សន្តិសុខសង្គម
អ្នកសារព័ត៌មានអនឡាញម្នាក់ បង្ហោះហ្វេសបុកផ្ទាល់ខ្លួនថា មានករណីប៉ុនប៉ងមនុស្សឃាត ឬ បង្កអសន្តិសុខតាមដងផ្លូវនៅស្រុកឆែប នៅមិនទាន់មកដាក់ពាក្យបណ្តឹងនោះទេ
អ្នកសារព័ត៌មានអនឡាញម្នាក់ ដែលគេស្គាល់ឈ្មោះ ថ្លាង តៅ ហៅ ប៉ាន់ ជាអ្នកកាសែតប្រចាំខេត្តស្ទឹងត្រែង បានចុះមកធ្វើការនៅស្រុកឆែប ខេត្តព្រះវិហារ ហើយបង្ហោះហ្វេសបុកផ្ទាល់ខ្លួនឈ្មោះ «ប៉ាន ព័ត៌មាន» ថា មានករណីប៉ុនប៉ងមនុស្សឃាត ឬ បង្កអសន្តិសុខតាមដងផ្លូវ នៅមិនទាន់មកដាក់ពាក្យបណ្តឹងជាមួយសមត្ថកិច្ចជំនាញនៅឡើយទេ។


ដោយឡែក រដ្ឋបាលខេត្តព្រះវិហារ ក៏បានចេញសេចក្តីប្រកាសដែរ បន្ទាប់ពីឃើញការបង្ហោះវីដេអូរយៈពេលជាង ១ នាទី របស់អ្នកសារព័ត៌មានអនឡាញខាងលើ ដោយមានខ្លឹមសារថា មានក្រុមជនមិនស្គាល់មុខប្រមាណ ៤ នាក់ ជិះរថយន្តម៉ាក Highlander ពណ៌ខ្មៅ គ្មានស្លាកលេខ បានដេញបុក ស្ទាក់ផ្លូវ និង គំរាមកំហែងរូបលោកដែលជាអ្នកសារព័ត៌មាន រួមទាំងវាយរថយន្តរបស់លោកចំនួន ១ ដៃ ផងដែរ ដែលបានកើតឡើងនៅក្នុងភូមិសាស្ត្រភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ កាលពីវេលាម៉ោង ៤ និង ១១ នាទីរសៀល ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៦។

ពាក់ព័ន្ធករណីនេះ លោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានប្រាប់អ្នកយកព័ត៌មានកាលពីរសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ ថា កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយអធិការដ្ឋាននគរបាលស្រុកឆែប និង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឆែបពីរ បានចុះស្រាវជ្រាវយ៉ាងម៉ត់ចត់ជាបន្ទាន់ ជាលទ្ធផល ពុំមែនជាករណីប៉ុនប៉ងមនុស្សឃាត ឬ បង្កអសន្តិសុខតាមដងផ្លូវដូចការចុះផ្សាយនោះឡើយ ពោលគឺជាករណីទំនាស់បុគ្គល និង បុគ្គល។
លោកបន្តថា គិតមកដល់ត្រឹមល្ងាចថ្ងៃទី ២២ កម្លាំងនគរបាលស្រុកឆែប និង នគរបាលខេត្តព្រះវិហារ នៅមិនទាន់បានទទួលពាក្យបណ្តឹងពីឈ្មោះខាងលើនៅឡើយទេ ខណៈដែលបានបង្ហោះក្នុងន័យស្វែងរកជំនួយពីសមត្ថកិច្ច។
លោកបន្ថែមថា នគរបាលស្រុកឆែប បានទាក់ទងតាមទូរស័ព្ទទៅបុគ្គលខាងលើដែរ តែឈ្មោះ ប៉ាន់ នោះ បាននិយាយថា លោកមិនទាន់មានពេលទៅដាក់ពាក្យបណ្តឹងនោះទេ ដោយសារមិនទាន់មានលុយចាក់សាំងធ្វើដំណើរ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច កំពុងបន្តនីតិវិធីស្រាវជ្រាវ និង ស៊ើបអង្កេតករណីនេះឲ្យបានដិតដល់ ដើម្បីចាត់ការតាមច្បាប់ ហើយរដ្ឋបាលខេត្ត នឹងជម្រាបជូនព័ត៌មានលម្អិតបន្ថែមទៀត នៅពេលទទួលបានលទ្ធផលថ្មី។
ទោះមានការលើកឡើងពីសំណាក់អាជ្ញាធរជុំវិញករណីខាងលើយ៉ាងនេះក្តី អ្នកសារព័ត៌មាន និង មហាជន សង្ឃឹមថា សមត្ថកិច្ច នឹងប្រឹងប្រែងស្រាវជ្រាវឲ្យដឹងរឿងរ៉ាវនេះឆាប់មានពន្លឺយុត្តិធម៌ទាំងសងខាង៕
អត្ថបទ ៖ ជុន កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


