អាជីព
អ្នកភ្ញាស់កូនកន្ធាយលក់ នៅស្រុកពេជ្រាដា ៖ មុខរបរចិញ្ចឹមកន្ធាយ កំពុងទទួលបានការចាប់អារម្មណ៍
បច្ចុប្បន្នមុខរបរចិញ្ចឹមកន្ធាយ កំពុងទទួលបានការចាប់អារម្មណ៍ ពីសំណាក់ប្រជាពលរដ្ឋមួយចំនួន ដោយសារតែមុខរបរនេះប្លែក ហើយស្របពេលដែលតម្រូវការ និងទីផ្សារក្នុងការលក់វិញ គឺមានច្រើន និងទទួលបានតម្លៃខ្ពស់។

ប្រជាពលរដ្ឋ ដែលប្រកបរបរភ្ញាស់កូនកន្ធាយលក់ លោក ស៊ីម ពិសិដ្ឋ បានឲ្យដឹងថា ការចិញ្ចឹមកន្ធាយប្រកបដោយជំនាញ និងបច្ចេកទេសច្បាស់លាស់ អាចជួយឲ្យលោក និងប្រជាពលរដ្ឋដទៃទៀត មានជីវភាពល្អប្រសើរ និងចាកចេញពីភាពក្រីក្របាន។ លោកបន្ថែមថា សព្វថ្ងៃមានប្រជាពលរដ្ឋជាច្រើនដែលចាប់អារម្មណ៍ និងទិញកូនកន្ធាយពីលោកយកទៅចិញ្ចឹមជាហូរហែរ ដោយអ្នកខ្លះយកទៅចិញ្ចឹមសម្រាប់តាំងលម្អ ខ្លះទុកសម្រាប់បរិភោគ និងខ្លះទៀតសម្រាប់លក់ផ្គត់ផ្គង់ជីវភាព។

កសិករនៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីរូបនេះ បានឲ្យដឹងទៀតថា ទីផ្សារបច្ចុប្បន្នសម្រាប់កន្ធាយរបស់លោក និងសហគមន៍ជាដៃគូ គឺផ្គត់ផ្គង់តែទីផ្សារក្នុងស្រុកប៉ុណ្ណោះ ពិសេសតាមហាង ឬភោជនីយដ្ឋានមួយចំនួន ដោយក្នុងនោះដែរមួយហាង អាចមានតម្រូវការកន្ធាយចំនួនប្រមាណពី ១០ទៅ ១៥ក្បាល។
ទាក់ទងនឹងតម្លៃ របស់សត្វកន្ធាយនៅលើទីផ្សារវិញ កសិកររូបនេះបង្ហើបឲ្យដឹងថា តម្លៃកន្ធាយវាអាស្រ័យទៅនឹងប្រវែង ទំហំ និងទម្ងន់ខ្លួនរបស់វា តួយ៉ាងដូចជា កន្ធាយដែលមានទម្ងន់ ៣ទៅ ៤ខាំ មានតម្លៃរាយចាប់ពី ២ម៉ឺន ទៅ ២ម៉ឺន ៣ពាន់រៀល។ ចំណែកកន្ធាយ ដែលមានទម្ងន់ចន្លោះពី ៧ខាំទៅ ៨ខាំ តម្លៃចាប់ពី ៣ម៉ឺន ទៅ ៣ម៉ឺន ៣ពាន់រៀល។ ដោយឡែកសត្វកន្ធាយ ដែលមានម្ងន់ចាប់ពី ១គីឡូឡើងគឺតម្លៃចាប់ពី ៤ម៉ឺនរៀល ឬ ១០ដុល្លារអាមេរិក ពោលគឺកាន់តែធំកាន់តែធ្ងន់ គឺកាន់តែថ្លៃ។

ទាក់ទងនឹងតម្លៃកូនកន្ធាយ សម្រាប់យកទៅចិញ្ចឹមវិញ លោក ស៊ីម ពិសិដ្ឋ បញ្ជាក់បន្ថែមដូច្នេះថា «ជាទូទៅកូនកន្ធាយមានតាមទំហំ ហើយកូនខ្នាត ២ទៅ ៣សង់ទីម៉ែត្រ មួយគ្រាប់តម្លៃ ២ពាន់ជាង ទៅ៣ពាន់រៀល ហើយខ្នាតពី ៤ ទៅ ៥សង់ទីម៉ែត្រគឺមានតម្លៃផ្សេង អ្នកផលិតគេអាចផលិតបាន ក៏ប៉ុន្តែប្រសិនបើមានតម្រូវការច្រើន ទាល់តែពិភាក្សាគ្នា»។
ទោះជាយ៉ាងណាក្ដីលោក ស៊ីម ពិសិដ្ឋ លើកទឹកចិត្តឲ្យពលរដ្ឋទាំងអស់ ដែលស្រលាញ់វិស័យកសិកម្ម ចូលរួមចិញ្ចឹមសត្វ និងដាំបន្លែឲ្យបានគ្រប់ៗគ្នា ទោះបីមិនបានលក់ទៅក្នុងទៅផ្សារ តែអាចផ្គត់ផ្គង់គ្រួសារ ដោយមិនចាំបាច់ចំណាយថវិកា និងមិនប៉ះពាល់សុខភាព។ បើតាមកសិកររូបនេះ ដើម្បីទទួលបានលទ្ធផលល្អនៅក្នុងការចិញ្ចឹមសត្វ រួមទាំងការដាំបន្លែផង កសិករខ្មែរចាំបាច់ត្រូវផ្លាស់ប្ដូររបៀបនៃការចិញ្ចឹម និងដាំដុះតាមបែបបុរាណ ទៅជាការចិញ្ចឹមនិងដាំដុះ ដែលមានការវាយតម្លៃត្រឹមត្រូវ និងមានជំនាញបច្ចេកទេសច្បាស់លាស់ ទើបមិនទទួលការខាតបង់។
ការចិញ្ចឹមកន្ធាយ ទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ រាប់ចាប់តាំងពីការជ្រើសរើសពូជ ការរៀបចំអាង របៀបថែទាំ សីតុណ្ហភាព និងចំណី។ ចំណែកឯរយៈពេលនៃការចិញ្ចឹម គឺត្រូវប្រើរយៈពេលយ៉ាងតិចណាស់ ១០ ទៅ ១២ខែ ទើបអាចប្រមូលផលបាន ចំពោះការចិញ្ចឹមប្រកបដោយជំនាញ និងបច្ចេកទេសត្រឹមត្រូវ៕
អត្ថបទ៖ លន់ សេនី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន