Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចចុះពិនិត្យឃ្លាំងស្តុកសាច់ ប្រហិតចម្រុះ៧ទីតាំង និងឃាត់ខ្លួនម្នាក់ ក្រោយរកឃើញនាំចូលពីថៃ

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខណ្ឌទួលគោកនាថ្ងៃទី១១មិថុនានេះ បានចុះត្រួតពិនិត្យទីតាំងសិប្បកម្ម ឃ្លាំងស្តុកសាច់ និងប្រហិតចម្រុះ ចំនួន ០៧ទីតាំង និងបានឃាត់ខ្លួនម្ចាស់សិប្បកម្ម ០១ទីតាំង ក្រោយពីរកឃើញមានម៉្សៅបំពងចំនួន២០កេស ជាផលិតផលនាំចូលពីប្រទេសថៃ ដោយខុសច្បាប់។

តាមរបាយការណ៍របស់រដ្ឋបាលខណ្ឌទួលគោកបានឱ្យដឹងថា យោងតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង០៧និង៣០នាទី រហូតដល់ម៉ោង១៧:១៥នាទី កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក សហការជាមួយកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអគ្គនាយកដ្ឋាន ក.ប.ប ដោយមានកិច្ចសម្របសម្រួលផ្លូវច្បាប់ពីលោក ញ៉ាន បូរី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងសិប្បកម្ម ឃ្លាំងស្តុក សាច់ និងប្រហិតចម្រុះ ចំនួន ០៧ទីតាំង ក្នុងមូលដ្ឋានសង្កាត់បឹងសាឡាងក្នុងនោះ បានឃាត់ខ្លួនម្ចាស់សិប្បកម្ម ០១ទីតាំង មានឈ្មោះ ហេង មួយលី ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៨៩ ផ្លូវលេខ២៤៧ ភូមិ១៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីរកឃើញមានម៉្សៅបំពងចំនួន២០កេស ស្មើនឹង២០០កញ្ចប់ ជាផលិតផលនាំចូលពីប្រទេសថៃ ដោយខុសច្បាប់ ម្ចាស់ទីតាំងបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី និងបានបិទសៀលឃ្លុំបេ សិប្បកម្មប្រហិតខាងលើផងដែរ។

ជាមួយគ្នានេះ រដ្ឋបាលបានសហការជាមួយរដ្ឋបាលខណ្ឌជ្រោយចង្វារ ចុះត្រួតពិនិត្យឃ្លាំងស្តុកទំនិញបោះដុំ និងលក់រាយដែលលក់ផលិតផលថៃ (គ្មានស្លាកយីហោ) ដែលបានលក់ផលិតផលថៃឱ្យម្ចាស់សិប្បកម្ម ហេង មួយលី លក់បន្ត ស្ថិតនៅផ្លូវបេតុង OCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ក្រុមការងារបានរកឃើញផលិតផលថៃ បានមួយចំនួនធំ និងបានឃាត់ខ្លួនម្ចាស់ទីតាំង បញ្ជូនទៅអធិការនគរបាលខណ្ឌជ្រោយចង្វារចាត់ការតាមនីតិវីធី៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម