អាជីព
កសិករដាំសណ្តែកកួររីករាយនិងតម្លៃដែលឈ្មួញចុះប្រមូលទិញដល់ចម្ការ
កសិករនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបាននាំគ្នារីករាយព្រោះទទួលបានកម្រៃពីការលក់បានច្រើនគួរសមមិនធ្លាប់មានក្នុងរយះពេល៣ឆ្នាំនេះ។
តាមការអះអាងពីលោក អ៊ុន ណារ៉ាន់ ដែលជាកសិករដាំបន្លែសណ្តែកកួរ បានឲ្យកម្ពុជាថ្មីដឹងថា ឆ្នាំនេះបន្លែសណ្តែកកួរ ឡើងថ្លៃគួរសមខុសប្លែក៣ឆ្នាំបន្លែបានចុះតម្លៃសឹងតែធ្វើឲ្យកសិករបោះបង់អាជីពនេះចោល ព្រោះខាតខ្លាំងពេក។

កសិករដដែលបានបន្តថា អ្វីដែលកសិករយើងមានទឹកចិត្តចង់បន្តអាជីពដាំបន្លែនេះវិញដោយសារតម្លៃបន្លែសណ្តែកកួរ កើនឡើងដល់៣៥០០រៀលរហូតដល់៤០០០រៀលហើយតម្លៃនេះគឺឈ្មួញចុះមកទិញដល់ចំការតែម្តង។
ខុសប្លែកពីឆ្នាំ២០២១ ដែលជាឆ្នាំឆ្លងជំងឺកូវីដ១៩ ធ្ងន់ធ្ងររហូតដល់បិទខ្ទប់ទាំងផ្សារផងនោះគឺតម្លៃសណ្តែកគួក្នុង១គីឡូក្រាមត្រឹម២០០០រៀលហើយកសិករយើងនាំគ្នាដឹកដល់ផ្សារទៀតផង។

ម្យ៉ាងទៀតដោយសារតែការបិទខ្ទប់ផងនោះធ្វើឲ្យបន្លែសណ្តែកត្រូវខូច នឹងរលួយស្ទើទាំងអស់។ ក្នុងនោះឆ្នាំ២០២០កន្លងទៅបន្លែសណ្តែកក៏ធ្លាក់ចុះដែលក្នុង១គីឡូក្រាមសល់ ២០០០រៀលផងដែរ។
ដោយឡែកកសិករ សុន ពុន រស់នៅសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅបានឲ្យដឹងដែរថាដោយសារតម្លៃសណ្តែកគួឡើងថ្លៃរហូតដល់៤០០០រៀលក្នុង១គីឡូក្រាមដូចរាល់ថ្ងៃនេះគឺធ្វើឲ្យកសិករទាំងមានទឹកចិត្តនិងបន្តអាជីពនេះឡើងវិញ។
ប៉ុន្តែបើតម្លៃធ្លាក់ចុះដូចឆ្នាំ២០២១នោះ កសិករសឹងបោះបង់ចោលការដាំបន្លែព្រោះខាតខ្លាំងពេក។ហើយបើតម្លៃបន្លែឡើងថ្លៃធ្វើឲ្យកសិករសប្បាយចិត្តដោយសារតែបានប្រាក់កម្រៃអាចទិញមាសទុកទៀតផង៕
អត្ថបទ៖ នរា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


