សន្តិសុខសង្គម
លួចស្រឡាញ់ប្រពន្ធគេបានកន្លះខែ ចូលចាប់រំលោភដល់បន្ទប់
បន្ទាប់ពីលួចដាក់ចិត្តស្រឡាញ់ប្រពន្ធគេបាន១៥ថ្ងៃ បុរសម្នាក់បានចូលចាប់ស្ទាបអង្អែលនារីរងគ្រោះដល់ក្នុងបន្ទប់ បំណងចាប់រំលោភតែមិនបានសម្រេច ត្រូវបានប្ដីនារីរងគ្រោះឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នាវេលាម៉ោង១២និង២៥នាទី នៅចំណុចក្នុងបន្ទប់ជួល ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ស្ត្រីរងគ្រោះឈ្មោះ កង ម៉ាប់ អាយុ៤៥ឆ្នាំ ជនជាតិខ្មែរមុខរបរលក់នំនៅមុខរោងចក្រ ស្នាក់នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ ទឹម យ៉ត ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកម៉ៅការសំណង់ ស្នាក់នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានឃាត់ខ្លួន។
តាមសម្ដីជនរងគ្រោះបានប្រាប់ថា នៅមុនពេលកើតថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ជនរងគ្រោះបានយកខោអាវដែលខ្លួនបានគក់រួចដែលហាលមិនទាន់ស្ងួត ទៅដាក់ហាលសំដិលនៅក្នុងបន្ទប់ជួលមួយដែលគ្មានអ្នកស្នាក់នៅ ក្បែរបន្ទប់របស់ខ្លួន។ រហូតដល់ថ្ងៃកើតហេតុ ពេលជនរងគ្រោះបានត្រឡប់មកពីទិញទឹកកកដើម្បីទុកក្លាស់សេបន្លែ ក៏ជួបជាមួយជនសង្ស័យ ហើយជនសង្ស័យបានសួរទៅជនរងគ្រោះថា ពេលណាបានឲ្យបងទៅជួប ពេលជនរងគ្រោះលឺដូចនេះក៏បានឆ្លើយតបទៅវិញថា មកជួបខ្ញុំមានការអ្វី? បន្ទាប់មកជនរងគ្រោះក៏ដើរបន្តទៅបន្ទប់ជួលរបស់ខ្លួន។

ក្រោយពីជនរងគ្រោះបានដាក់ទឹកកកក្លាស់សេបន្លែរួចរាល់ហើយ ក៏ដើរទៅយកខោអាវដែលខ្លួនបានដាក់ហាលសំដិលនៅក្នុងបន្ទប់នោះ ដើម្បីយកមកទុកនៅក្នុងបន្ទប់របស់ខ្លួនវិញ ស្រាប់តែជនសង្ស័យបើកទ្វារបន្ទប់ហើយចូលទៅចាប់ឱបស្ទាបអង្អែលលើរាង្គកាយរបស់នាង ធ្វើឲ្យជនរងគ្រោះរើបម្រាស់រួច ក៏រត់ចេញពីបន្ទប់ ហើយក៏ជួបជាមួយស្វាមីរបស់ខ្លួន និងបាននិយាយប្រាប់អំពីសាច់រឿងទាំងអស់ បន្ទាប់មកភាគីទាំងពីរក៏បានជួបជជែកដើម្បីដោះស្រាយគ្នា។

ក្រោយជជែកសម្រុះសម្រួលគ្នាមិនត្រូវ ទើបជនរងគ្រោះបានទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ចប៉ុស្ដិ៍បែកចាន នាំមកអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំតាមនីតិវិធី។
បន្ទាប់ពីសួរនាំ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចូលទៅក្នុងបន្ទប់នោះមែន គោលបំណងគឺចាប់រំលោភលើជនរងគ្រោះ ដោយសារខ្លួនបានលួចស្រឡាញ់លើជនរងគ្រោះរយៈពេល១៥ថ្ងៃមកហើយ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


