សន្តិសុខសង្គម
ឆ្លងចរន្តអគ្គិសនីឆាបឆេះបន្ទប់ចំនួន ០៣ ក្នុងសាលារៀន «ឃីង ឃីដ»
សាលាបង្រៀនថ្នាក់មត្តេយ្យ យីហោ «ឃីង ឃីដ» ត្រូវបានអគ្គិភ័យឆាបឆេះបន្ទប់ចំនួន ០៣ នៅជាន់ទី ០៤ ផ្អើលលោកគ្រូអ្នកគ្រូនាំគ្នាជម្លៀសសិស្សចេញមកក្រៅ។


ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង ២១ នាទីថ្ងៃត្រង់ ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦ ស្ថិតនៅចំណុច សាលា «ឃីង ឃីដ» តាមផ្លូវ ៨១៧ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីម្ចាស់សាលាបានឲ្យដឹងថា មុនកើតហេតុ សិស្សានុសិស្សទើបតែចេញពីផ្ទះមកដល់សាលានោះទេ។ ខណៈពេលដែលឡើង ស្រាប់តែភ្លើងបានឆាបឆេះបន្ទប់ថ្នាក់រៀននៅជាន់ទី ០៤ ផ្សែងហុយខ្មួលខ្មាញ់។ ភ្លាមៗ លោកគ្រូអ្នកគ្រូដែលដឹកដៃសិស្សឡើងទៅលើ ក៏ប្រញាប់ប្រញាល់នាំសិស្សចុះមកក្រោមវិញបានដោយសុវត្ថិភាព។ ស្របពេលនោះ បានរាយកាណ៍ជូនសមត្ថកិច្ចជំនាញអគ្គិភ័យមកអន្តរាមន៍។

ម្ចាស់សាលាបានបន្តថា លោកស្រីសូមថ្លែងអំណរអរគុណដល់ ក្រុមកម្លាំងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានី ដែលបានយកចិត្តទុកដាក់លើការការពារបង្ការទាន់ពេលវេលា មិនឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។

អគ្គិភ័យនេះបណ្តាលឲ្យបន្ទប់ចំនួន ០៣ រងការខូចខាតរួមមាន ម៉ាស៊ីនត្រជាក់ ០១ គ្រឿង , កង្ហារចំនួន ០១ គ្រឿង និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត និងប្រើប្រាស់រថយន្តពន្លត់ របស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកដល់ទីតាំងចំនួន ១៣ គ្រឿង បាញ់ឲ្យរលត់ជាស្ថាពរ។ ចំពោះមូលហេតុបង្កឲ្យកើតជាអគ្គិភ័យ សមត្ថកិច្ចស្រាវជ្រាវរកឃើញថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕
អត្ថបទ ៖ រដ្ឋា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


