អាជីព
បុគ្គលិកដែលមានជំនាញទំនាក់ទំនង ៩ យ៉ាងនេះ ក្រុមហ៊ុនណាក៏ទទួលយក
យោងតាមការស្ទង់មតិរបស់សមាគមជាតិ នៃមហាវិទ្យាល័យនិងបុគ្គលិកជំនាញទំនាក់ទំនងបានបញ្ជាក់ថា ជំនាញទំនាក់ទំនងត្រូវបានចុះបញ្ជីជាជំនាញសំខាន់បំផុត ដែលបេក្ខជនស្វែងរកការងារធ្វើគួរមាន។
នេះគឺជាគន្លឹះទាំង ៩ សម្រាប់កែលំអជំនាញទំនាក់ទំនង ដែលបុគ្គលិកគួរតែមាន ៖
១. ចាត់ទុកការប្រាស្រ័យទាក់ទងជាអាទិភាព៖ យកថ្នាក់អានសៀវភៅ អត្ថបទ ទស្សនាវដ្ដី ឬរៀនពីអ្នកទំនាក់ទំនងនៅជុំវិញយើង។ ស្វែងរកអ្នកណែនាំ ឬគ្រូបង្វឹកណាម្នាក់។

២. សរសេរសារសាមញ្ញ៖ ប្រើភាសាសាមញ្ញ និងត្រង់ តែមានអត្ថន័យអន្ទងដល់អ្នកដែលបានអានសាររបស់យើង ឲ្យជាប់ចិត្ត។
៣. ភ្ជាប់ទំនាក់ទំនងជាមួយអ្នកស្ដាប់ឬអ្នកអាន៖ ទាញអ្នកស្ដាប់និងអ្នកអានរបស់អ្នក ទៅក្នុងការសន្ទនា។ សួរសំណួរនិងអញ្ជើញយោបល់។ កុំភ្លេចសុំយោបល់របស់ពួកគេផង។
៤. ចំណាយពេលឆ្លើយតប៖ បន្ទាប់ពីយើងបានស្ដាប់និងយល់ពីពេលវេលាដែលយើងចង់និយាយ។ សូមចំណាយពេលរបស់យើងឆ្លើយតបទៅកាន់ពួកគេវិញ ដើម្បីឲ្យការទំនាក់ទំនងកាន់តែល្អជាងមុន។

៥. ត្រូវប្រាកដថាអ្នកយល់៖ កុំស្ដីបន្ទោសមនុស្សម្នាក់ទៀតដែលមិនយល់។ ផ្ទុយទៅវិញរកមើលវិធីដើម្បីបញ្ជាក់ឬបកស្រាយឡើងវិញ នូវអ្វីដែលអ្នកកំពុងព្យាយាមនិយា យដើម្បីអាចយល់បាន។
៦. អភិវឌ្ឍជំនាញស្ដាប់៖ អ្នកប្រាស្រ័យទាក់ទងល្អបំផុត គឺតែងតែជាអ្នកស្ដាប់ដ៏ល្អបំផុតដូចគ្នា។ ស្ដាប់ដោយគ្មានការវិនិច្ឆ័យ ហើយកុំរំខានដោយគិតពីអ្វីដែលអ្នកចង់និយាយបន្ទាប់។ បន្ទាប់មកឆ្លើយតប កុំប្រតិកម្ម។
៧. ភាសារាងកាយមានសារៈសំខាន់ណាស់៖ ការសិក្សាបង្ហាញថា ៦៥% នៃការប្រាស្រ័យទាក់ទងទាំងអស់ មិនមែនជាពាក្យសំដីទេ។ មើលសញ្ញាដែលមើលឃើញថាអ្នកស្ដាប់យល់យល់ស្របឬមិនយល់ស្រប នឹងសាររបស់អ្នក។ ហើយត្រូវដឹងថារាងកាយរបស់អ្នក កំពុងបញ្ជូនសញ្ញាផងដែរ។

៨. រក្សាទំនាក់ទំនងដោយប្រើភ្នែក៖ មិនថាការនិយាយទៅកាន់ហ្វូងមនុស្សច្រើន ឬមួយទល់មួយ ការប្រើភ្នែកសម្លឹងគឺបង្កើតភាពជឿជាក់ និងបង្ហាញថាអ្នកយកចិត្តទុកដាក់ចំពោះអ្នកស្ដាប់របស់អ្នកដែរ។
៩. គោរពដៃគូរបស់អ្នក៖ អ្នកគួរយកចិត្តទុកដាក់ចំពោះតម្រូវការនិងទស្សនៈពិសេសរបស់អ្នកដែលអ្នកកំពុងប្រាស្រ័យទាក់ទង។
វិធីល្អបំផុត ដើម្បីបង្ហាញការគោរពរបស់អ្នក គឺគ្រាន់តែយកចិត្តទុកដាក់លើអ្វីដែលពួកគេនិយាយតែប៉ុណ្ណោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៩ យ៉ាងត្រូវចៀសវាងដើម្បីបង្កើតមិត្តនៅកន្លែងធ្វើការ
ចុចអាន៖ខ្វះ ៣ យ៉ាងនេះនឹងធ្វើឲ្យផលិតភាពការងារធ្លាក់ចុះ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


