Connect with us

សន្តិសុខសង្គម

គ្រោះអគ្គិភ័យកើតឡើងជាង៦៦០លើក បង្កឲ្យមនុស្សស្លាប់-របួស ៧០នាក់ក្នុងរយៈពេល៩ខែឆ្នាំនេះ

បានផុស

នៅ

ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ គ្រោះអគ្គិភ័យបានកើតឡើងជាង៦៦០នាក់ បានបណ្តាលឱ្យឆេះផ្ទះជាង៦០០ខ្នងស្លាប់និងរបួសមនុស្ស៧០នាក់ ក្នុងនោះនៅរាជធានីភ្នំពេញកើតឡើងច្រើនជាងគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅរសៀលថ្ងៃទី១៧តុលាថា គ្រោះអគ្គិភ័យក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ បានកើតឡើងចំនួន៦៦៧០លើក បណ្តាលឱ្យឆេះផ្ទះចំនួន៦៦៧០ខ្នង ឆេះតូបផ្សារចំនួន៨៥តូប ឃ្លាំងទំនិញចំនួន២៤ រោងចក្រសិប្បកម្មចំនួន១២ អគាររដ្ឋបាលចំនួន១២កន្លែង ស្លាប់មនុស្សចំនួន២៧នាក់ និងរងរបួសចំនួន៤៣នាក់ ក្នុងនោះនៅរាជធានីភ្នំពេញកើតឡើងច្រើនជាងគេ មានរហូតដល់ទៅ១៣៨លើក ឆេះផ្ទះ៣៤ខ្នង តូបផ្សារ២១តូប ឃ្លាំងទំនិញ១២រោងចក្រសិប្បកម្ម៥អគាររដ្ឋបាល២កន្លែងស្លាប់មនុស្ស១៣នាក់និងរបួស២០នាក់។

លោកបានបន្តថា ក្រៅពីរាជរដ្ឋាភ្នំពេញមានស្លាប់១៣នាក់ ខេត្តកណ្តាលស្លាប់១នាក់ ស្ទឹងត្រែង១នាក់ ក្រចេះ១នាក់ កំពង់ចាម២នាក់ កំពង់ធំ១នាក់ បាត់ដំបង២នាក់ បន្ទាយមានជ័យ១នាក់ ព្រះសីហនុ៤នាក់ និងប៉ៃលិន១នាក់។

លោកបានបន្តទៀតថា តួលេខនេះបើធៀបទៅនឹងរយៈពេល៩ខែដូចគ្នាកាលពីឆ្នាំ២០២៤កន្លងទៅឃើញថា មានការថយចុះ ខណៈ៩ខែ ឆ្នាំ២០២៤គ្រោះអគ្គិភ័យបានកើតឡើងចំនួន៦៥៦លើកបណ្តាលឱ្យឆេះផ្ទះចំនួន៦៧៨ខ្នងឆេះតូប២១តូប ឃ្លាំងទំនិញ១៧រោងចក្រសិប្បកម្ម២០ និងអគាររដ្ឋបាល១៧កន្លែងស្លាប់មនុស្ស១៥នាក់ និងរបួស៤៨នាក់។ ក្នុងនោះនៅរាជធានីភ្នំពេញបានកើតឡើងចំនួន១០៩លើក ឆេះផ្ទះ១៣១ខ្នងតូបផ្សារ២០តូប ឃ្លាំងទំនិញ៦ រោងចក្រសិប្បកម្ម៦អគាររដ្ឋបាល៤កន្លែងស្លាប់មនុស្ស៣នាក់និងរបួស១០នាក់។

បើតាមលោកឧត្ដមសេនីយ៍ឯក នេត វាន់ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្លាប់បានបញ្ជាក់ឱ្យដឹងថា ដើមចមដែលនាំឱ្យមានគ្រោះអគ្គិភ័យកើតឡើង បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីចំនួន ៤១,៥៥ ភាគរយ ប្រើប្រាស់ភ្លើងចំនួន ៣៨,២៤ ភាគរយ និងក្ដាប់មិនបានចំនួន ២០,២១ ភាគរយ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម