នយោបាយ
សម្ដេចតេជោអំពាវនាវឱ្យត្រៀមខ្លួនរយៈពេលវែងទប់ទល់នឹងការឈ្លានពានពីថៃ
ប្រធានព្រឹទ្ធសភា នាយឧត្តមសេនីយ៍ផ្កាយ៥ផុតលេខ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវជនរួមជាតិរួមជាគ្នាចលនាជាតិតែមួយ ប្រុងប្រយ័ត្នជាប់ជានិច្ចត្រៀមខ្លួនទប់ទល់ប្រឆាំងឧបាយកលរបស់ថៃ ដែលចង់លេបទឹកដីខេត្តមួយចំនួនរបស់កម្ពុជា។ សម្ដេចថាដរាបណាព្រំដែនជាមួយថៃនៅតែមិនទាន់បោះចប់លទ្ធភាពនៃសង្គ្រាមនៅតែមានកម្រិតខ្ពស់។

ក្នុងសារបង្ហោះលើបណ្ដាញសង្គមនៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីកម្ពុជា» ដែលបានបង្ហាញតាមរយៈអ្នកនយោបាយជ្រុលនិយមរបស់ថៃ ស៊ិនធិ លឹមថងគុល ដែលចង់ប្រើកម្លាំងយោធាវាយប្រហារចូលគ្រប់គ្រងទឹកដីខេត្តបាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកោះគុជ ហើយអាចរហូតដល់រាជធានីភ្នំពេញទៀតផង។
សម្ដេចតេជោបានអំពាវនាវដល់ជនរួមជាតិខ្មែរត្រូវរួបរួមគ្នាជាចលនាជាតិនិយមតែមួយ តៀមទប់ទល់នឹងចេតនាអាក្រក់របស់ថៃនេះ និងថាដរាបណាការបោះបង្គោលព្រំដែនមិនទាន់ចប់លទ្ធភាពនៃសង្គ្រាមតាមព្រំដែននៅតែងាយកើតឡើង និងពិបាកជៀសផុត។
សម្ដេចសរសេរថា៖ «យើងត្រូវពង្រឹងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវពង្រឹងខឿនការពារជាតិរបស់ប្រជាជន ត្រូវខិតខំចរចា ដើម្បីបោះបង្គោលព្រំដែនជាមួយថៃឲ្យបានឆាប់។ យើងត្រូវត្រៀមខ្លួនតស៊ូរយៈពេលវែងតាមផ្លូវយោធា នយោបាយ ការទូត និងផ្លូវច្បាប់។ ដរាបណាមិនទាន់មានការបោះបង្គោលព្រំដែនរួចរាល់ លទ្ធភាពប៉ះទង្គិចខាងយោធា ឬសង្គ្រាមតាមព្រំដែនងាយនឹងកើតឡើង និងពិបាកជៀសផុត»។

គួរឱ្យដឹងផងដែរថាកម្ដៅព្រំដែនកម្ពុជា-ថៃបានកើតឡើងបន្ទាប់ពីថៃបានឆ្មក់ចូលមកបាញ់សម្លាប់ទាហានខ្មែរម្នាក់កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងដីខ្មែរ តំបន់មុំ៣ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ លើសពីនេះក្រុមនិយមជ្រុលរបស់ថៃបានជំរុញឱ្យថៃលុបចោល MOU ឆ្នាំ២០០០ ជាមួយកម្ពុជាមិនទទួលស្គាល់សន្និសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤-១៩០៧ និងយកផែនទីដែលគូសដោយខ្លួនឯងមកប្រើដើម្បីចរចាជាមួយកម្ពុជា។
រដ្ឋាភិបាលកម្ពុជាបានរៀបចំបណ្ដឹងប្ដឹងថៃលើតំបន់ដែលមានជម្លោះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ និងបានប្រកាសប្ដេជ្ញាការពារទឹកដីដោយប្រដាប់អាវុធផងដែរក្នុងពេលដែលមានការឈ្លានពានពីថៃណាមួយ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


