នយោបាយ
សម្ដេចតេជោផ្ញើសារប្ដេជ្ញាការពារទឹកដីក្នុងពិធីខួបបក្សដែលធ្វើនៅទល់មុខស្ថានទូតថៃ
ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារអំពាវនាវពលរដ្ឋរួមសាមគ្គីជាមួយរដ្ឋាភិបាលគាំទ្រកម្លាំងប្រដាប់អាវុធការពារទឹកដីពីការឈ្លានពានរបស់ថៃ ក្នុងពិធីខួបកំណើតបក្សប្រជាជនដែលរៀបចំនៅទីស្នាក់ការគណបក្សដែលមានទីតាំងចំពីមុខស្ថានទូតថៃប្រចាំកម្ពុជា។

ថ្លែងក្នុងពិធីខួបកំណើត៧៤ឆ្នាំរបស់គណបក្សប្រជាជន នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាសកម្មភាពវាយប្រហារដោយខុសច្បាប់ដោយកងទ័ពថៃមកលើកងទ័ពកម្ពុជាកាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅនៅតំបន់មុំ៣ក្នុងទឹកដីកម្ពុជា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ សម្ដេចបានផ្ញើសារថាកម្ពុជានឹងប្ដូរផ្ដាច់ការពារបូរណភាពទឹកដីបច្ចុប្បន្នមិនឱ្យបាត់បង់ជាដាច់ខាត។
សម្ដេចថា៖ «ពីអតីតកាលកម្ពុជាបានបាត់បង់ទឹកដីរបស់ខ្លួនច្រើនណាស់ហើយ ដោយសារការឈ្លានពានដណ្ដើមយកពីបរទេស។ [..] ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងមូល រួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ផ្សារភ្ជាប់ និងផ្ដល់ការគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ ដើម្បីពង្រឹងខឿនការពារជាតិរបស់ប្រជាជនឱ្យកាន់តែរឹងមាំឡើង»។

សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជាក៏បានថ្លែងគោរពនូវវីរភាពរបស់កងទ័ព និងនគរបាលដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាងប្រកបដោយជំហរលះបង់ និងការប្ដេជ្ញាចិត្តយ៉ាងមោះមុតបំផុត។
ជាការកត់សម្គាល់ សុន្ទរកថាសម្ដេចនៅព្រឹកនេះធ្វើនៅស្នាក់ការបក្សដែលមានទីតាំងនៅម្ខាងផ្លូវម្នាក់នឹងស្ថានទូតថៃប្រចាំកម្ពុជា។
ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃកំពុងកើនកម្ដៅបន្ទាប់ពីថៃបានឈ្លានពានមកបាញ់សម្លាប់ទ័ពខ្មែរកាលពីថ្ងៃទី២៨ ខែឧសភា និងបានបិទទ្វារព្រំដែនដោយឯកតោភាគីកាលពីថ្ងៃទី៧ មិថុនា ដែលតម្រូវឱ្យកម្ពុជាឆ្លើយតបជាបន្តបន្ទាប់ផងដែរ។

ក្នុងឱកាសនោះផងដែរសម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីការឆ្លងកាត់ការលំបាករបស់កម្ពុជាតាំងពីវាយផ្ដួលរំលំរបបខ្មែរក្រហម ដោយថាមានឧបសគ្គជាច្រើនដែលកម្ពុជាបានឆ្លងកាត់និងជម្នះដោយជោគជ័យ ហើយឧបសក្គផ្សេងខាងមុខទៀតក៏នឹងឈ្នះដូចគ្នា។
កម្ពុជាកំពុងរៀបចំបណ្ដឹងប្ដឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិលើសំណុំរឿងតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងតំបន់មុំបី ដោយប្រកាន់នូវគោលការណ៍ច្បាប់អន្តរជាតិនិងសន្ដិវិធី ទោះជាយ៉ាងណាក៏ធានាដល់ការឆ្លើយតបប្រដាប់អាវុធគ្រប់ពេលប្រសិនជាមានការឈ្លានពានពីថៃ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


