Connect with us

សន្តិសុខសង្គម

អាជ្ញាធរខេត្តកោះកុង ឃាត់ខ្លួនជនបរទេស​១៧នាក់ រកឃើញវត្ថុតាងជាច្រើនពាក់ព័ន្ធបទល្មើស Online Scams

បានផុស

នៅ

កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចចម្រុះខេត្តកោះកុង បានចុះបើកប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនមនុស្សចំនួន ១៧នាក់ ក្រោមបទសង្ស័យថា បានប្រព្រឹត្តបទល្មើស Scams Online នៅផ្ទះសំណាក់ ភីអេស (PS) ស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការដ៏ក្តៅគគុកមួយនេះ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្រោមការដឹកនាំដោយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងតំណាងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង ព្រមទាំងកងកម្លាំងចម្រុះដោយសង្ស័យប្រព្រឹត្តិបទល្មើសស្គេមអនឡាញ (Scams Online) នៅផ្ទះសំណាក់ ភីអេស។

លោក អេង ច័ន្ទភារ៉ា ព្រះរាជអាជ្ញារង និងអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកោះកុង បានឱ្យដឹងនៅរសៀលថ្ងៃទី៣០ ខែមេសានេះថា ម្ចាស់ផ្ទះសំណាក់ឈ្មោះ គឹម សេង ភេទស្រី ជនជាតិខ្មែរ ស្ថិតនៅចំនុចជាប់ស្ថាននីយប្រេងឥន្ធនៈតេលាភូមិ២ សង្កាត់ដងទង់។ បន្ទាប់ពីបានត្រួតពិនិត្យតាមបន្ទប់ក៏មានការសង្ស័យមានការបង្កប់បទល្មើសស្កេមអនឡាន(Scam Online) បានឃាត់ខ្លួនជនបរទេសចំនួន១៧នាក់ ស្រី៥នាក់ ស្មើ២សញ្ជាតិ(ចិន-មីយ៉ាន់ម៉ា)។ក្នុងចំណោមជនបរទេស មាន៣នាក់គ្មានឯកសារធ្វើដំណើរ និងស្នាក់នៅត្រឹមត្រូវ។

សម្ភារៈវត្ថុតាងដែលរកឃើញក្នុងបន្ទប់ស្នាក់នៅរួមមាន កំព្យូទ័រយួរដៃចំនួន០៣គ្រឿង-Tabletចំនួន១គ្រឿង-IPad ចំនួន១គ្រឿង-MacBook ចំនួន២គ្រឿង -ទូរស័ព្ទដៃចំនួន៤២គ្រឿង-ឧបករណ៍ចម្រុះ(ឆ្នាំងសាក ព្រីភ្លើង ដុំសេវាអិនធឺណិត)មួយចំនួន។

ដោយឡែកសម្ភារៈឆែកឆេរក្នុងរថយន្តដូចជា កុំព្យូទ័រយួរដៃចំនួន១៥គ្រឿង-Tablet ចំនួន១៥គ្រឿង-ទូរស័ព្ទដៃចំនួន១២​គ្រឿង-ដុំWIFIចំនួន២គ្រឿង និងរថយន្ត១គ្រឿងម៉ាកGAC។ ជនសង្ស័យជាបរទេសខាងលើ ត្រូវវបានបញ្ចូនទៅកាន់ស្នងការនគរបាលខេត្តកោះកុង ដើម្បីកសាងសំណុំរឿងអនុវត្តរតាមនីតិវិធីបន្ត៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម