សន្តិសុខសង្គម
ករណីចុះរឹបអូសផ្ទះស្ត្រីម្នាក់នៅខណ្ឌជ្រោយចង្វារ តុលាការ បញ្ជាឱ្យផ្អាកអនុវត្តសិន ដើម្បីពិនិត្យឡើងវិញស្វែករកយុត្តិធម៌
កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ តាមរយៈហ្វេសប៊ុកឈ្មោះ ជីវិតកៅ សុខណា កំសត់គេយកដីផ្ទះ បានឡាយទាក់ទងនឹងការចុះរឹបអូសផ្ទះ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលពេញបណ្តាញសង្គម រហូតដល់យប់ថ្ងៃទី២៩ ខែតុលា សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍ជុំវិញករណីនេះ និងបញ្ជាឱ្យផ្អាកការអនុវត្ត និងឱ្យពិនិត្យឡើងវិញ ដើម្បីផ្តល់យុត្តិធម៌ដល់អ្នកតវ៉ា និងភាគីពាក់ព័ន្ធឲ្យបានត្រឹមត្រូវតាមច្បាប់។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ អាជ្ញាសាលាបានចុះអនុវត្តដីកាសម្រេចបង្គាប់ឱ្យប្រគល់អចលនវត្ថុ ដែលមានទីតាំងនៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឱ្យទៅអ្នកទិញឈ្មោះ ហ៊ី សៀងលី តាមរយៈការទិញក្នុងសំណុំរឿងអនុវត្តដោយបង្ខំរបស់តុលាការ ដោយយោងតាមសាលក្រមស្ថាពរលេខ ៥៨៣ «រ» ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចបង្គាប់ឱ្យឈ្មោះ កៅ សុគង់ (ម្តាយ) ឈ្មោះ កៅ ចាន់ធី (កូនបង្កើត) និងឈ្មោះ ផូរ រីន (កូនប្រសារ) សងប្រាក់ដើមចំនួន ៩៥.២៩៨,៩៤ (ប្រាំបួនម៉ឺនប្រាំពាន់ ពីររយកៅសិបប្រាំបី ក្បៀសកៅសិបបួន) ដុល្លារអាម៉េរិក រួមទាំងការប្រាក់ចំនួន១១% និងប្រាក់ពិន័យ២៤% ឱ្យទៅម្ចាស់ បំណុលជាធនាគារ។

តាមប្រភពបញ្ជាក់ថា ក្នុងរឿងនេះ ផ្តើមចេញពីឈ្មោះ កៅ សុគង់ (ម្តាយ) ឈ្មោះ កៅ ចាន់ធី (កូនបង្កើត) និងឈោ្មះ ផូរ រីន (កូន ប្រសារ) បានខ្ចីប្រាក់ពីធនាគារ ដោយយកបណ្ណដីដែលមានឈ្មោះកម្មសិទ្ធិ កៅ សុខគង់ (ម្តាយ) និងឪពុកឈ្មោះ អ៊ុំ សុវណ្ណ (ស្លាប់) ជាទ្រព្យរួមប្តីប្រពន្ធ និងទាយាទខ្មោច អ៊ុំ សុវណ្ណ ដាក់ធានាបំណុលជាមួយធនាគារ។ ជាមួយគ្នានេះ នៅក្នុងចំណាត់ការសំណុំរឿងអនុវត្តដោយបង្ខំ ក៏ដូចជានៅថ្ងៃដែលអាជ្ញាសាលាបានចុះអនុវត្តនោះ ក៏មាន ឈ្មោះ កៅ សុខណា ធ្វើការជំទាស់រារាំង និងមានប្រតិកម្មជាខ្លាំងចំពោះការអនុវត្តនេះ ដោយគាត់បានអះអាងថា គាត់ត្រូវជាកូនរបស់ខ្មោចឪពុកឈ្មោះ អ៊ុំ សុវណ្ណ ជាមួយម្តាយឈ្មោះ កៅ សុគង់ ហើយបាន និងកំពុងកាន់កាប់ ដោយបាន សង់តូបនៅលើដីមួយចំណែកដែលត្រូវរឹបអូសនេះ ដោយគាត់បានធ្វើការតវ៉ាថា គាត់មានចំណែកកម្មសិទ្ធិលើដីបន្ត ពីខ្មោចឪពុក ដែលដីនេះត្រូវបានម្តាយ និងបងស្រី លួចលាក់យកទៅដាក់ធានាបំណុលជាមួយធនាគារ ដោយមិនឱ្យខ្លួនដឹង។ ចំពោះការអះអាងខាងលើ សាលាដំបូងរាជធានីភ្នំបេញ អះអាងថា មិនដែលបានទទួលបណ្តឹងដោះស្រាយពីការទាមទារបែងចែកមរតក ពីភាគីអ្នកតវ៉ានោះទេ។
ហេតុនេះ ទើបសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍ និងបានឱ្យអាជ្ញាសាលាផ្អាកការអនុវត្តរួចហើយ ដើម្បីរក្សាស្ថានភាពបច្ចុប្បន្នឱ្យនៅដដែលសិន និងបានយកចិត្តទុកដាក់ពិនិត្យ ចំណាត់ការសំណុំរឿងបន្ត ដើម្បីផ្ដល់យុត្តិធម៌ជូនអ្នកតវ៉ា និងភាគីពាក់ព័ន្ធឱ្យបានត្រឹមត្រូវតាមច្បាប់៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


