អាជីព
មុខរបរលក់សណ្តាន់ក្រៀមអាចរកប្រាក់ចំណូលបន្ថែមជួយជីវភាពគ្រួសារ
ដើមសណ្ដាន់គឺជាដើមរុក្ខជាតិម៉្យាងដែលគេយកផ្លែ និងស្លឹកមកសម្រាប់ស្លរម្ជូរបានទាំងផ្លែ និងស្លឹកទៀតផង ហើយរុក្ខជាតិមួយប្រភេទនេះ ផ្លែ និងស្លឹកមានរសជាតិជូរស្រស់ល្អ អាចជួយធ្វើឲ្យទឹកសម្លរថ្លា មិនចាញ់ផ្លែអំពិល និងផ្លែទ្រលឹងទឹងឡើយ។

កសិករតាមជួរដងទន្លេមេគង្គ ខេត្តត្បូងឃ្មុំ ប្រកបរបរចិត្តផ្លែសណ្ដាន់ហាលលក់ ជាមុខរបរបន្ទាប់បន្សំមួយប្រភេទ មានតាំងពីដូនតា យូរយាណាស់មកហើយ វាអាចជួយលើកស្ទួយកំរិតជីវភាពរបស់គាត់ បានមួយកម្រិតបន្ថែមទៀត ក្រៅពីរបរធ្វើដំណាំស្រែចម្ការបណ្ដេញតាមទឹកទន្លេមេគង្គនោះ។
អ្នកស្រី យីម ហ័រ អាយុ ៦៥ឆ្នាំ រស់នៅតាមជួរដងទន្លេមេគង្គ ក្នុងភូមិកំពង់ចន្លូសលិច ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា គាត់មានដើមសណ្ដាន់ប្រម៉ាណជា ២០ដើម ដែលសល់តាំងពីជំនាន់ដូនតារបស់គាត់មក ហើយគាត់ប្រកបរបរចិតផ្លែ សណ្ដាន់ហាលលក់នេះ ជាយូរយាណាស់មកហើយ នៅពេលទំនេរពីការងារស្រែចម្ការរបស់គាត់ ឲ្យតែដល់រដូវកាលសណ្ដាន់ផ្លែល្មមចិតហាលថ្ងៃបាន គាត់ធ្វើជារាងរាល់ឆ្នាំ។

អ្នកស្រីបន្តថា កាលពីឆ្នាំទៅ គាត់ហាលផ្លែសណ្ដាន់នេះ បានចំនួនជាង ៣០០ គីឡូក្រាម ហើយលក់បានតម្លៃ ១៥ ០០០ រៀល ក្នុងមួយគីឡូក្រាម ហើយបើយើងប្រលេះយកគ្រាប់ចេញលក់បាន ២ ៥០០០រៀល ក្នុង១ឆ្នាំ គាត់អាចរកចំណូលបានមិនក្រោម ចំនួន៤លានរៀលឡើយ។ សណ្តាន់ ស្រួលលក់ដោយមានថៅកែគេដើរប្រមូលទិញតាមភូមិតែម្ដង មិនពិបាកដឹកជញ្ជូនទៅរកទីផ្សារឆ្ងាយៗនោះទេ។

អ្នកស្រីបន្ថែមថា ដោយឡែកឆ្នាំនេះ តម្លៃទីផ្សារផ្លែសណ្ដាន់គ្រៀមបានថ្លាក់ចុះ លក់បានតម្លៃតែ ១៣ ០០០ រៀលទេ ក្នុងមួយគីឡូក្រាម ប៉ុន្តែនៅពេលនេះ កសិករកំពុងតែប្រមូលផល មិនទាន់អស់ដូចគ្នានោះទេ។ សណ្តាន់បើចង់រក្សាទុកបានយូរពេលហាលថ្ងៃ ស្ងួតយើងត្រូវប្រឡេះយកគ្រាប់វាចេញ នោះទើបយើងអាចទុកបានយូរ ពី៣ទៅ៤ឆ្នាំ ក៏បានដែរ ព្រោះមេអត់ស៉ី។

មុខរបរបន្ទាប់បន្សំចិតផ្លែសណ្ដានហាលលក់ របស់ប្រជាកសិករតាមជួរដងទន្លេមេគង្គ ខេត្តត្បូងឃ្មុំ ពិតជាបានជួយលើកស្ទួយជីវភាពគ្រួសារកសិករយើងបានយ៉ាងល្អប្រសើរផងដែរ៕
អត្ថបទ៖ សាន វិឡែម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


