ព័ត៌មានអន្ដរជាតិ
វៀតណាមបង្រ្កាបផលិតផលនាំចូលក្លែងក្លាយ ក្រោមការគំរាមកំហែងពន្ធរបស់អាមេរិក
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយស្រង់ព័ត៌មានពីឯកសារដែលខ្លួនបានឃើញថា ប្រទេសវៀតណាមកំពុងបង្កើនការបង្រ្កាបលើទំនិញនាំចូលក្លែងក្លាយ និងការលួចចម្លងតាមប្រព័ន្ធឌីជីថល ក្រោយសហរដ្ឋអាមេរិកបានចោទប្រកាន់វៀតណាមថាជាមជ្ឍមណ្ឌលសម្រាប់សកម្មភាពខុសច្បាប់ទាំងអស់នេះ ហើយគំរាមដាក់ពន្ធធ្ងន់ធ្ងរ។

ឯកសារចុះថ្ងៃទី ១ ខែមេសា ពីនាយកដ្ឋានគយនៃក្រសួងហិរញ្ញវត្ថុ បានបង្ហាញថា ក្នុងចំណោមផលិតផលដែលទទួលរងការបង្កើនការត្រួតពិនិត្យនៅតាមព្រំដែនដើម្បីបញ្ជាក់ភាពត្រឹមត្រូវ រួមមានទំនិញប្រណីតៗពីក្រុមហ៊ុនម៉ូដ Prada និងក្រុមហ៊ុន Kering ឧបករណ៍អេឡិចត្រូនិកដែលផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យា Google និង Samsung និងប្រដាប់ក្មេងលេងពីក្រុមហ៊ុន Mattel និង Lego។
ឯកសារដដែល បានបង្ហាញថា ទំនិញប្រើប្រាស់ដូចជាសាប៊ូកក់សក់ និងឡាមកោរ របស់ក្រុមហ៊ុន Procter & Gamble និងផលិតផលរបស់ក្រុមហ៊ុន Johnson and Johnson ក៏ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបង្កើនការត្រួតពិនិត្យពេលនាំចូលផងដែរ។
ការបង្រ្កាបនេះ ផ្តោតសំខាន់លើទំនិញក្លែងក្លាយដែលនាំចូល ពោលគឺមិនមែនផលិតផលក្លែងក្លាយដែលអាចផលិតក្នុងប្រទេសវៀតណាមនោះទេ ដែលនោះក៏ជាក្តីបារម្ភមួយសម្រាប់រដ្ឋបាលលោក ត្រាំ ផងដែរ។
គេមើលឃើញថា សកម្មភាពបែបនេះ ក៏ដូចជាការសន្យាចាត់វិធានការរបស់រដ្ឋាភិបាល នាពេលកន្លងមក ធ្វើឡើងដោយស្របតាមការព្រួយកង្វល់របស់សហរដ្ឋអាមេរិក មុន និងក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធគយបដិការលើប្រទេសជុំវិញពិភពលោក រួមទាំងវៀតណាម ដែលរងពន្ធនេះក្នុងអត្រា ៤៦ ភាគរយ នៅថ្ងៃទី ២ មេសា ។

បើតាមរ៉យទ័រ មន្រ្តីវៀតណាម និងសហរដ្ឋអាមេរិក បានចរចាគ្នាក្រៅផ្លូវការដើម្បីបញ្ចៀសពន្ធរាប់តាំងពីមុនលោក ត្រាំ ប្រកាសពន្ធគយបដិការ ហើយបច្ចុប្បន្ន ការចរចាពន្ធរវាងភាគីទាំង២ កំពុងតែបន្ត។ ការពង្រឹងការការពារកម្មសិទ្ធិបញ្ញា រួមទាំងការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំ និងការលួចចម្លងតាមប្រព័ន្ធឌីជីថល ស្ថិតក្នុងចំណោមបញ្ហាដែលលើកឡើងក្នុងការចរចា។
បញ្ហាសំខាន់ផ្សេងៗទៀត រួមមាន ការកាត់បន្ថយអតិរេកពាណិជ្ជកម្មដ៏ធំរបស់វៀតណាមជាមួយអាមេរិក ការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំពាណិជ្ជកម្ម ដូចជាការប្រើប្រាស់វៀតណាមជាមជ្ឍមណ្ឌលដឹកជញ្ជូនទំនិញដើម្បីគេចពន្ធ និងការបន្ថយពន្ធគយ ក៏ដូចជារបាំងមិនមែនពន្ធសម្រាប់អាជីវកម្មអាមេរិក។
កាលពីខែមុន នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញ ឈិញ បានណែនាំមន្ត្រីរបស់ខ្លួនឱ្យពង្រឹងការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំពាណិជ្ជកម្ម ជាពិសេសទាក់ទងនឹងប្រភពដើមនៃទំនិញ និងទំនិញក្លែងក្លាយ»។ វិធានការនេះ មានបំណងផ្គាប់ចិត្តសហរដ្ឋអាមេរិក ប៉ុន្តែអាចធ្វើឱ្យខកចិត្តចិន ដែលជាប្រភពទំនិញផ្គត់ផ្គង់សំខាន់សម្រាប់វៀតណាម៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម២៤ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


