អាជីព
ប្រភេទបុគ្គលិក៥យ៉ាង ដែលពូកែយ៉ាងណាគង់តែមេដឹកនាំចង់ដកចោល
កុំឆ្ងល់ថា ហេតុអ្វីយើងពូកែជាងអ្នកដទៃតែមិនសូវមានការធ្វើជាប់លាប់? កុំឆ្ងល់ថាហេតុអ្វីយើងឆ្លាតណាស់ដែរតែគ្មានការឲ្យតម្លៃស្មើកម្រិតមួយដែលយើងគិតថាយើងកំពុងមាន?
ពិនិត្យសិន យើងមានចំណុចទាំងប៉ុន្មាននេះដែរអត់?
១ ការងារមិនដែលបន្សល់ទុកលទ្ធផល

មនុស្សខ្លះពូកែណាស់ដែរ តែក្នុងជីវិតមិនមានលទ្ធផលទេ ព្រោះពូកែតែមិនព្យាយាម ឬព្យាយាមមិនត្រូវក្បួន អាចមួយទៀតគឺធ្វើការចង់បានលទ្ធផលបណ្តោះអាសន្នដែលច្រើនតែលុបបាត់ទៅតាមពេលវេលា បានជាពិបាកនឹងទទួលបានការឲ្យតម្លៃខ្ពស់។ ម្យ៉ាងវិញទៀតអ្នកខ្លះពូកែដែរតែច្រើនមានលេសមកទម្រន់ ឬដកឃ្លាខ្លាចធ្វើលើសកម្រៃក៏គង់តែគ្មានមេដឹកនាំណាគេពេញចិត្តចង់បានឱ្យនៅជាមួយនោះដែរ។
២ គ្មានភាពស្មោះត្រង់
ទម្លាប់និយាយកុហកសូម្បីរឿងតូចល្អិត រហូតដល់រឿងធំ ។ មនុស្សកុហកជាមនុស្សដែលពិបាកទទួលយកណាស់ក្នុងសង្គមការងារ។ មេដឹកនាំមិនដែលមានពេលមកតាមដានឬរុករកការពិតទេ ។យកមនុស្សកុហកមកនៅក្បែរខ្លួនមានតែរវល់អំពល់អត់ប្រយោជន៍ថែម។
៣ ច្រណែនមើលបំណាំ
មនុស្សច្រណែន ដំបូងច្រណែនមនុស្សប្រហែលគ្នា ក្រោយឡើងចេះច្រណែនសូម្បីមេកោយខ្លួន ឬបុគ្គលខ្ពស់ជាង ហើយចុងក្រោយកូនក្មេង ឬកូនចៅទើបចូលថ្មីឋានៈក្រោមខ្លួនក៏មានចិត្តទៅប្រៀបធៀបបង្កបានជារឿងយកមកឲ្យអាក់អន់ចិត្តរវាងគ្នាបានដែរ។ មានបុគ្គលនេះនៅទីណេថ្នាក់លើចំណាយពេលដោះស្រាយតែរឿងគាត់ម្នាក់ហ្នឹង ក៏ខាតពេលវេលាយកទៅធ្វើការសំខាន់អស់។
៤ ឌឺដងដៀមដាម

មនុស្សដែលនិយាយត្រង់ទៅត្រង់មក ឬចេះសិល្បៈនៃការសន្ទនា ក្នុងសម័យកាលនេះសែនមានតម្លៃខ្លាំងបំផុតព្រោះមានតែការជជែកតទល់គ្នានិងបើកចំហរទេទើបដោះស្រាយបញ្ហាគ្រប់យ៉ាងបាន។ មនុស្សដែលចូលចិត្តដៀមដាមបញ្ឆិតបញ្ឆៀង មិនដែលចង់និយាយអ្វីៗតាមសម្រួលនិងបើកចំហររកដំណោះស្រាយទេ ពេលប្រជុំផ្លូវការគ្មានពាក្យនិយាយតែពេលឆីត្រាវគឺសម្បូរគំនិត និងមានមុខជានិច្ច។ នេះរាប់ទុកជា ឥរិយាបថការងារដ៏អន់ថយដែលឈានទៅសម្លាប់អាជីពទំាងស្រុងបាន។
៥ ប្រវត្តិការងារមិនល្អ

ប្រវត្តិរូបសំខាន់ណាស់។ ត្បិតតែមនុស្សគ្រប់គ្នាមានសិទ្ធិទទួលបានឱកាសកែប្រែ តែបើមេដឹកនាំចាស់ៗពីរបីនាក់នាំគ្នាប្រាប់ធនធានមនុស្សថ្មីដែលទូរសព្ទមកសួរបញ្ជាក់ ថាយើងមានចរិតលំបាក យើងប្រហែលជាពិបាកនឹងទទួលបានការងារថ្មីបំផុត។ មនុស្សជាច្រើនត្រូវចូលនិវត្តទំាងដែលនៅពេញកម្លាំងធ្វើការ ព្រោះតែចរិតលក្ខណៈទាំំងប៉ុន្មាននេះ៕
ប្រែសម្រួល៖តុងឡុង
ចុចអាន៖សម្តី៤យ៉ាងនេះ គេអាចនឹងចាត់យើងក្នុងចំណោមបុគ្គលិកយ៉ាប់ភ្លាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


