Connect with us

សន្តិសុខសង្គម

អ្នកនាំពាក្យការងារ ស្នើឲ្យម្ចាស់ហ្វេសប៊ុកផេក “ព័ត៌មានពិត” លុបចោល និងកុំយកសកម្មភាពកម្មករប្រឌិតញុះញង់ជាចេតនានយោបាយ

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ បានស្នើដល់ម្ចាស់បណ្តាញសង្គមហ្វេសប៊ុកផេក ដែលមានឈ្មោះថា «ព័ត៌មានពិត» កុំយកសកម្មភាពកម្មករទៅប្រឌិតញុះញង់បំភ្លៃការពិតក្នុងចេតនានយោបាយទុច្ចរិតបង្កភាពវឹកវរបំផ្លាញសន្តិសុខជាតិ និងសូមលុបចោលរូបភាពវីដេអូកាត់តខុសការពិតទាំងនោះចេញជាបន្ទាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន មេសា ថ្លែងថា «ខ្ញុំស្នើដល់ម្ចាស់ហ្វេសប៊ុក «ព័ត៌មានពិត» សូមចូលរួមគិតប្រយោជន៍ជាតិជាធំ កុំយកសកម្មភាពកម្មករទៅកាត់តជាវីដេអូប្រឌិតញុះញង់ជាចេតនានយោបាយ សូមបញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពដែលមានចេតនាទុច្ចរិតចង់បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ»។

បើតាមលោក ស៊ុន មេសា ម្ចាស់ហ្វេសប៊ុកផេក «ព័ត៌មានពិត» កំពុងយករូបភាពសកម្មភាពកម្មករទៅកាត់តច្នៃប្រឌិតក្នុងចេតនាញុះញង់ប្រជាពលរដ្ឋតាមរយៈបណ្តាញសង្គមឱ្យងើបឡើងបះបោរ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងកៀរគរប្រជាពលរដ្ឋឱ្យធ្វើសកម្មភាពផ្សេងៗផ្ទុយនឹងច្បាប់។ លោកបន្តថា នេះជារឿងអគុណធម៌បំផុត ដែលម្ចាស់ហ្វេសប៊ុកផេកមួយនេះខំប្រឹងមួលបង្កាច់ លាបពណ៌ ទម្លាក់កំហុសគ្រប់បែបយ៉ាងមកលើរាជរដ្ឋាភិបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម