចំ​ផែនការ​ក្នុង​ការ​នាំ​យក​ការរស់នៅ​ដ៏​មាន​កិត្យានុភាព និង​តម្រូវការ​ចាំបាច់​ចូល​ទៅ​ក្នុង MeMall ដែល​ជា​ផ្សារ​ទំនើប​របស់​យើង​។ វា​មិន​ត្រឹមតែ​សម្រាប់​គម្រោង​សហគមន៍ អគារ​មេ​សុង ប៉ុណ្ណោះ​ទេ ថែមទាំង​សម្រាប់​អ្នក​ដែល​កំពុង​រស់នៅ និង​មកពី​អគារ​ការិយាល័យ​ដែល​កំពុង​រីក​ដុះដាល​ជុំវិញ​យើង​ផង​ដែរ​។​’’ ដើម្បី​ជា​រួម និង​ជា​លក្ខណៈ​រស់នៅ​ដ៏​ប្រណីតភាព​របស់​ម្ចាស់​កម្មសិទ្ធិ នៃ​អគារ​មេ​សុង និង​អតិថិជន​ក្នុង​ស្រុក WONDER DEVELOPMENT នឹង​បន្ត​ពង្រីក​ផលប័ត្រ​សេវាកម្ម និង​ដៃគូ​របស់​ខ្លួន ដើម្បី​សម្រេច​បាន​នូវ​គោលបំណង​ដែល​ខ្លួន​មាន។

សូម​ចូល​ទៅ​កាន់​គេហទំព័រ​ផ្លូវការ​សម្រាប់​ព័ត៌មាន​លម្អិត នៃ​គម្រោង MESONG: www.mesong.com

មជ្ឈមណ្ឌល​លក់ MESONG

អាសយដ្ឋាន ៖ SH 09 & 10 (1st & 2nd Floor) អគារ Diamond Twin Tower, ផ្លូវ​សុភមង្គល​, កោះ​ពេជ្រ​, ភ្នំពេញ​

ទំនាក់ទំនង ៖ +855 2323 2288

អំពី WONDER DEVELOPMENT

Wonder Development គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​គ្រប់គ្រង​ទាំងស្រុង ​នៃ​មូលនិធិ ដែល​គ្រប់គ្រង​ដោយ Wonder Capital Group​។ វិនិយោគិន​របស់​មូលនិធិ​រួមមាន វិនិយោគិន​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​មកពី​ទីក្រុង​ហុងកុង ដូចជា​វិនិយោគិន​ស្ថាប័ន ក្រុមហ៊ុន​ចុះបញ្ជី និង​បុគ្គល​ដែល​មាន​ទ្រព្យសម្បត្តិ​ខ្ពស់​នៅ​ទីក្រុង​ហុងកុង​។ Wonder Capital Group គឺជា​អ្នក​កាន់​អាជ្ញាប័ណ្ណ​គ្រប់គ្រង​ទ្រព្យសកម្ម​ប្រភេទ​ទី ៩ ដែល​ផ្ដល់​ដោយ​គណៈកម្មការ​មូលបត្រ នៃ​ទីក្រុង​ហុងកុង​។ ក្រុមការងារ​មាន​បទពិសោធន៍​វិនិយោគ​អចលនទ្រព្យ​ជាង ២០ ឆ្នាំ និង​មាន​តួនាទី​កាន់​ប្រតិបត្តិការ និង​គ្រប់គ្រង​នៅ​អាស៊ី​ប៉ាស៊ីហ្វិក ក្នុង​ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​អន្តរជាតិ​ដែល​មាន​តម្លៃ​ជាង​ពាន់​លានជាង​ដុល្លារ​អាមេរិក​។

For media enquiry, please contact:

​សម្រាប់​ការសាកសួរ​ព័ត៌មាន​បន្ថែម​, សូម​ទាក់ទង​ទៅកាន់​

Mr. Keros Ku: + 852 2898 0096 (Hong Kong)

Email: [email protected]lopment.com

Mr. Tola Lim: +855 2323 2288 (Cambodia)

Email: [email protected]

High Resolution Photos can be obtained from:

សូមចុចលីង ៖ https://drive.google.com/drive/folders/1G9UNHirZtmKk10n2KrLjgwmjeLQ9NJol?usp=sharing

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

​ជនរងគ្រោះ​ ៤ នាក់​ត្រូវឆ្កែ​ចចកខាំ​ ពេទ្យតម្រូវ​ឱ្យចាក់ថ្នាំ ៥​ ម្ជុល តាមការណាត់​

ព័ត៌មានជាតិ៦ ម៉ោង មុន

សមាគម​អ្នក​សារ​ព័​ត៌មាន​កម្ពុជា​ចិន បើក​វេទិកា​តុមូល​ស្ដីពី « បន្ទប់​វេជ្ជសាស្ត្រ​និង​សុខភាព​សាធារណៈ​»

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ប្រវត្តិស្នេហារបស់ Johnny Depp និងអតីតភរិយា មុនមានរឿងក្ដីក្ដាំ

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យ​២​នាក់​ ជិះ​ម៉ូតូ​បាញ់​កញ្ចក់​រថយន្ដ​យក​ទ្រព្យសម្បត្តិ​នៅមុខ​ហាង​លក់​គ្រឿងអគ្គិសនី​សេង​ម៉ាំង

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

សេចក្តី​ជូនដំណឹង​ស្តីពី​ការ​អញ្ជើញ​ចូល​រួមដេញថ្លៃ​ការ​ផ្គត់ផ្គង់​ទំនិញ​របស់មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តបាត់ដំបង

Sokha Hotels

ព័ត៌មានពេញនិយម