Connect with us

សន្តិសុខសង្គម

កំលោះជនជាតិទំពូន ប្រើប្រាស់គ្រឿងញៀន ត្រូវគ្រួសាររាយការណ៍ដល់សមត្ថកិច្ច ឃាត់ខ្លួន

បានផុស

នៅ

ខេត្តរតនគិរី៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកបរកែវ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំឡាមិញ បានចុះឃាត់ខ្លួនកំលោះជនជាតិទំពូន តាមការរាយការណ៍របស់គ្រួសារ ស្ដីពី ការក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ ការចុះបង្រ្កាបនេះ ធ្វើឡើងនៅវេលាម៉ោង ២០ និង ៤០ នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅភូមិកម្មាំង ឃុំឡាមិញ ស្រុកបកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ពីនគរបាលបានឱ្យដឹងថា បន្ទាប់ពីមានបងថ្លៃ និងម្ដាយបង្កើតមករាយការណ៍ដល់សមត្ថកិច្ចថា កូនរបស់គាត់ កំពុងតែប្រើប្រាស់គ្រឿងញៀននៅលើផ្ទះ ពេលនេាះសមត្ថកិច្ចកិច្ចបានចុះទៅដល់ផ្ទះជនសង្ស័យ ក៏ហៅជននោះ ចុះមកសួរនាំ។

របាយការណ៍បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ រម៉ាម ភាវ ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិទំពួន មុខរបរ មិនពិតប្រាកដ កើត និងរស់នៅ នៅភូមិ-ឃុំខាងលើ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតសម្ភាររួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ១ កញ្ចាប់ ទូរសព្ទដៃ ១ គ្រឿង និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាំងខាងលើ ត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបរកែវ រង់ចាំបំពេញសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តរតនគិរី៕

អត្ថបទ៖ វុទ្ធ ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម