សន្តិសុខសង្គម
បង្ក្រាបរោងចក្រ ហុងអន្តរជាតិលួចផលិតបារី JET និងបារី ៥៥៥ ក្លែងក្លាយយ៉ាងច្រើន
ភ្នំពេញ ៖ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៤ និង៤៥នាទី កម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាន បានធ្វើការឃាត់រថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌សស្លាកលេខ ភ្នំពេញ 2J-5930 នៅក្នុងចំណតរថយន្តដឹកទំនិញ(ជិតម្ដុំស្ដុបកោសដូង) សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយសង្ស័យដឹកជញ្ជូនបារីម៉ាក JET ក្លែងក្លាយ ។

ក្រោយពីការពិនិត្យជាក់ស្ដែងសមត្ថកិច្ចបានរកឃើញបារីម៉ាក JET ក្លែងក្លាយ ចំនួន៤៧ប៊ិច ។ ដោយមានការសម្របសម្រួលដឹកនាំ ដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយសមត្ថកិច្ចបាននាំយករថយន្ត និងអ្នកបើកបរឈ្មោះ នៀ ណារិន ភេទប្រុស អាយុ៣៨ឆ្នាំ ត្រឡប់ទៅទីតាំងដើមដែលដឹកបារីទាំងនោះចេញមក ស្ថិតនៅរោងចក្របារី ហុង អន្តរជាតិ ផ្លូវអង្គតាមិញ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

លុះព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨ និង៥០នាទី សមត្ថកិច្ចចម្រុះក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបន្តនីតិវិធីត្រួតពិនិត្យឆែកឆេររោងចក្របារីហុង អន្តរជាតិ។

ការបង្ក្រាបនេះក្រោយពីសមត្ថកិច្ចបានទទួលពាក្យបណ្ដឹងកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចបានទទួលពាក្យបណ្ដឹង ថាមានការចរាចរណ៍ផលិតផលបារីម៉ាក JET ក្លែងក្លាយនៅព្រះរាជាណាចក្រកម្ពុជា ហើយនាយដ្ឋានបទល្មើសបានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត មានរយៈពេលជាងមួយឆ្នាំ។

ក្នុងប្រតិបត្តិការឆែកឆេរត្រួតពិនិត្យជាក់ស្ដែងនេះ បានរកឃើញនូវសម្ភារៈវត្ថុតាងជាច្រើនដែលមានការពាក់ព័ន្ធទៅនឹងការផលិត វេចខ្ចប់ ចែកចាយ បារីម៉ាក JET ក្លែងក្លាយ និងបារីម៉ាក ៥៥៥ ក្លែងក្លាយ មួយចំនួនធំ នៅក្នុងឃ្លាំង នៃទីតាំងរោងចក្រខាងលើរួមមាន ៖
១. បារីម៉ាក JET វេចខ្ចប់រួច ចំនួន ៤៧ប៊ិចនិង១៤០កញ្ចប់ ស្មើ ២៣.៦៤០ កញ្ចប់
២. សម្បកកញ្ចប់បារី JET ចំនួន ២០០,២៣០សន្លឹក ស្មើ ៩៩៥ គីឡូក្រាម
៣.សម្បកសុងបារី JET ចំនួន ១៦,៥០០សន្លឹក ស្មើ ១៨០គីឡូក្រាម
៤.កន្ទុយស្នោរបារី ចំនួន ៣៨០កេស ស្មើ ៧,៦០០គីឡូក្រាម
៥.តែមប្រិ៍ BAT ចំនួន ២,០៥៧សន្លឹក
៦.តែម VN DUTY NOT PAID ចំនួន ២,៨០៨សន្លឹក
៧.រថយន្តមួយគ្រឿង ម៉ាក HYUNDAI ពណ៌ស ស្លាកលេខ ភ្នំពេញ 2J-5938
៨.ថង់រុំបារី ចំនួន ៧០បារ៉ែត ស្មើ ៥៩,៥០០គីឡូ ក្រាម
៩.បារីមូលរួចមិនទាន់វេចខ្ចប់ ចំនួន ១៤០ កញ្ជ្រែង ស្មើ ៧០០គីឡូក្រាម
១០.ក្រដាស់រុំកន្ទុយបារី ចំនួន៣២ដុំ ស្មើ ៤,៧៦៨គីឡូក្រាម
១១.សម្បកអាលុយមីញ៉ូម ចំនួន ៧៩០ កេស ស្មើ ៣០,០២០គីឡូក្រាម
១២.ម៉ាស៊ីនវេចខ្ចប់បារី ចំនួន ០៧គ្រឿង
១៣.ម៉ាស៊ីនមូលកន្ទុយបារី ចំនួន ០២គ្រឿង ស្មើ ០២គ្រឿង
សរុប៖
-សម្ភារៈសម្រាប់បម្រើការផលិតបារីក្លែងក្លាយ ចំនួន ១៣៩,៤៥៣ គីឡូក្រាម
-បារីម៉ាក JET វេចខ្ចប់ ចំនួន ២៣,៦៤០ កញ្ចប់
-តែមប្រិ៍ BAT និងVN DUTY NOT PAID ចំនួន ៤,៨៦៦ សន្លឹក
-ម៉ាស៊ីនវេចខ្ចប់បារី ចំនួន ០៧ គ្រឿង
-ម៉ាស៊ីនមូលកន្ទុយបារី ចំនួន ០២គ្រឿង
-រថយន្តមួយគ្រឿង ម៉ាក HYUNDAI ពណ៌ស ស្លាកលេខ ភ្នំពេញ 2J-5938
ក្រោយពីធ្វើការត្រួតពិនិត្យរួច តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចអោយសមត្ថកិច្ចចម្រុះ ធ្វើការដកហូតសម្ភារៈខាងលើ យកទៅរក្សាទុកជាបណ្ដោះអាសន្ននៅនាយដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នឹងធ្វើការបិទផ្លុំបេទ្វារឃ្លាំង និងច្រកចេញចូល នៃទីតាំងរោងចក្រខាងលើជាបណ្ដោះអាសន្ន និងបានធ្វើការឃាត់ខ្លួនបានម្ចាស់ទីតាំងខាងលើមានឈ្មោះ ង៉ូវ ម៉ុក ភេទ ស្រី ដើម្បីបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ យកទៅចាត់ការតាមនីតិវិធី និងឈ្មោះ ង៉ូវ ស្រ៊ុន ភេទ ប្រុស បានកំពុងរត់គេចខ្លួន ដែលជាម្ចាស់រោងចក្រផលិតបារី ហុងអន្តរជាតិ៕
ដោយ ៖ មករា






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ